យូនីសេហ្វ ណែនាំគន្លឹះមួយចំនួនដល់ឪពុកម្តាយដើម្បីរក្សាសុវត្ថិភាពកូនៗក្នុងអំឡុងពេលធាតុអាកាសក្តៅ

ភ្នំពេញ – កុមារងាយរងគ្រោះបំផុតដោយសារកម្តៅ ហើយការវាយប្រហារដោយកម្តៅ (Heatstroke) អាចឱ្យពួកគេស្លាប់បាន។ ទន្ទឹមគ្នានេះ ទោះបីជាឪពុកម្ដាយ ឬអាណាព្យាបាលអាចមានអារម្មណ៍សុខស្រួលនៅសីតុណ្ហភាពជាក់លាក់ក៏ដោយ នេះមិនគួរមានន័យថាកុមារមានអារម្មណ៍ដូចគ្នានោះទេ ដោយសារពួកគេមិនទាន់មានស្ថេរភាពកម្ដៅ។ នេះបើតាមការចេញផ្សាយរបស់ អង្គការយូនីសេហ្វ ។

ការចេញផ្សាយនេះ បានបង្ហាញថា កុមារតូចៗមិនចេះនិយាយប្រាប់ពីអារម្មណ៍របស់ពួកគេទេ ជារឿយៗកុមារមិនដឹងថា ពួកគេគួរចេញឆ្ងាយពីកម្ដៅនោះទេ ការវាយប្រហារដោយកម្ដៅ (Heatstroke) អាចកើតឡើងភ្លាមៗ និងគ្មានឱ្យ​សញ្ញាដឹងមុន ។ ការវាយប្រហារដោយកម្ដៅ (Heatstroke) អាចបណ្ដាលឱ្យកុមារស្លាប់បាន។ ទន្ទឹមគ្នានេះ ការវាយប្រហារដោយកម្ដៅ (Heatstroke) ចំពោះកុមារជារឿយៗ អាចការពារបាន។

ជាមួយគ្នានេះ រោគសញ្ញាខ្លះៗនៃការវាយប្រហារដោយកម្ដៅ (Heatstroke) លើកុមារ រួមមាន ក្ដៅខ្លួនខ្លាំង អាចលើសពី ៤០អង្សា ឈឺក្បាល វិលមុខ រាគ ក្អួត ហឹងត្រចៀក អស់កម្លាំង បាត់បង់ស្មារតី រមូលក្រពើ ភ្លឹក ធីងធោង ស្បែកស្ងួតឬក្រហម  បេះដូងលោតញាប់។ ចំណែកក្មេងអាយុលើសពីប្រាំឆ្នាំ ច្រើនមានរោគសញ្ញា ដូចជា ស្បែកស្ងួតនិងក្តៅ និយាយមិនស៊ីសង្វាក់គ្នា ឈឺក្បាលខ្លាំង​ កន្ទួលលើស្បែក ជាដើម។

ចំពោះរបៀបការពារកុមារពីកម្ដៅ គឺមានដូចជា បើយកទារកទើបនឹងកើត និងចេះដើរ ចេញទៅខាងក្រៅ គួរតែធ្វើនៅពេលព្រឹក ឬពេលរសៀលបន្តិច។ កុមារគួរស្លៀកពាក់ខោអាវស្ដើង រលុង និងមានមួក មានទឹកមួយដបជាប់ខ្លួនជានិច្ច ដែលអ្នកគួរឱ្យកុមារញ៉ាំឱ្យបានញឹកញាប់។ ជាពិសេស កុំទុកកុមារតូចនៅក្នុងរថយន្តក្រោមកម្ដៅថ្ងៃតែម្នាក់ឯង។

បើតាមអង្គការយូនីសេហ្វ អ្វីដែលឪពុកម្ដាយត្រូវធ្វើក្នុងករណី មានការវាយប្រហារដោយកម្ដៅ (Heatstroke) លើកុមារ គឺត្រូវយកកុមារទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើអ្នកសង្ស័យថា ពួកគេមាន ការវាយប្រហារដោយកម្ដៅ (Heatstroke)។ ម៉្យាងវិញទៀត ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវយកកុមារដាក់កន្លែងម្លប់ ឬបន្ទប់ម៉ាស៊ីនត្រជាក់ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ លើសពីនេះ ត្រូវដោះសម្លៀកបំពាក់ក្រាស់ៗចេញ ឱ្យកុមារញ៉ាំទឹក ជូតខ្លួន និងមុខដោយទឹកត្រជាក់ ស្អំក្បាលកុមារជាមួយទឹកកក។

គួរជម្រាបជូនថា ការវាយប្រហារដោយកម្ដៅ (Heatstroke) កើតឡើងដោយសារតែការស្នាក់នៅរយៈពេលយូរនៅខាងក្រៅកំឡុងពេលមានសីតុណ្ហភាពខ្ពស់ ហើយជាផលវិបាកនៃការប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ ក៏ដូចជាផលវិបាកនៃការស្នាក់នៅក្នុងទីធ្លាបិទជិត ដោយសារខ្យល់សើម និងក្តៅខ្លាំង ពោលគឺក្នុងការដឹកជញ្ជូនសាធារណៈ យានយន្ត ឬ ផ្ទះល្វែងដែលមានកំដៅខ្លាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។