ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងប្រាំពីរចំណុចឆ្លើយតបកំណែទម្រង់វិស័យអប់រំយុគសម័យឌីជីថលសម្រាប់យុវជនដែលចង់បានចំណេះដឹង និងបំណិនឌីជីថល ។ កំណែទម្រង់នេះរួមមាន កម្មវិធីសិក្សាតាមបែបបញ្ញត្តិ អនុវត្តកម្មវិធីសិក្សា ការធ្វើអធិការកិច្ច រង្វាយតម្លៃសិក្សា លើកកម្ពស់ការបង្រៀន STEM និងពិព័រណ៍វិទ្យាសាស្រ្ដ បង្កើតសាលាជំនាន់ថ្មី បង្កើតគុណវឌ្ឍិគ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ។ ការលើកឡើងនេះនៅក្នុងសន្និសីទជាតិលើកទីមួយ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។

១. កម្មវិធីសិក្សាតាមបែបបញ្ញត្តិ៖ ដើម្បីឱ្យសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា (ជំនាញទន់និងជំនាញរឹង) ចរិយាល្អ និងពលរដ្ឋល្អ ។ រៀនតាមបែបបញ្ញត្តិមិនមែនត្រឹមតែទន្ទេញចាំមាត់ ប៉ុន្តែរៀនឱ្យយល់ពីទ្រឹស្ដី យល់ពីទំនាក់ទំនងរវាងបញ្ញតិមួយទៅបញ្ញតិមួយទៀត ។ លើសពីនេះ ទាមទារគ្រូមានចំណេះដឹងទូលំទូលាយ មានបច្ចេកទេសក្នុងការបង្រៀន ហើយសិស្សខិតខំរៀន និងស្វ័យសិក្សាដោយខ្លួនឯងបន្ថែម ។
២. អនុវត្តកម្មវិធីសិក្សា៖ ទាមទារគ្រូមានចំណេះដឹងទូលំទូលាយ និងវិធីសាស្រ្ដបង្រៀនល្អ (BIL) សិស្សខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមគាំទ្រពីគ្រួសារ ។ ទន្ទឹមនឹងនេះ សាលារៀនមានបរិស្ថានស្អាត មានសម្ភារឧបទ្ទេស កុំព្យូទ័រសម្រាប់សិស្សសិក្សាស្រាវជ្រាវ ។ លើសពីនេះ មានការគ្រប់គ្រងដឹកនាំល្អជំរុញការគាំទ្រពីមាតាបិតាសិស្ស និងសហគមន៍ ។
៣. ការធ្វើអធិការកិច្ច៖ បន្តបណ្ដុះបណ្ដាលអធិការអប់រំបន្ថែម និងធ្វើអធិការកិច្ចតាមកាលកំណត់ នៅតាមគ្រឹះស្ថានសិក្សាទាំង ២៥ រាជធានី-ខេត្ត ។ ទន្ទឹមនឹងនេះ បន្តអភិវឌ្ឍសមត្ថភាពបុគ្គលិកស្ដីអំពី ការរៀបចំតេស្តរង្វាយតម្លៃ នងការវិភាគលទ្ធផលតេស្ត ។ លើសពីនេះ អភិវឌ្ឍនិងបណ្ដុះបណ្ដាលអធិការអប់រំថ្មី និងនាយកសាលាស្ដីពីប្រព័ន្ធអធិការកិច្ចផ្ទៃក្នុងនិងក្រៅ ។
៤. ការធ្វើរង្វាយតម្លៃសិក្សា៖ រង្វាយតម្លៃកែលម្អជាប្រចាំដោយតេស្តសមត្ថភាពនៅក្នុងថ្នាក់រៀន ចំណេះដឹង វិន័យ និងអត្តចរិកជាដើម ។ លើសពីនេះបន្តពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ។ ម៉្យាងវិញទៀត ពង្រឹងការធ្វើតេស្តរង្វាយតម្លៃថ្នាក់ជាតិ នៅថ្នាក់ទី៣ ទី៦ ទី៨ និងទី១១ លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា ។
៥. លើកកម្ពស់ការបង្រៀន STEM និងពិព័រណ៍វិទ្យាសាស្រ្ដ ៖ គរុនិស្សិតរៀបចំពិព័រណ៍នេះដោយខ្លួនឯង និងលើកកម្ពស់គុណភាពបង្រៀនផ្នែកវិទ្យាសាស្រ្ដនៅតាមគ្រឹះស្ថានសិក្សានាពេលអនាគត ។ លើសពីនេះ ពង្រឹងសមត្ថភាពគ្រូឧបទ្ទេសលើមុខវិជ្ជា វិធីសាស្រ្ដបង្រៀន និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន មានចំណេះដឹងខ្ពង់ខ្ពស់ និងលើកទឹកចិត្តសិស្សរៀនស្វ័យសិក្សា ។
៦. បង្កើតសាលាជំនាន់ថ្មី៖ សាលាជំនាន់ថ្មីជាសាលាគំរូសម្រាប់ប្រព័ន្ធអប់រំថ្មី និងជាថ្នាលអប់រំតាមបែបឌីជីថល ។ ទន្ទឹមនឹងនេះ ការបង្កើតសាលាជំនាន់ថ្មីជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព (SBM) ។ សាលាជំនាន់ថ្មីផ្ដល់នូវស្វ័យភាពមានស្ដង់ដារវិជ្ជាជីវៈគ្រូបង្រៀន គណនេយ្យភាព នវានុវត្តន៍ និងការបែងចែកធនធាន ។ គោលបំណងរបស់សាលាជំនាន់ថ្មី បណ្ដុះបណ្ដាលឱ្យសិស្សមានការគិតពិចារណាស៊ីជម្រៅ និងដោះស្រាយបញ្ហា ចេះទំនាក់ទំនងនិងសហការ មានភាពរហ័សរហួន ចេះផ្ដួចផ្ដើមគំនិតនិងសហគ្រិនភាព ចេះវិភាពវាយតម្លៃ និងចង់ចេះចង់ដឹង ចង់រៀនសូត្រ។
៧. បង្កើតគុណវឌ្ឍិគ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ៖ ជ្រើសរើសអ្នកពូកែធ្វើជាគ្រូបង្រៀន បង្កើនប្រាក់បៀវត្ស ហើយគ្រូឧបទ្ទេសត្រូវមានសមត្ថភាពបង្រៀន។ ទន្ទឹមនឹងនេះ ពិនិត្យឡើងវិញលើលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសគ្រូបង្រៀនតាមស្ដង់ដារបណ្ដុះបណ្ដាល ១២+២ និង ១២+៤ ។ ម៉្យាងវិញទៀតគរុសិស្សត្រូវមានគុណភាពល្អ កម្មវិធីសិក្សាត្រូវពិនិត្យ និងកែសម្រួលឡើងវិញ។ លើសពីនេះ ពង្រឹងគុណវុឌ្ឍិគ្រូឧបទ្ទេស មានឯកសារល្អសម្រាប់បង្រៀន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ និងពង្រឹងការគ្រប់គ្រង ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...
ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានប្រកាសដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)
ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...





























