ផ្ដល់អាហារបន្ថែមត្រឹមត្រូវ​ដល់កុមារ រួមចំណែកកាត់បន្ថយហានិភ័យ នៃការធាត់ជ្រុលនាពេលអនាគត

ភ្នំពេញ – ករណី​កុមារ​ធាត់ជ្រុល កំពុងក្លាយ​ទៅជា​ក្តីកង្វល់​របស់​ឪពុកម្តាយ​នាពេលបច្ចុប្បន្ន​នេះ ។ ការធាត់ជ្រុល ​នឹង​ផ្តល់ផល​លំបាកជាច្រើន​​ដល់កុមារ​នាពេល​អនាគត​ដូចជា កុមារ​អាច​នឹង​កើត​ជំងឺទឹកនោមផ្អែម, មានបញ្ហា​សម្ពាធឈាម និង​មានបញ្ហា​ផ្លូវដង្ហើម​ជាដើម ។ តើ​ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ការពារ​កូនៗ​កុំ​ឱ្យ​ធាត់ជ្រុល?

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ដើម្បីដោះស្រាយ​បញ្ហា​នេះ អ្នកថែទាំ ជាពិសេសម្ដាយ និងជីដូន ត្រូវ​ដឹង​អំពីការ​ផ្តល់អាហារ​ដល់​កុមារ ដោយត្រូវ​គិត​គូរ​អំពីសុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់ពួកគេ នោះ​គឺពិត​ជាអាចកាត់បន្ថយហានិភ័យនៃការធាត់ជ្រុលនាពេលអនាគតបាន។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បន្ថែមថា កុមារ​ដែលធាត់ជ្រុល គឺ​មក​ពី​ឪពុកម្តាយ ឬអាណាព្យាបាល បានប្រើប្រាស់អាហារដែលពុំមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានកម្រិតជាតិស្ករ និងអំបិលខ្ពស់ ដល់កុមារដែលមិនទាន់ដល់អាយុសមស្របក្នុងការបរិភោគអាហារទាំងនោះ។

“យើងគួរផ្តោតការលើកទឹកចិត្តជំរុញសុខភាព អាហារសម្បូរសារជាតិចិញ្ចឹមខ្ពស់ និងអាហារដែលអាចរកបានងាយស្រួលក្នុងសហគមន៏ក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមដល់កុមារ ជាពិសេស បន្លែ និងផ្លែឈើ។”

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋាលេខាធិការក្រសួងសុខាភិបាល

ជាមួយគ្នា​នេះ លោកជំទាវវេជ្ជបណ្ឌិត ក៏សូមណូមពរដល់អាណាព្យាបាលគ្រប់រូប គួរ​ចៀសវាងការទិញអាហារសម្រន់នៅតាមតូបឱ្យកូនបរិភោគដែលមិនមានសុខភាពល្អ មិនបានមើលថ្ងៃផុតកំណត់ច្បាស់លាស់ ជាអាហារប្រៃពេក ផ្អែមពេក ដែលសុទ្ធតែបង្កបញ្ហានៅថ្ងៃខាងមុខ អាចឱ្យកុមារប្រឈមបញ្ហាធាត់ជ្រុល ទឹកនោមផ្អែម ឬជំងឺមិនឆ្លងផ្សេងៗជាច្រើនទៀត។

ក្រសួងសុខាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារ ដោយ​មានគោលនយោបាយធំៗចំនួនបី ក្នុងការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារតូច រួមមាន គឺ១. ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ២. ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំឬលើស។

ជាមួយ​គ្នា​នេះដែរ បើ​តាម​លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller អន្តរជាតិ មានប្រសាសន៍ថា នៅពេលទារកមានអាយុចាប់ពី៦ខែឡើងទៅ ទឹកដោះម្តាយតែមួយមុខ មិនអាចបំពេញនូវសេចក្តីត្រូវការរបស់ទារកសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេបានទេ។ ដូច្នេះ​កំឡុងពេលនេះ តម្រូវឱ្យអ្នកថែទាំកុមារផ្តល់អាហារបន្ថែមដល់ពួកគេ ប៉ុន្តែ​ត្រូវ​គិតថា អាហារបន្ថែមទាំងនោះត្រូវ​មានសារជាតិចិញ្ចឹម និងបរិមាណគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព ។ ព្រោះ​ការផ្តល់របបអាហារមិនបានល្អសម្រាប់កុមារ គឺនឹងធ្វើប៉ះពាល់ដល់សុខភាព និងអាហារូបត្ថម្ភរបស់ពួកគេ។

បើតាមការអង្កេតតាមដានរបបអាហារដែលមិនល្អចំពោះសុខភាពកុមារ​នៅក្នុងប្រទេសកម្ពុជា គេបានរកឃើញមានដូចជា នំស្រួយជាតិផ្អែម នំស្រួយៗដែលមានជាតិប្រៃ នំប៉័ង (នំខេក នំដូណាត់ នំពងទា) ស្ករគ្រាប់ ឬនំផ្អែមៗ (ស្ករគ្រាប់ បង្អែម សូកូឡា) ភេសជ្ជៈ ទឹកដោះគោផ្អែម ទឹកផ្លែឈើ ភេសជ្ជៈរស់ជាតិសូកូឡា ឬស្រូវសាលី មីកញ្ចប់ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...