គន្លឹះសំខាន់ៗក្នុងការថែរក្សាសុខភាពផ្លូវចិត្ត អំឡុងពេលមានផ្ទៃពោះ

ការមានផ្ទៃពោះ គឺជាផ្លាស់ប្តូរដ៏ធំធេងមួយនៅក្នុងជីវិតរបស់ស្រ្តីគ្រប់រូប។ ក្រៅពីការប្រែប្រួលរូបរាងកាយ ស្រ្តីពពោះតែងតែជួបប្រទះនូវការប្រែប្រួលអារម្មណ៍យ៉ាងខ្លាំង ដូចជា ងាយខឹងមួលម៉ៅ ស្មុគស្មាញ ឬមានអារម្មណ៍កើតទុក្ខជាដើម។ ដូច្នេះ ការយកចិត្តទុកដាក់លើ “សុខភាពផ្លូវចិត្ត” គឺជារឿងដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវសុភមង្គលទាំងម្តាយ និងទារកក្នុងផ្ទៃ។

១. អ្វីដែលអ្នកគួរអនុវត្ត ដើម្បីបង្កើនភាពវិជ្ជមាន

ដើម្បីរក្សាស្មារតីឱ្យបានស្រស់ថ្លា និងកាត់បន្ថយភាពតានតឹង អ្នកគួរយល់ដឹងពីវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

ការចែករំលែកអារម្មណ៍ ៖ កុំទុកទុក្ខព្រួយតែម្នាក់ឯង។ អ្នកគួរនិយាយបើកចិត្តអំពីអារម្មណ៍របស់អ្នកជាមួយដៃគូ មិត្តភក្តិ សមាជិកគ្រួសារ ឬពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។

បច្ចេកទេសដកដង្ហើម ៖ នៅពេលមានអារម្មណ៍មិនល្អ ព្យាយាមអនុវត្តលំហាត់ប្រាណដកដង្ហើមចេញ-ចូលឱ្យបានវែងៗ និងយឺតៗ វានឹងជួយឱ្យអារម្មណ៍ស្ងប់បានយ៉ាងរហ័ស។

ធ្វើលំហាត់ប្រាណសម្រាល ៖ ការហាត់ប្រាណស្រាលៗសម្រាប់អ្នកមានផ្ទៃពោះ មិនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអារម្មណ៍ល្អ និងគេងលក់បានស្ងប់ស្ងាត់ទៀតផង។

របបអាហារមានតុល្យភាព ៖ ការទទួលទានអាហារដែលល្អសម្រាប់សុខភាព និងញ៉ាំឱ្យបានទៀងទាត់ គឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពផ្លូវចិត្ត។

ការស្វែងយល់បន្ថែម ៖ ព្យាយាមចូលរួមក្នុងកម្មវិធីផ្សេងៗសម្រាប់ស្រ្តីមានផ្ទៃពោះ ដូចជាវគ្គសិក្សាខ្លីៗ ឬសិក្ខាសាលា ដើម្បីទទួលបានចំណេះដឹង និងការលើកទឹកចិត្តពីអ្នកដទៃ។

២. អ្វីដែលអ្នកគួរជៀសវាង ដើម្បីការពារសុខភាពផ្លូវចិត្ត

ដើម្បីការពារខ្លួនអ្នកពីភាពស្មុគស្មាញ និងផលប៉ះពាល់អវិជ្ជមាន អ្នកមិនគួរធ្វើរឿងទាំងនេះឡើយ៖

កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ៖ ត្រូវចាំថា រាងកាយ និងបទពិសោធន៍នៃការពពោះរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា។ ការប្រៀបធៀបមានតែធ្វើឱ្យអ្នកមានសម្ពាធផ្លូវចិត្តកាន់តែខ្លាំង។

កុំលាក់បាំងបញ្ហាជាមួយគ្រូពេទ្យ ៖ កុំភ័យខ្លាចក្នុងការប្រាប់គ្រូពេទ្យអំពីបញ្ហាផ្លូវចិត្តរបស់អ្នក។ ពួកគាត់គឺជាអ្នកជំនាញដែលរង់ចាំស្តាប់ និងជួយស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក។

ជៀសវាងគ្រឿងស្រវឹង និងសារធាតុញៀន ៖ ដាច់ខាតកុំប្រើប្រាស់គ្រឿងស្រវឹងដើម្បីបំបាត់ភាពតានតឹង។ វាវានឹងធ្វើឱ្យសុខភាពផ្លូវចិត្តអ្នកកាន់តែដុនដាប ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់ និងសុខភាពរបស់ទារកក្នុងផ្ទៃ។

សរុបមកវិញ ការមើលថែទាំផ្លូវចិត្តឱ្យបានល្អ នឹងនាំមកនូវភាពរីករាយក្នុងអំឡុងពេលប្រាំបួនខែដប់ថ្ងៃ និងជួយឱ្យបុត្រធីតារបស់អ្នកចាប់កំណើតមកប្រកបដោយសុខភាពល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...