៩ចំណុច ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅលើភពផែនដី

ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ជាមួយនឹងការឡើងកំដៅផែនដី 2°C នឹងបង្កឱ្យមានគ្រោះរាំងស្ងួតកាន់តែខ្លាំង និងទឹកជំនន់ ភ្លើងឆេះព្រៃ និងខ្យល់ព្យុះកាន់តែច្រើន។ លោក នីកូឡាស ហាហ្គែលបឺក (Niklas Hagelberg ) អ្នកសម្របសម្រួលការផ្លាស់ប្តូរអាកាសធាតុរបស់ UNEP បានលើកឡើងថា យើងទាំងអស់គ្នាចាំបាច់ត្រូវតែធ្វើឱ្យការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ២០៥០ ហើយមនុស្សគ្រប់គ្នាមានតួនាទីក្នុងកិច្ចការមួយនេះ។

ខាងក្រោមនេះ អាចជាផ្នែកមួយនៃដំណោះស្រាយទប់ស្កាត់វិបត្តិអាកាសធាតុ

១. ផ្សព្វផ្សាយសារគន្លឹះកាត់បន្ថយការបំពុលបរិស្ថាន ៖ លើកទឹកចិត្តដល់មិត្តភ័ក្ដិ ក្រុមគ្រួសារ និងអ្នកធ្វើការ ចូលរួមកាត់បន្ថយការបំពុលកាបូន។ លើសពីនេះ អ្នកក៏អាចចូលរួមក្នុងចលនាពិភពលោកមួយឈ្មោះថា រាប់បញ្ជូលពួកយើង (Count Us In) ដែលមានគោលបំណងបំផុសគំនិតមនុស្ស ១ពាន់លាននាក់ឱ្យចាត់វិធានការកាន់តែសកម្មទៅលើអាកាសធាតុ ។ អ្នករៀបចំវេទិកានេះ បានលើកឡើងថា ប្រសិនបើប្រជាជន ១ពាន់លាននាក់ បានចាត់វិធានការ ពួកគេអាចកាត់បន្ថយរហូតដល់ ២០ភាគរយនៃការបំភាយកាបូនសកល ។ ឬអ្នកអាចចុះហត្ថលេខាលើ យុទ្ធនាការ #ActNow របស់អង្គការសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ក៏ដូចជាបន្ថែមសំឡេងរបស់អ្នកទៅលើការជជែកពិភាក្សាជាសកលដ៏សំខាន់នេះ។

២. រក្សាសម្ពាធនយោបាយ ៖ បញ្ចុះបញ្ចូលអ្នកនយោបាយ និងអាជីវកម្មក្នុងស្រុក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងកាត់បន្ថយការបំពុលកាបូន។ នៅក្នុងយុទ្ធនាការ #ActNow Speak Up មានផ្នែកមួយដែលជជែកអំពីសម្ពាធនយោបាយ និងសកម្មភាពសាជីវកម្ម ហើយចលនាពិភពលោក Count Us In ក៏មានការលើកតម្លៃខ្លះៗអំពីរបៀបធ្វើរឿងនេះ។ ទន្ទឹមគ្នា ជ្រើសយកបញ្ហាបរិស្ថានដែលអ្នកយកចិត្តទុកដាក់ ហើយសម្រេចចិត្តលើសំណើជាក់លាក់មួយសម្រាប់ការផ្លាស់ប្ដូរ។ បន្ទាប់មក ព្យាយាមរៀបចំកិច្ចប្រជុំមួយជាមួយតំណាងក្នុងស្រុក។ ប្រសិនបើមនុស្សជាតិទទួលបានជោគជ័យក្នុងការដោះស្រាយគ្រោះអាសន្ននៃអាកាសធាតុ អ្នកនយោបាយត្រូវតែជាផ្នែកមួយនៃដំណោះស្រាយនេះ ។

៣. ផ្លាស់ប្ដូររបៀបដឹកជញ្ជូន ៖ នៅក្នុងវិស័យដឹកជញ្ជូនមានប្រហែលមួយភាគបួន នៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅទូទាំងពិភពលោក។ រដ្ឋាភិបាលជាច្រើនកំពុងអនុវត្តគោលនយោបាយដើម្បីកាត់បន្ថយការធ្វើដំណើរ។ ដំណោះស្រាយអាចចាប់ផ្ដើមដំបូងពីអ្នក ដូចជា ទុកឡានរបស់អ្នកនៅផ្ទះហើយដើរ ឬជិះកង់នៅពេលណាដែលអាចធ្វើទៅបាន។ ទន្ទឹមគ្នានេះ កាត់បន្ថយចំនួនរថយន្តជិះតាមដងផ្លូវ ឬប្រើប្រាស់រថយន្តអគ្គិសនី ព្រមទាំងកាត់បន្ថយចំនួនជើងហោះហើររយៈពេលវែង។

៤. ត្រួតពិនិត្យការប្រើប្រាស់ថាមពល ៖ ជាការល្អប្រសើរ ប្រសិនបើអ្នកអាចប្ដូរទៅប្រើប្រាស់ថាមពលដែលអាចកកើតឡើងវិញបាន។ ទន្ទឹមគ្នានេះ អ្នកអាចដំឡើងបន្ទះសូឡានៅលើដំបូលរបស់អ្នក។ បិទឧបករណ៍ និងភ្លើងពេលអ្នកមិនប្រើវា ហើយ ទិញតែផលិតផលណាមានគុណភាព និងចាំបាច់បំផុត (គន្លឹះនេះនឹងសន្សំលុយអ្នក!)។

