គន្លឹះ១០ចំណុចដើម្បីលើកទឹកចិត្តកុមារឱ្យចូលចិត្ត​ក្នុងការអានសៀវភៅ

ដើម្បីលើកទឹកចិត្តកុមារឱ្យចេះជ្រើសរើសសៀវភៅ ឬប្រភេទអំណានដោយខ្លួនឯង អាណាព្យាបាលគួរគាំទ្រពួកគេតាមរយៈការឱ្យតម្លៃចំពោះប្រភេទសៀវភៅដែលកុមារជ្រើសរើស។ យោងតាមគេហទំព័រ OXFORDOWL កត្តាដែលអាចបំផុសទឹកចិត្ត និងជាការផ្តល់អំណាច​ពេញ​ប​រិ​បូ​រណ៍ទៅកាន់កុមារបាន សូមប្រើប្រាស់គន្លឹះសាមញ្ញ១០ចំណុចក្នុងការយកទៅសាកល្បងអនុវត្តន៍។

១. ជ្រើសពេលដែលល្អ ៖ មានន័យថា គ្រាន់តែប្រើប្រាស់ពេលវេលាខ្លីៗ ចន្លោះពី១៥ ទៅ៣០នាទីក៏បាន ក្នុងការបង្កើតនិងរក្សាទម្លាប់អាន តាមរយៈការអនុញ្ញាត​ឱ្យកុមារជាអ្នកជ្រើសរើសអានសៀវភៅ ឬអត្ថបទអ្វីក៏បាន និងសង្កេតថា តើពេលណាមានប្រសិទ្ធភាពសម្រាប់កុមារ ហើយអ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឱ្យពួកគេអានបានជាប្រចាំ។

២. អានដោយខ្លួនឯង ៖ បង្ហាញឱ្យកុមារឃើញថា អ្នកក៏មានទម្លាប់អានដូចគ្នា ហើយអានដោយមិនមានសម្ពាធ អានដោយរីករាយ ដោយមិនមែនអានដើម្បីតែបំពេញកាតព្វកិច្ចជាគំរូសម្រាប់កុមារនោះទេ។

៣. អានឱ្យគ្នាស្តាប់ទៅវិញទៅមក ៖ ប្រសិនបើកុមារមិនចង់អានដោយខ្លួនឯងនោះទេ ដូច្នេះគឺបង្កើតបរិយាកាសមួយ គឺអានឱ្យគ្នាស្តាប់ទៅវិញទៅមក។ ប្រសិនបើលោកអ្នកអានមួយទំព័រចប់ សូមទុកឱ្យពួកគេអានមួយទំព័រដែរ ឬក៏អានសាច់រឿងនិងការសន្ទនាណាមួយឱ្យចប់ចុងចប់ដើមតែម្តង។ ហើយដើម្បីអង្រួនចិត្តកុមារឱ្យកាន់តែចង់អាន អាណាព្យាបាលក៏ត្រូវមានសិល្បៈ និងភាពក្លាហានគ្រប់គ្រាន់ទៅអានបែបជាសំឡេងដែលមានភាពខុសប្លែកពីធម្មជាតិនៃខ្លួនឯង ធ្វើយ៉ាងណាបង្កភាពរីករាយ និងភាពខុសប្លែកគ្នា។

៤. ឱ្យតម្លៃចំពោះប្រភេទសៀវភៅដែលកុមារជ្រើសរើស ៖ មូលហេតុដែលយើងត្រូវឱ្យតម្លៃទៅកាន់ការជ្រើសសៀវភៅគ្រប់ប្រភេទរបស់ក្មេងៗ គឺជាការជំរុញទឹកចិត្តក្មេងៗឱ្យមោះមុតជ្រើសអ្វីដែលពួកគេពេញចិត្ត ហើយរាល់សៀវភៅនីមួយៗ គឺតែងតែបង្កប់នូវគុណតម្លៃរបស់វា គ្រាន់តែមានលក្ខណៈខុសគ្នា។

