មន្ត្រីក្រុងប៉េកាំងនិយាយថា មនុស្សយន្តចិន នឹងមិនជំនួសមនុស្សទេ

មនុស្សយន្តមានរូបរាងដូចមនុស្សរបស់ចិន នឹងមិនអាចជំនួសកម្មករ ដែលជាមនុស្ស និងបង្កឱ្យមានភាពអត់ការងារធ្វើច្រើននោះទេ, នេះបើយោងតាមមន្ត្រីចិន ដែលគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងទីក្រុងប៉េកាំង ចំពេលមានការពង្រីកយ៉ាងឆាប់រហ័សក្នុងវិស័យនេះ និងការផ្ដល់មូលនិធិរដ្ឋសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្ត។

លោក Liang Liang នាយករង នៃតំបន់អភិវឌ្ឍសេដ្ឋកិច្ច-បច្ចេកវិទ្យាក្រុងប៉េកាំង ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ចិន បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសថា លោកមិនជឿថាមនុស្សយន្តដែលមានរូបរាងដូចមនុស្ស (Humanoid) នឹងជំនួសការងារមនុស្សដែលបង្កើតវានោះទេ ប៉ុន្តែនឹងបង្កើនផលិតភាព និងប្រតិបត្តិការងារ ក្នុងស្ថានភាពគ្រោះថ្នាក់។

“យើងមិនជឿថា មនុស្សយន្តនឹងមិនធ្វើឱ្យមនុស្សអត់ការងារធ្វើនោះទេ ប៉ុន្តែពួកគេនឹងបង្កើនប្រសិទ្ធភាព ឬធ្វើការងារដែលមនុស្សមិនចង់ធ្វើ ដូចជា ការរុករកទ្រង់ទ្រាយធំ ឬការស្រាវជ្រាវក្រោមបាតសមុទ្រដែលមានជម្រៅជ្រៅ ដែលមនុស្សមិនអាចទៅបាន, ហេតុនេះ ម៉ាស៊ីនអាចជួយមនុស្សក្នុងការរុករកនេះ”

អ្នកជំនាញរូបនេះបន្ថែមថា នៅពេលយប់ មនុស្សត្រូវការពេលសម្រាក ប៉ុន្តែម៉ាស៊ីនអាចបន្តដំណើរការ ដោយផ្ដល់ឱ្យមនុស្សនូវផលិតភាពកាន់តែប្រសើរ ចំណាយថ្លៃដើមទាប និងងាយស្រួលប្រើជាងមុន។ ដូច្នេះ យើងមើលឃើញថា នេះជាទិសដៅការអភិវឌ្ឍន៍សម្រាប់អនាគត។

លោក Liang បានពន្យល់ថា មនុស្សយន្ត ដែលបានចូលរួមកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងដំបូងគេបង្អស់នៅលើពិភពលោក ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ត្រូវបានបង្កើតឡើង ក្នុងចេតនាបង្ហាញពីក្ដីសង្ឃឹមរបស់លោក និងមន្ត្រីផ្នែកបច្ចេកវិទ្យាដទៃទៀតថា មនុស្សយន្តទាំងនេះ នឹងគាំទ្រ និងជួយមនុស្សជាជាងជំនួសមនុស្ស។

មនុស្សយន្តទាំងនេះ គឺជាផ្នែកមួយនៃមហិច្ឆតារបស់ប្រទេសចិន ក្នុងការនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត។ ខណៈរដ្ឋាភិបាលក៏កំពុងព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភរបស់សាធារណៈជនអំពីការរំខាន ដែលអាចកើតមានចំពោះកម្លាំងពលកម្មមនុស្សផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង