វិធីសាស្ត្រទស្សនាសង្កេត ជួយកុមារឱ្យរីកចម្រើនបានឆាប់រហ័ស

បើនិយាយពីចិត្តវិទ្យាអប់រំ កុមារត្រូវការរៀនដោយរូបិយ៍ ដែលបានន័យថា ពួកគេត្រូវការឃើញទិដ្ឋភាពពិតៗជាក់ស្តែង ដោយមិនមែនឃើញត្រឹមតែនៅលើក្រដាស ឬរូបភាពប៉ុណ្ណោះទេ ។ ដូច្នេះ ការនាំកុមារធ្វើទស្សនាសង្កេត ពិតជាមានសារៈសំខាន់ ដើម្បីជំរុញឱ្យការសិក្សារបស់ពួកគេមានភាពកាន់តែប្រសើរឡើង ជំរុញដល់ការអភិវឌ្ឍផ្នែកបញ្ញា រាងកាយ ចិត្ត និងស្មារតី។

អ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ឱ្យដឹងថា ការទស្សនាសង្កេត ត្រូវបានចែកចេញជាពីរ គឺទស្សនាសង្កេតនៅក្នុងថ្នាក់រៀន និងទស្សនាសង្កេតនៅក្រៅថ្នាក់រៀន ។ ទស្សនាសង្កេតនៅក្នុងថ្នាក់រៀន គឺជាបង្រៀនកុមារឱ្យយល់ដឹងពីវិញ្ញាណទាំង៥ ពោលគឺគេបានប៉ះ បានហិត បានភ្លក់ ដែលទាំងនេះ ជួយឱ្យកុមារទទួលបានការអភិវឌ្ឍកាន់តែល្អប្រសើរ។ « ប្រសិនបើបង្រៀនកុមារអំពីផ្លែស្វាយ យើងត្រូវតែមានផ្លែស្វាយខ្ចី និងផ្លែស្វាយទុំជាក់ស្តែង ដើម្បីឱ្យកុមារបានស្គាល់ និងបានសង្កេតពីផ្លែស្វាយ តើផ្លែស្វាយខ្ចី និងផ្លែស្វាយទុំមានពណ៌បែបណា? រស់ជាតិបែបណា? ដូច្នេះកុមារនឹងទទួលបានការអភិវឌ្ឍវិញ្ញាណទាំង៥ គឺ ឃានវិញ្ញាណ ជីវហាវិញ្ញាណ ចក្ខុវិញ្ញាណ សោតវិញ្ញាណ និងកាយវិញ្ញាណ»។

អ្នកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ

ដោយឡែកការសង្កេតនៅក្រៅថ្នាក់ គឺជាការនាំកុមារឱ្យទៅស្គាល់រូបភាពពិតជាក់ស្តែងនៅខាងក្រៅ ដើម្បីប្រៀបធៀបជាមួយមេរៀន ។ «ដូចជាការរៀនអំពីសត្វជាដើម យើងអាចនាំកុមារទៅកាន់សួនសត្វតែម្តង ដើម្បីបង្ហាញពួកគេឱ្យឃើញរូបភាពពិត»។

តើការទស្សនាសង្កេតនៅក្រៅថ្នាក់ មានអត្ថប្រយោជន៍អ្វីខ្លះទៀត?

ក្រៅតែពីផ្តល់ឱកាសឱ្យកុមារចេះរៀនសង្កេត និងប្រៀបធៀបមេរៀន និងបរិយាកាសខាងក្រៅជាក់ស្តែងហើយ ការទស្សនាសង្កេតនៅក្រៅថ្នាក់ ក៏បានផ្តល់អត្ថប្រយោជន៍ដូចជា ១.ពង្រឹងកាយសម្បទា ៖ ព្រោះការចំណាយពេលលេងខាងក្រៅជួយឱ្យកុមារមានរាងកាយមាំមួន និងមានសុខភាពល្អ ។ ២.ពេលវេលាសម្រាកលម្ហែខួរក្បាល ៖ ពេលវេលាដែលបានចំណាយនៅក្នុងធម្មជាតិផ្តល់ឱ្យកុមារនូវឱកាសលម្ហែខួរក្បាលរបស់ពួកគេនូវការសម្រាកដ៏ល្អពីការទាមទារនៃជីវិតប្រចាំថ្ងៃ។ ៣.ជួយកាត់បន្ថយការថប់បារម្ភ និងភាពតានតឹង ៖ ការចូលរួមក្នុងសកម្មភាពរាងកាយត្រឹមតែ ១០នាទីអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសុខុមាលភាពផ្លូវចិត្ត និងផ្លូវចិត្តរបស់កុមារ បង្កើនការស្រឡាញ់ខ្លួនឯង បន្ថយការថប់បារម្ភ និងកាត់បន្ថយភាពតានតឹង។ ដូច្នេះ នៅខាងក្រៅគឺជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីលើកទឹកចិត្ត និងចូលរួមសកម្មភាពរាងកាយរបស់កុមារ។

៤.ជំនួយក្នុងការបញ្ចូលវីតាមីន D ៖ វីតាមីនដ៏សំខាន់នេះមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់កុមារ ជួយថែរក្សារាងកាយ និងចិត្តឱ្យមានសុខភាពល្អ ហើយប្រភពធម្មជាតិដ៏ល្អបំផុតមួយគឺព្រះអាទិត្យ។ វីតាមីន D ជួយឱ្យរាងកាយរបស់យើងគ្រប់គ្រងកាល់ស្យូម និងផូស្វ័រ រក្សាឆ្អឹង សាច់ដុំ និងធ្មេញឱ្យមានសុខភាពល្អ ។ ៥.បង្កើនទំនាក់ទំនងសង្គម និងអារម្មណ៍ ៖ ការទស្សនាសង្កេត និងការលេងខាងក្រៅផ្តល់ឱ្យកុមារនូវឱកាសដើម្បីឈ្វេងយល់ និងដំណើរការអារម្មណ៍ក្នុងស្ថានភាពដែលពួកគេអាចគ្រប់គ្រងបាន ។ នៅខាងក្រៅគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់កុមារដើម្បីបង្កើតមិត្តភក្តិ ជួយអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍របស់ពួកគេ ដោយចូលរួមក្នុងសកម្មភាពជាក្រុម និងការដោះស្រាយបញ្ហា ។

៦.កុមារឈ្វេងយល់ពីបរិស្ថានធម្មជាតិ ៖ ការទស្សនាសង្កេត និងការលេងខាងក្រៅអាចអនុញ្ញាតឱ្យកុមារភ្ជាប់ជាមួយធម្មជាតិ និងស្វែងរកប្រភេទរុក្ខជាតិផ្សេងៗអាចមានឥទ្ធិពលស្ងប់ស្ងាត់ ។ ការចំណាយពេលនៅខាងក្រៅអនុញ្ញាតឱ្យកុមារស្វែងយល់ពីបរិយាកាសធម្មជាតិរបស់ពួកគេ និងពិភពលោកជុំវិញពួកគេ ។

យ៉ាងណាក៏ដោយបើតាមអ្នកស្រី អ៊ុក សូនីតា ការទស្សនាសង្កេត ពិតជាជួយកុមាររៀនសូត្របានល្អប្រសើរ ដោយសារកុមារបានរៀនតាមរយៈវិធីសាស្រ្តរូបិយ៍ ដែលបានន័យថា កុមារបានឃើញផ្ទាល់ និងទទួលការយល់ដឹងពីវត្ថុផ្ទាល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...