លោកស្រី ឡុង លាបសុជាតា ម្ចាស់ជ័យលាភីពានរង្វាន់លេខ១ អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦

លោកស្រី ឡុង លាបសុជាតា ជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម និងជាអ្នកនិពន្ធឯករាជ្យម្នាក់ បានទទួលជ័យលាភីលេខ១ និងក្លាយជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៦ ឆ្នាំ២០២៣​កាលពីពេលថ្មីៗនេះ តាមរយៈ​ស្នាដៃរឿងខ្លី​មានចំណងជើងថា «ត្រល់ខ្លឹមត្នោត » ។ ការ​ដែល​ស្នាដៃ​រឿងខ្លី «ត្រល់ខ្លឹមត្នោត » ជាប់ជាស្នាដៃឆ្នើម ក៏​ព្រោះ​តែ​នៅ​ក្នុង​រឿងនេះ អ្នកនិពន្ធ​បានផ្តល់​ការ​អប់រំដល់មនុស្សក្នុងសង្គមសព្វថ្ងៃឱ្យ​ចេះថែរក្សាកេរ្តិ៍តំណែលខ្មែរដែលមានតាំងពីដើមមក។ លើសពីនេះ អ្នកនិពន្ធ​ក៏​បានបង្រៀនឱ្យមនុស្សដឹងថា ក្នុងនាមជាអ្នកជំនាន់ក្រោយត្រូវតែមានសាមគ្គីភាពគ្នា និងមានការភ្ញាក់រលឹកដឹងកំហុសហើយប្រែមកធ្វើរឿងដែលត្រឹមត្រូវវិញ។

ម្ចាស់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ វ័យ៣៧ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងថា ការដែល​លោកស្រីចូលរួមប្រកួតស្នាដៃសរសេររឿងខ្លីនេះ ព្រោះដោយសារតែការស្រឡាញ់ការសរសរ និងស្រឡាញ់ផ្នែកអក្សរសាស្រ្តខ្មែរ ហើយសង្ឃឹមថាអាចចូលរួមជាផ្នែកមួយនៅក្នុងការចែករំលែកចំណេះដឹង ចែករំលែកការគិតផ្ទាល់ខ្លួនទៅកាន់ពិភពលោក។

លោកស្រី ឡុង លាបសុជាតា បន្ថែមថា ប្រធានបទ «ការលោភលន់នាំមកនូវសេចក្ដីវិនាស» បានធ្វើឱ្យលោកស្រី​ចាប់អារម្មណ៍ខ្លាំងទៅលើរឿងរ៉ាវរបស់សង្គម អំពីការលោភលន់តាមរយៈការកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់មនុស្សនៅក្នុងសង្គម។ លោកស្រីបន្តថា រឿងវិជ្ជមានមួយចំនួនត្រូវបានមនុស្សមើលរំលងអំពីការអភិរក្សមុខរបរតម្បាញហូលផាមួងខ្មែរកុំឱ្យបាត់បង់​ ដែលវាគឺជាឱកាសសម្រាប់លោកស្រីសរសេរស្នាដៃមួយនេះឡើង ដើម្បីផ្សព្វផ្សាយ និងបង្ហាញការយល់ឃើញរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសង្គមតាមរយៈស្នាដៃប្រកួតមួយនេះ។

«ការជាប់ជ័យលាភីឆ្នើមនេះ លើសពីអ្វីដែលរំពឹងទុក ព្រោះខ្ញុំមិនធ្លាប់គិតថាអាចទទួលបានជ័យលាភីលេខ១ ព្រោះបេក្ខជនដដៃទៀតសុទ្ធមានស្នាដៃល្អៗ»

លោកស្រី ឡុង លាបសុជាតា

តាម​ការ​សរសេរឿងខ្លីនេះ លោកស្រី ឡុង លាបសុជាតា ក៏​ជួប​នូវ​បញ្ហាប្រឈមក្នុងការសរសេរផងដែរ ដោយសារលោកស្រីមានកិច្ចការមមារញឹកជាច្រើន រួមទាំងកត្តាគ្រួសារ កត្តាពេលវេលាមិនសូវមានច្រើន ប៉ុន្តែដោយសារក្ដីស្រឡាញ់ទើបមានតែការឆ្លៀតពេលប៉ុណ្ណោះទើបអាចសម្រេចបានស្នាដៃមួយបាន។ លោកស្រីបន្តថា រាល់ឆ្នាំលោកស្រីចំណាយពេលពីមួយសប្ដាហ៍ទៅដប់ថ្ងៃដើម្បីសរសេររឿងមួយ ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារមានការមមារញឹកខ្លាំង និងមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការសាក់ស្នាដៃប្រកួតផង ហើយនៅសល់ពេលតែមួយថ្ងៃផុតកំណត់ដាក់ស្នាដៃ ទើបលោកស្រីមានគំនិតពិសេសម៉្យាងមកជំរុញឱ្យសរសេរស្នាដៃនោះចេញជារូបរាងសម្រាប់ដាក់ប្រកួត។  

ម្ចាស់ជ័យលាភីពានរង្វាន់លេខ១ រូបនេះ លើកទឹកចិត្តយុវជនទាំងអស់ប្រសិនបើស្រឡាញ់ការតែងនិពន្ធ ត្រូវព្យាយាមប្រើពេលវេលាណាមួយក្នុងពេលប្រចាំថ្ងៃ ធ្វើនូវអ្វីដែលខ្លួនឯងស្រឡាញ់ ព្រោះបើយើងនិយាយថាស្រឡាញ់ ហើយយើងមិនដែលធ្វើវាសោះ គ្រាន់តែស្រមៃគឺមិនអាចទៅរួចនោះទេ ព្រោះរាល់ក្ដីស្រឡាញ់ទាំងអស់ទាមទារឱ្យមានសកម្មភាព។

គួរជម្រាបជូនថា លោកស្រី ឡុង លាបសុជាតា ធ្លាប់ចូលរួមប្រកួតសរសេររឿងខ្លីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២០ ជាប់ជ័យលាភីលេខ៥ និងឆ្នាំ២០២១ ជាប់ជ័យលាភីលេខ៣។ ក្រោយទទួលបានជ័យលាភីពានរង្វាន់លេខ១ អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ លោកស្រីនៅតែបន្តសរសេរស្នាដៃបន្ថែមដើម្បីចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយ ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]