WE Forum ៖ AI អាចធ្វើឱ្យជំនាញទន់របស់មនុស្ស កាន់តែពិសេសក្នុងសម័យបច្ចេកវិទ្យា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ពិភពលោកបានឈានចូលដល់យុគសម័យឆ្លាតវៃ ដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)។ ខណៈពេលដែលមនុស្សមួយចំនួន មានការប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យានេះ និងឥទ្ធិពលរបស់វា ការស្រាវជ្រាវថ្មីមួយរបស់ស្ថាប័ន Workday អំពីការលើកកម្ពស់សក្តានុពលមនុស្ស ក្នុងសម័យកាលបញ្ញាសិប្បនិម្មិត (AI) បានបង្ហាញថា បុគ្គលិកភាគច្រើន (៨៣ភាគរយ) ជឿថា AI នឹងធ្វើឱ្យជំនាញរបស់មនុស្សកាន់តែពិសេស។ ស្ទើរតែ ៧៦ភាគរយ នៃបុគ្គលិក ចង់មានទំនាក់ទំនងជាមួយមនុស្ស ខណៈពេលដែលការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កាន់តែកើនឡើង។

វេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញថា AI មិនត្រឹមតែធ្វើការដោយស្វ័យប្រវត្តិប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់សេរីភាពឱ្យយើងផ្ដោតលើការពង្រឹងគុណភាព លក្ខណៈពិសេសរបស់មនុស្ស ដូចជា ភាពច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការរៀនសូត្រ និងទំនុកចិត្ត។ ហើយនេះ គឺជាការវិវត្តន៍ដ៏អស្ចារ្យរបស់មនុស្ស ហើយយើងអាចរួមគ្នា ដើម្បីឱ្យការគិតនេះ ក្លាយជាការពិត។

តួនាទី AI ក្នុងការលើកកម្ពស់ភាពច្នៃប្រឌិតរបស់មនុស្ស

នៅកន្លែងធ្វើការ ដែលទទួលយកការប្រើប្រាស់ AI ភាពច្នៃប្រឌិតកំពុងក្លាយជាជំនាញមួយ ដែលមានតម្លៃបំផុតសម្រាប់មនុស្ស។ ការស្រាវជ្រាវបង្ហាញថា ៨៣ភាគរយ ជឿថា បញ្ញាសិប្បនិម្មិត (AI) នឹងបង្កើនភាពច្នៃប្រឌិតរបស់មនុស្ស និងនាំទៅរកទម្រង់ថ្មីនៃតម្លៃសេដ្ឋកិច្ច។

ជំនួសឱ្យការភ័យខ្លាចថា AI ជាការគម្រាមកំហែងដល់ការច្នៃប្រឌិតរបស់មនុស្ស, យើងអាចប្រើបច្ចេកវិទ្យានេះ ដើម្បីជាដៃគូសម្រាប់បំពេញការងារ។ តាមរយៈការប្រើ AI ឱ្យបំពេញការងារដោយស្វ័យប្រវត្តិលើកិច្ចការមួយចំនួន បច្ចេកវិទ្យានេះអនុញ្ញាតឱ្យការគិត និងភាពច្នៃប្រឌិតរបស់មនុស្សកាន់តែប្រសើរឡើង។ អន្តរកម្មដ៏ស្វាហាប់រវាងមនុស្ស និងម៉ាស៊ីនេះ អាចដោះសោរយុគ្គសម័យនៃការច្នៃប្រឌិត ដែលនាំទៅដល់ការជំរុញភាពជឿនលឿនឱ្យកាន់តែឆាប់រហ័ស ទាំងការរស់នៅ ការងារ និងវិស័យឧស្សាហកម្ម។

AI ផ្ដល់អំណាចដល់អ្នកដឹកនាំ ដែលផ្ដោតលើ តម្រូវការមនុស្ស

AI កំពុងផ្លាស់ប្ដូរ របៀបអ្នកដឹកនាំធ្វើការ និងប្រាស្រ័យទាក់ទងជាមួយក្រុមការងាររបស់ខ្លួន។ ការស្រាវជ្រាវបានបង្ហាញថា ស្ថាប័នដែលទទួលយក AI សម្រាប់ប្រតិបត្តិការ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្ដូរអាទិភាពក្នុងការងារដឹកនាំរបស់ខ្លួនឆ្ពោះទៅរកការសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ និងការពង្រឹងជំនាញ ឬរៀនជំនាញថ្មី ដើម្បីជួយឱ្យបុគ្គលិក អាចធ្វើការជាមួយ AI បាន។

