ភ្នំពេញ – ករណីកុមារធាត់ជ្រុល កំពុងក្លាយទៅជាក្តីកង្វល់របស់ឪពុកម្តាយនាពេលបច្ចុប្បន្ននេះ ។ ការធាត់ជ្រុល នឹងផ្តល់ផលលំបាកជាច្រើនដល់កុមារនាពេលអនាគតដូចជា កុមារអាចនឹងកើតជំងឺទឹកនោមផ្អែម, មានបញ្ហាសម្ពាធឈាម និងមានបញ្ហាផ្លូវដង្ហើមជាដើម ។ តើឪពុកម្តាយ ឬអាណាព្យាបាល ត្រូវធ្វើយ៉ាងដូចម្តេចដើម្បីការពារកូនៗកុំឱ្យធាត់ជ្រុល?
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ អ្នកថែទាំ ជាពិសេសម្ដាយ និងជីដូន ត្រូវដឹងអំពីការផ្តល់អាហារដល់កុមារ ដោយត្រូវគិតគូរអំពីសុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់ពួកគេ នោះគឺពិតជាអាចកាត់បន្ថយហានិភ័យនៃការធាត់ជ្រុលនាពេលអនាគតបាន។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បន្ថែមថា កុមារដែលធាត់ជ្រុល គឺមកពីឪពុកម្តាយ ឬអាណាព្យាបាល បានប្រើប្រាស់អាហារដែលពុំមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានកម្រិតជាតិស្ករ និងអំបិលខ្ពស់ ដល់កុមារដែលមិនទាន់ដល់អាយុសមស្របក្នុងការបរិភោគអាហារទាំងនោះ។
“យើងគួរផ្តោតការលើកទឹកចិត្តជំរុញសុខភាព អាហារសម្បូរសារជាតិចិញ្ចឹមខ្ពស់ និងអាហារដែលអាចរកបានងាយស្រួលក្នុងសហគមន៏ក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមដល់កុមារ ជាពិសេស បន្លែ និងផ្លែឈើ។”
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋាលេខាធិការក្រសួងសុខាភិបាល
ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ក៏សូមណូមពរដល់អាណាព្យាបាលគ្រប់រូប គួរចៀសវាងការទិញអាហារសម្រន់នៅតាមតូបឱ្យកូនបរិភោគដែលមិនមានសុខភាពល្អ មិនបានមើលថ្ងៃផុតកំណត់ច្បាស់លាស់ ជាអាហារប្រៃពេក ផ្អែមពេក ដែលសុទ្ធតែបង្កបញ្ហានៅថ្ងៃខាងមុខ អាចឱ្យកុមារប្រឈមបញ្ហាធាត់ជ្រុល ទឹកនោមផ្អែម ឬជំងឺមិនឆ្លងផ្សេងៗជាច្រើនទៀត។
ក្រសួងសុខាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារ ដោយមានគោលនយោបាយធំៗចំនួនបី ក្នុងការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារតូច រួមមាន គឺ១. ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ២. ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំឬលើស។

ជាមួយគ្នានេះដែរ បើតាមលោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller អន្តរជាតិ មានប្រសាសន៍ថា នៅពេលទារកមានអាយុចាប់ពី៦ខែឡើងទៅ ទឹកដោះម្តាយតែមួយមុខ មិនអាចបំពេញនូវសេចក្តីត្រូវការរបស់ទារកសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេបានទេ។ ដូច្នេះកំឡុងពេលនេះ តម្រូវឱ្យអ្នកថែទាំកុមារផ្តល់អាហារបន្ថែមដល់ពួកគេ ប៉ុន្តែត្រូវគិតថា អាហារបន្ថែមទាំងនោះត្រូវមានសារជាតិចិញ្ចឹម និងបរិមាណគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព ។ ព្រោះការផ្តល់របបអាហារមិនបានល្អសម្រាប់កុមារ គឺនឹងធ្វើប៉ះពាល់ដល់សុខភាព និងអាហារូបត្ថម្ភរបស់ពួកគេ។
បើតាមការអង្កេតតាមដានរបបអាហារដែលមិនល្អចំពោះសុខភាពកុមារនៅក្នុងប្រទេសកម្ពុជា គេបានរកឃើញមានដូចជា នំស្រួយជាតិផ្អែម នំស្រួយៗដែលមានជាតិប្រៃ នំប៉័ង (នំខេក នំដូណាត់ នំពងទា) ស្ករគ្រាប់ ឬនំផ្អែមៗ (ស្ករគ្រាប់ បង្អែម សូកូឡា) ភេសជ្ជៈ ទឹកដោះគោផ្អែម ទឹកផ្លែឈើ ភេសជ្ជៈរស់ជាតិសូកូឡា ឬស្រូវសាលី មីកញ្ចប់ជាដើម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2026
Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...



































































