ការសិក្សាថ្មីមួយរកឃើញថា ការចំណាយបន្ថែម ៤៣៧ដុល្លារ លើកុមារជួយបង្កើនអត្រាបញ្ចប់ថ្នាក់វិទ្យាល័យ

ការសិក្សាថ្មីមួយបង្ហាញថា ប្រសិនបើរដ្ឋាភិបាលចំណាយថវិកាកាន់តែច្រើនទៅលើការអប់រំ ហើយបង្កើនការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ អាចធ្វើឱ្យអត្រាបញ្ចប់ការសិក្សានឹងកើនឡើង។

អ្នកស្រាវជ្រាវនៃសាកកវិទ្យាល័យ Michigan State នៅសហរដ្ឋអាមេរិកបានវិភាគ ពីអត្រាបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងរយៈពេល ៧ឆ្នាំ ដើម្បីស្វែងយល់អំពីឥទ្ធិពលនៃការចំណាយថវិកាសាធារណៈមកលើអត្រាបញ្ចប់ការសិក្សា។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការចំណាយបន្ថែមចំនួន ៤៣៧ ដុល្លារ សម្រាប់កុមារម្នាក់ លើកម្មវិធីសង្គម សម្រាប់គ្រួសារដែលមានចំណូលទាប ឬ ចំណាយ ៧២០ ដុល្លារ លើការអប់រំ បានបង្កើនអត្រាបញ្ចប់ការសិក្សានៅវិទ្យាល័យមួយភាគរយ ក្នុងរយៈពេល ៧ឆ្នាំ។

ការអប់រំ និងមូលនិធិសង្គម ពិតជាមានសារៈសំខាន់ខ្លាំង

អ្នកស្រាវជ្រាវបានលើកឡើងថា លទ្ធផលនៃការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Adolescent Health បានបង្ហាញពីសារៈសំខាន់នៃការផ្ដល់មូលនិធិក្នុងប្រព័ន្ធអប់រំ និងកម្មវិធីបណ្ដាញសុវត្ថិភាពសង្គម។

ធនាគារពិភពលោកពន្យល់ថា កម្មវិធីសុវត្ថិភាពសង្គមដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដោយមានការរួមបញ្ចូលនូវ ថវិកា កម្មវិធីអាហារនៅសាលា និងប្រាក់សោធន។ ខណៈការស្រាវជ្រាវផ្សេងៗទៀតជាច្រើនក៏ គាំទ្រទំនាក់ទំនងរវាងការចំណាយលើការអប់រំ និងអត្រាបញ្ចប់ការសិក្សាផងដែរ។

ឯកសារពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Northwestern ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានរកឃើញថា ការកើនឡើង ១០ភាគរយ នៃការចំណាយក្នុងរយៈពេល ១២ ឆ្នាំនៅសាលារដ្ឋនាំឱ្យអត្រាបញ្ចប់ការសិក្សាកើនឡើង ៧ភាគរយ។ លើសពីនេះ និស្សិតបញ្ចប់ការសិក្សាបានកើនឡើង ១៣ភាគរយបន្ថែមទៀត។

ការវិនិយោគលើការអប់រំមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

ធនាគារពិភពលោកបានលើកឡើងថា ការវិនិយោគលើវិស័យអប់រំផ្តល់នូវកំណើនសេដ្ឋកិច្ច និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលជួយប្រទេសកំពុងអភិវឌ្ឍន៍​ឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លើសពីនេះ ការជំរុញឱ្យកុមារឱ្យបានសិក្សាចប់ចុងចប់ដើម នៅក្នុងប្រទេសដែលមានចំណូលកម្រិតទាប គឺជាការវិនិយោគសកលដ៏បំផុតមួយ ដែលប្រទេសទាំងអស់អាចធ្វើបាន។ ក្រៅពីនេះការអប់រំបានជួយឱ្យសង្គមមួយ មានអត្រាឧក្រិដ្ឋកម្មទាប ភាពក្រីក្រតិច និងសុខុមាលភាពប្រជាជនកាន់តែប្រសើរ។

ការកើនឡើងនូវអត្រាមានការងារធ្វើ ការច្នៃប្រឌិតកាន់តែច្រើន ហើយបុគ្គលដែលមានចំណូលខ្ពស់បង់ពន្ធកាន់តែច្រើន គឺជាអត្ថប្រយោជន៍ដ៏ធំសម្រាប់សេដ្ឋកិច្ច និងជាតម្លៃដ៏សំខាន់នៃការអប់រំ។

ការគិតឡើងវិញអំពីប្រព័ន្ធអប់រំ

នៅក្នុងរបាយការណ៍ Catalysing Education 4.0, វេទិកាសេដ្ឋកិច្ចពិភពលោកបានព្រមានថា កុមាររាប់លាននាក់នៅទូទាំងពិភពលោកគឺនៅក្រៅសាលា ហើយសូម្បីតែអ្នកនៅក្នុងសាលាក៏មិនបានរៀនជំនាញដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងយុគសម័យនៃភាពជឿនលឿន ផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ដែលគេស្គាល់ថាជាឧស្សាហកម្មទីបួននោះដែរ។

វេទិកានេះអំពាវនាវឱ្យមានការវិនិយោគជាសកលទៅលើ « ប្រព័ន្ធអប់រំដែលមានគុណភាព ប្រកបដោយភាពច្នៃប្រឌិត និងមាននិរន្តរភាពសម្រាប់អនាគត»។ ទាំងនេះគួរតែផ្ដោតលើការអភិវឌ្ឍជំនាញសម្រាប់បំពេញការងារនាពេលអនាគត ដូចជា កិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ដើម្បីដោះស្រាយបញ្ហា។ លើសពីនេះ គេបានប៉ាន់ប្រមាណថា ការធ្វើឱ្យប្រសើរឡើងនូវជំនាញទាំងនេះសម្រាប់សិស្ស អាចបន្ថែម ២,៥៤ ពាន់លានដុល្លារបន្ថែមទៀត ក្នុងការបង្កើនផលិតភាពដល់សេដ្ឋកិច្ចពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...