ថ្នាក់រៀន AI គ្មានគ្រូបង្រៀនដំបូងគេ បើកដំណើរការនៅទីក្រុងឡុងដ៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សាលារៀនឯកជនមួយនៅទីក្រុងឡុងដ៍កំពុងបើកថ្នាក់រៀនដំបូងគេក្នុងចក្រភពអង់គ្លេស ដែលបង្រៀនដោយបញ្ញាសិប្បនិម្មិត ជំនួសគ្រូជាមនុស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News នៃចក្រភពអង់គ្លេស។

សាលា David Game College បានបើកវគ្គសិក្សា ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់សិស្ស GCSE ចំនួន ២០នាក់ ចាប់ពីខែកញ្ញា ឆ្នាំ២០២៤តទៅ, ដោយថ្នាក់រៀននេះ នឹងប្រើប្រាស់វេទិកាបញ្ញាសិប្បនិម្មិត (AI) នៅលើកុំព្យូទ័រ និងកាសពិភពពិតក្នុងរូបភាពនិម្មិត (VR) ក្នុងដំណើរការបង្រៀន។ សិស្ស នឹងត្រូវចំណាយប្រាក់ប្រហែល ២៧,០០០ ផោន ក្នុងមួយឆ្នាំ ដើម្បីចូលសិក្សាក្នុងវគ្គសិក្សានេះ។

វេទិកាបញ្ញាសិប្បនិម្មិត (AI) នឹងសិក្សាអំពីអ្វីដែលសិស្សពូកែ និងអ្វីដែលសិស្សត្រូវការពង្រឹងបន្ថែម បន្ទាប់មកបញ្ញាសិប្បនិម្មិត នឹងបង្កើតគម្រោងមេរៀនឱ្យសមស្របតាមសមត្ថភាពរបស់សិស្សម្នាក់ៗ។ មេរៀនសម្រាប់សិស្សម្នាក់ៗនឹងប្រែប្រួលទៅតាមសមត្ថភាពរបស់សិស្ស ដោយមេរៀនពិបាក នឹងត្រូវរៀនក្រោយគេ ចំណែកមេរៀនងាយស្រួល ត្រូវដាក់ឱ្យសិស្សរៀនមុនគេ។ ខណៈផែនការសិក្សាសម្រាប់សិស្សម្នាក់ៗ គឺត្រូវតាមសមត្ថភាពជាក់ស្ដែងរបស់សិស្សម្នាក់ៗ។

លោក John Dalton ដែលជាសហនាយកសាលា David Game College លើកឡើងថា បច្ចុប្បន្ន មានគ្រូបង្រៀនល្អៗជាច្រើន ប៉ុន្តែមនុស្សមិនអាចវាយតម្លៃពីសមត្ថភាពសិស្សម្នាក់ៗបានល្អឥតខ្ចោះនោះទេ។ លោកបន្តថា វាពិតជាលំបាកណាស់សម្រាប់គ្រូបង្រៀនដែលជាមនុស្ស ក្នុងការវាយតម្លៃសមត្ថភាពសិស្សបានដូចទៅនឹងអ្វីដែលបញ្ញាសិប្បនិម្មិត (AI) អាចធ្វើបាន។ លើសពីនេះ ប្រសិនបើ អ្នកចង់ដឹងច្បាស់ថា ហេតុអ្វីបានជាសិស្សមិនរៀន បញ្ញាសិប្បនិម្មិត (AI) អាចបង្ហាញពីហេតុផល មានប្រសិទ្ធភាព និងត្រឹមត្រូវជាង។

អតីតនាយកសាលាចូលនិវត្តន៍ និងជាអតីតទីប្រឹក្សាអង្គភាពគោលនយោបាយ រដ្ឋាភិបាលអង់គ្លេស លោក Chris McGovern បានលើកឡើងថា ទោះបីជាបញ្ញាសិប្បនិម្មិត (AI) អាចមានតួនាទីក្នុងការបង្រៀនក៏ដោយ ប៉ុន្តែវាត្រូវការពេលយូរទៀត ដើម្បីជំនួសគ្រូបង្រៀន។ អ្នកជំនាញរូបនេះ បន្តថា បញ្ហារបស់បញ្ញាសិប្បនិម្មិត និងអេក្រង់កុំព្យូទ័រ គឺ វានៅតែជាម៉ាស៊ីន ហើយវានៅតែអសកម្ម។ ដូច្នេះ ការដាក់ដំណើរការសិក្សាភ្លាមៗ នឹងធ្វើឱ្យបាត់បង់ជំនាញអន្តរកម្មបុគ្គល រវាងសិស្ស និងគ្រូបង្រៀន។

វាគឺជាអនាគតដែលគ្មានព្រលឹង និងមនោសញ្ជេតនា ប្រសិនបើមនុស្សធ្វើតាមអ្វីដែលបញ្ញាសិប្បនិម្មិត (AI) បង្ហាញតែមួយមុខ

គួរបញ្ជាក់ថា នៅក្នុងប្រទេសអង់គ្លេស បញ្ញាសិប្បនិម្មិត (AI) ត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេសរួចទៅហើយ ដោយបច្ចេកវិទ្យានេះ បានជួយសម្រួលក្នុងការស្រាវជ្រាវប្រធានបទផ្សេងៗសម្រាប់ការសិក្សា ព្រមទាំងជួយគ្រូបង្រៀនបង្កើតកិច្ចតែងការបង្រៀនជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...