វិធីសាស្រ្តគ្រប់គ្រងភាពតានតឹង​ ដោយ​អាកប្បកិរិយារបស់កុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អារម្មណ៍​តានតឹង ឬស្រ្តេស មិន​មែនកើត​ឡើង​តែនៅលើមនុស្សធំនោះទេ កុមារ​ក៏​កើតមាននូវ​អារម្មណ៍​នេះដែរ ដោយ​អាច​បណ្តាល​មក​ពី​សង្គម ការសិក្សា បញ្ហា​នៅ​ក្នុង​គ្រួសារ ឬ​សកម្មភាព​ប្រចាំថ្ងៃផ្សេងៗ។ ដូច្នេះ តើ​ឪពុកម្តាយ អ្នកអាណាព្យាបាល អាច​សម្គាល់​យ៉ាង​ដូចម្តេច​នៅ​ពេល​កូនៗ​មានអាការៈតានតឹងផ្នែកអារម្មណ៍? ហើយ​ត្រូវ​មានវិធីសាស្រ្ត​ដោះស្រាយ​ដោយរបៀបណា?

អ្នកស្រី អ៊ុក សូនីតា អ្នកជំនាញអប់រំកុមារតូច និង​ជានាយិកាសិក្សា​ធិការ កម្មវិធីភាសាបរទេស នៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ បានបង្ហាញ៦ចំណុច ដែល​ឪពុកម្តាយ អ្នកអាណាព្យាបាល អាចកត់សម្គាល់ពីអាការៈ ពេលដែលកូនៗមានអារម្មណ៍​តានតឹង ដើម្បីអាចជួយ​ទៅដល់ពួកគេបាន នោះ​គឺ ៖

១. កុមារផ្លាស់ប្តូរ​អាកប្បកិរិយា ៖ បើតាមអ្នកស្រី អ៊ុក សូនីតា ទាក់ទងនឹងការផ្លាស់ប្តូរ​អាកប្បកិរិយា គឺមានច្រើន​ដូចជា កុមារក្រគេង ពេល​ក្រោក​មក​មានសភាពអស់កម្លាំង គេងមិនគ្រប់គ្រាន់ ផ្លាស់ប្តូរ​ការញ៉ាំអាហារ ផ្លាស់ប្តូរ​ទំនាក់ទំនង ដោយ​ពេលខ្លះមិនចង់និយាយស្តីអ្វីជាដើម។

២. សញ្ញាផ្លូវអារម្មណ៍ ៖ នេះគឺជាអាការៈមួយដែលបង្ហាញថា កូនមានបញ្ហាស្រ្តេសផងដែរ ដូចជា​ផ្លូវអារម្មណ៍​របស់គេផ្លាស់ប្តូរ​ញឹកញាប់ ពេលខ្លះកើតទុក្ខ ពេលខ្លះរីករាយជ្រុល។

៣. អាការៈលើរាងកាយ ៖ ទាក់ទងនឹងអាការៈលើរាងកាយនេះ បើតាម​អ្នកស្រី សូនីតា កុមារដែលមានអារម្មណ៍​តានតឹង អាច​ឧស្សាហ៍ឈឺក្បាល ឈឺពោះ ឬបញ្ហាផ្សេងដែលអត់ជាក់លាក់ ដូចជាឈឺដៃ ឈឺជើងជាដើម។

អ្នកស្រី អ៊ុក សូនីតា អ្នកជំនាញអប់រំកុមារតូច និង​ជានាយិកាសិក្សា​ធិការ កម្មវិធីភាសាបរទេស នៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍

៤. ការរៀនសូត្រ ៖ កុមារ​អាច​មិន​សូវ​ផ្ចង់អារម្មណ៍នៅក្នុងការ​រៀន អត់ចង់ទៅសាលា លែងចាប់អារម្មណ៍​ទៅ​លើ​សកម្មភាព​ផ្សេងៗ​នៅ​សាលា​រៀន។