៥. ផ្លាស់ប្ដូររបបអាហារ ៖ ការជ្រើសរើសរបបអាហារជាប្រភេទរុក្ខជាតិ បន្លែ ផ្លែឈើ ជាដើម មានគុណប្រយោជន៍សម្រាប់រូបរាងកាយ និងភពផែនដី។ សព្វថ្ងៃ ប្រហែល ៦០ភាគរយនៃដីកសិកម្មរបស់ពិភពលោកត្រូវបានប្រើប្រាស់សម្រាប់ចិញ្ចឹមសត្វ ហើយប្រជាជននៅប្រទេសជាច្រើនកំពុងទទួលទានអាហារជាប្រភេទសាច់សត្វច្រើនជាងគិតអំពីសុខភាព។ របបអាហារដែលសម្បូរដោយរុក្ខជាតិអាចជួយកាត់បន្ថយជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ស្ត្រេស ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។

៦. បង្កើតឱ្យមានផ្សារសហគមន៍ ៖ ចាប់ផ្ដើមលើកកម្ពស់ការទិញអាហារក្នុងស្រុកតាមរដូវកាល ។ ដូច្នេះ អ្នកនឹងជួយអាជីវកម្មតូចៗ និងកសិដ្ឋាននៅក្នុងតំបន់របស់អ្នក និងកាត់បន្ថយការបំភាយឥន្ធនៈផូស៊ីល តាមរយៈការដឹកជញ្ជូន។ កសិកម្មនិរន្តរ៍ ប្រើប្រាស់ថាមពលតិចជាង ៥៦ភាគរយ បង្កើតការបំភាយឧស្ម័នតិចជាង ៦៤ភាគរយ និងអនុញ្ញាតឱ្យមានកម្រិតពហុជីវៈកាន់តែច្រើនជាងកសិកម្មធម្មតា។ ដូច្នេះ ព្យាយាមដាំផ្លែឈើ បន្លែ និងរុក្ខជាតិរបស់អ្នកផ្ទាល់ឱ្យបានច្រើន។ រៀបចំសួនច្បារសហគមន៍មួយនៅតំបន់ជិតខាង ដើម្បីអ្នកពាក់ព័ន្ធដទៃទៀតចូលរួម។

៧. កុំខ្ជះខ្ជាយអាហារ ៖ មួយភាគបីនៃអាហារទាំងអស់ដែលបានផលិត គឺបាត់បង់ ឬខ្ជះខ្ជាយ។ យោងតាមរបាយការណ៍សន្ទស្សន៍សំណល់ស្បៀងអាហាររបស់ UNEP ឆ្នាំ២០២១ ប្រជាជនជាសកល បានខ្ជះខ្ជាយអាហារ ១ពាន់លានតោនជារៀងរាល់ឆ្នាំដែលមានប្រហែល ៨-១០ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សកល។ សូមជៀសវាងការខ្ជះខ្ជាយអាហារដោយគ្រាន់តែទិញអ្វីដែលអ្នកត្រូវការ។

៨. ជ្រើសរើសសម្លៀកបំពាក់វៃឆ្លាត ៖ ឧស្សាហកម្មដេរសម្លៀកបំពាក់ មានចំនួន ៨-១០ ភាគរយនៃការបំភាយកាបូនជាសកល ជាងការហោះហើរអន្តរជាតិ និងការដឹកជញ្ជូនតាមសមុទ្រទាំងអស់រួមគ្នា។ ទន្ទឹមគ្នានេះ ‘ម៉ូដលឿន’ បានបង្កើតវប្បធម៌ឆាប់បោះចោល សម្លៀកបំពាក់ដោយគ្រាន់តែស្លៀកបានម្ដង។ អ្នកអាចទិញសម្លៀកបំពាក់ចំនួនតិចតួច ប៉ុន្តែមានគុណភាព ឬច្នៃសម្លៀកបំពាក់ដែលមានស្រាប់។ លើសពីនេះ ប្រើសេវាជួលសម្លៀកបំពាក់ សម្រាប់ឱកាសពិសេស ជាជាងទិញសម្លៀកបំពាក់ថ្មីដែលនឹងត្រូវពាក់តែម្តងប៉ុណ្ណោះ។

៩. ដាំដើមឈើឡើងវិញ៖ ជារៀងរាល់ឆ្នាំព្រៃឈើប្រមាណ ១២លានហិកតាត្រូវបានកាប់បំផ្លាញ។ ហើយការកាប់បំផ្លាញព្រៃឈើ រួមជាមួយនឹងការធ្វើកសិកម្ម និងការផ្លាស់ប្តូរការប្រើប្រាស់ដីផ្សេងទៀតមានប្រហែល ២៥ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សកល។ យើងទាំងអស់គ្នាអាចដើរតួនាទីក្នុងការបញ្ជៀសនិន្នាការនេះ ដោយដាំដើមឈើឡើងវិញទាំងអស់គ្នា។ ឧទាហរណ៍ ការផ្តួចផ្តើមដាំរុក្ខជាតិដើម្បីភពផែនដី អនុញ្ញាតឱ្យប្រជាជនចូលរួមឧបត្ថម្ភការដាំដើមឈើនៅជុំវិញពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...