៥. កំណត់កត្តាប្រឈម និងការរំពឹងទុក  ៖ មុនពេលកុមារឈានផុតអាយុ១០ឆ្នាំ តើកូន ឬក្មេងក្នុងបន្ទុករបស់អ្នកអាចអានបញ្ចប់សៀវភៅបានយ៉ាងច្រើនប៉ុន្មានក្បាលដែរ ? តើប្រភេទសៀវភៅដែលពួកគេអាចអានបានមានប្រភេទអ្វីខ្លះ? មិនថា សៀវភៅកម្សាន្ត ចំណេះទូទៅ ព័ត៌មាន កំប្លែង វិទ្យាសាស្ត្រ វប្បធម៌ឬបុរាណ ឬសៀវភៅផ្សេងៗទៀតនោះទេ អាណាព្យាបាលត្រូវដឹងអំពីប្រភេទសៀវភៅ និងកម្រិតនៃការអានរបស់ក្មេងៗ។

៦. អានជាមួយបងប្អូនដែលមានវ័យស្របាលគ្នា ៖ មិនថា អានជាមួយកូនបង ឬកូនប្អូននោះទេ ឱ្យតែមានសមាជិកក្នុងផ្ទះដែលមានវ័យប្រហាក់ប្រហែកគ្នាក្នុងការកំដរគ្នាអាន គឺជាចំណែកដើម្បីពង្រឹងទៅដល់ការកសាងទំនុកចិត្ត ភាពកក់ក្តៅ រួមទាំងបង្កើន​ជំនាញទំនាក់ទំនងយ៉ាងសំខាន់ក្នុងគ្រួសារ។

៧. សៀវភៅសំឡេង ​៖ ការអនុញ្ញាតឱ្យកុមារទទួលបានបទពិសោធន៍នៃការពង្រឹងស្មារតីតាមរយៈការស្តាប់សៀវភៅជាសម្លេង ឬការជ្រើសរើសដោយខ្លួនឯង វាឆ្លើយតបនឹងកម្រិតសមត្ថភាពរបស់ពួកគេ ហើយក៏ផ្តល់ភាពងាយស្រួលក្នុងការចែករំលែកសៀវភៅ ចំពោះគ្នាទៅវិញទៅមក ដែលជាដំណើរមួយមានភាពទំនើបនិងងាយស្រួល។ ការស្តាប់ទៅកាន់សាច់រឿងម្តងហើយម្តងទៀត ធ្វើឱ្យកុមារវិវឌ្ឍន៍នូវការប្រើប្រាស់ពាក្យពេចន៍ និងយល់ដឹងកាន់តែស៊ីជម្រៅទៅៗ ចំពោះអំណាន។

៨. អានក្នុងកម្មវិធីប្រកួត ឬកម្មវិធីសប្បុរសធម៌ ៖ ការជំរុញ ឬនាំកុមារឱ្យចូលរួមក្នុងព្រឹត្តិកាណ៍ណាមួយដើម្បីរៃអង្គាសថវិកា ឬក៏ការប្រកួតប្រជែងគ្នាជាក្រុម ដើម្បីបណ្តុះភាពក្លាហាន និងស្មារតីក្នុងការអាន។

៩. ប្រើប្រាស់ផ្ទាំងទស្សនីយភាព ៖ ប្រើប្រាស់ប្រភេទកម្មវិធីវីដេអូ ដែលពាក់ព័ន្ធនឹងការអាន ឬក៏រឿងកុនទាំងឡាយណាដែលមានផ្ទាំងទស្សនីយភាពនាំផ្លូវកុមារឱ្យខិតទៅរកការអាន គឺជាចំណែកមួយជួយឱ្យពួកគេរកឃើញសៀវភៅដែលខ្លួនពេញចិត្ត ។

១០. នាំកុមារចូលរួមក្លឹបសៀវភៅ ៖ បង្រៀនកុមារឱ្យស្រឡាញ់ការអាន និងចេះជ្រើសអ្វីដែលគេចង់បាន គឺចាំបាច់ណាស់ក្នុងការនាំកុមារឱ្យចូលរួមក្លឹបសៀ​វភៅទាំងក្នុងតំបន់ដែលខ្លួនរស់នៅ និងក្រៅតំបន់ ពីព្រោះវាជាកត្តាក្នុងការនាំស្មារតីកុមារភ្ជាប់ទៅនឹងសៀវភៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...