លើសពីនេះ តាមរយៈការប្រើប្រាស់ AI ឱ្យបំពេញការងារដោយស្វ័យប្រវត្តិ ដូចជា វិភាគនិន្នាការ ប្រមើលមើលបញ្ហាប្រឈមនាពេលអនាគត និងសម្រួលដំណើរការអាជីវកម្មទូទៅ អ្នកដឹកនាំអាចមានពេលវេលាសម្រាប់គិតពីយុទ្ធសាស្ត្រ និងកំណត់ចក្ខុវិស័យ ដែលជាកិច្ចការសំខាន់សម្រាប់ថ្នាក់ដឹកនាំ។ ជំនួសឱ្យការជាប់គាំងជាមួយកិច្ចការប្រចាំថ្ងៃ ពួកគេអាចផ្ដោតលើរូបភាពធំ និងរុញក្រុមរបស់ខ្លួន ឱ្យសម្រេចបាននូវគោលដៅ និងមហិច្ឆតា ដែលក្រុមហ៊ុនបានកំណត់។

ភាពជាអ្នកដឹកនាំផ្ដោតលើមនុស្ស ដែលដំណើរការដោយ AI កំពុងផ្ដល់ឱ្យអ្នកដឹកនាំនូវបច្ចេកវិទ្យា ដែលថ្នាក់ដឹកនាំត្រូវការ ដើម្បីបង្កើតវប្បធម៌ការងារ ដែលបុគ្គលិក មានអារម្មណ៍ថា ត្រូវបានក្រុមហ៊ុនឱ្យតម្លៃ មានការលើកទឹកចិត្ត និងមានឱកាសអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ក្នុងការងារនាពេលបច្ចុប្បន្ន។

វិធីសាស្ត្រទទួល AI ក្នុងដំណាក់កាល បដិវត្តន៍ជំនាញ

បដិវត្តន៍ជំនាញ ដែលជំរុញដោយ AI គឺអាស្រ័យលើយើងគ្រប់គ្នា។ ដើម្បីទាញយកសក្តានុពលពិតប្រាកដរបស់បច្ចេកវិទ្យានេះ ចាំបាច់ត្រូវមានសកម្មភាពមួយចំនួនដូចជា ៖

  • ការលើកទឹកចិត្តឱ្យមានកិច្ចសហការរវាង មនុស្ស និងម៉ាស៊ីន ដើម្បីបង្កើនសក្តានុពលទាំងមនុស្ស និងម៉ាស៊ីន និងគាំទ្រភាពច្នៃប្រឌិត។
  • ជំរុញភាពជាអ្នកដឹកនាំ ដែលផ្ដោតលើមនុស្ស តាមរយៈការអភិវឌ្ឍជំនាញ ដែលមានលក្ខណៈពិសេស ដូចជា ការយល់ចិត្តអ្នកដទៃ ភាពច្នៃប្រឌិត និងការសម្រេចិត្តប្រកបដោយក្រមសីលធម៌។
  • វិនិយោគ លើការពង្រឹងជំនាញ និងរៀនជំនាញថ្មី សម្រាប់បុគ្គលិក ដើម្បីសម្របទៅនឹងការប្រែប្រួលនៃតម្រូវការ AI ។
  • លើកកម្ពស់ការទុកចិត្តលើ AI ដោយទទួលយកការទទួលខុសត្រូវ និងធានាថា ដំណើរការ AI ទាំងអស់ មានតម្លាភាព និងអាចពន្យល់បាន។

តាមរយៈការទទួលយក AI ជាដៃគូក្នុងការងារ យើងអាចបោះជំហានទៅរកអនាគតយ៉ាងស្វាហាប់ និងអាចកសាងកន្លែងធ្វើការដ៏ភ្លឺស្វាងសម្រាប់ទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។