៥. បង្ហាញអាកប្បកិរិយាមិនធ្លាប់មាន ៖ កុមារ​មួយ​ចំនួន​អាច​នឹងបង្ហាញអាកប្បកិរិយាដែលគេមិនធ្លាប់ធ្វើពីមុនមក ជាឧទាហរណ៍​ដូចជា កុមារនោមដាក់ពូក តាមស្អិតជាមួយ​ម្តាយ​ឪពុក មិន​ចង់​ឱ្យ​ទៅធ្វើការងារជាដើម។

៦. សញ្ញាដកថយ ៖ កុមារ​ដែលមានអារម្មណ៍​តានតឹង ឬស្រ្តេស ពួកគេ​តែងបង្ហាញអាការៈ ចង់នៅតែឯង ស្ងប់ស្ងាត់ អត់ចង់នៅជាមួយមិត្តភក្តិ អត់មានចំណាប់អារម្មណ៍​ទៅលើអ្វីទាំងអស់ ពោល​គឺពីមុន​គាត់ធ្លាប់សប្បាយក្នុងការ​ចូលរួម តែគាត់បែរជាដកថយទាំងអស់ ដែលអារម្មណ៍ នេះគឺជាសញ្ញាបញ្ជាក់ថា គាត់មានភាពតានតឹងកើតឡើង។

តើឪពុកម្តាយ អ្នកអាណាព្យាបាល​ ត្រូវ​ធ្វើដូចម្តេច នៅពេល​មានបញ្ហានេះកើតឡើងទៅលើកូនៗ ?

បើតាមអ្នកស្រី អ៊ុក សូនីតា នៅពេល​ឪពុកម្តាយ អ្នកអាណាព្យាបាល សង្កេត​ឃើញ​ថាកូនៗ​មានបញ្ហានៃភាពតានតឹង គឺអាច​ដោះស្រាយ​តាមវិធីចំនួន៧ចំណុច រួមមាន ទី១ ឪពុកម្តាយត្រូវធ្វើជា​កន្លែង​ដែលមាន​សុវត្ថិភាពដល់កូន ដោយ​ឱ្យ​គេនិយាយពីបញ្ហា​ដែលបានកើតឡើង ហើយ​ស្តាប់ និង​យល់ពីពួកគេ ដោយ​មិន​ត្រូវ​ដាក់បន្ទុក ឬ​ឱ្យ​លក្ខខណ្ឌទៅកូនឡើយ។ ទី២ ទទួលស្គាល់អារម្មណ៍​របស់កូន ដោយមិនមានការរិះគន់ ពោលគឺត្រូវ​ស្តាប់កូនដោយ​ការ​យកចិត្តទុកដាក់ ហើយ​ត្រូវ​ផ្តល់​នូវ​ការ​គាំទ្រ​ដល់ពួកគេ ដោយនិយាយពាក្យល្អៗ។

ទី៣ បង្រៀន​កូនៗ​ទៅលើការដោះស្រាយបញ្ហាដែលកើតឡើង, ទី៤ រៀបចំកាលវិភាគ​ប្រចាំ​ថ្ងៃ​ឱ្យ​បានជាប់លាប់ ឧទាហរណ៍​ដូចជា កូនចាប់ផ្តើម​ងើបពីគេងនៅម៉ោង៧ព្រឹក ញ៉ាំអាហារនៅម៉ោង៧កន្លះ ហើយជូនកូន​ទៅរៀននៅម៉ោង៨ ហើយចប់មកវិញនៅម៉ោង១១ ហើយថ្ងៃសៅរ៍អាទិត្យ មានពេលវេលា​សម្រាក លម្ហែកាយ ពោលគឺត្រូវ​ឱ្យ​មានពេលវេលា​ជាក់លាក់សម្រាប់គាត់។

ទី៥ លើកទឹកចិត្ត​កូន​ៗ​ឱ្យ​ចូលរួម​នៅក្នុងសកម្មភាពលំហាត់ប្រាណ ដើម្បីកាត់បន្ថយ​ស្រ្តេស ដូចជាលេងបាល់ លេងកីឡា ក៏​ដូចជាគូរូបជាដើម។ ទី៦ ឪពុកម្តាយ អ្នកអាណាព្យាបាល​ត្រូវ​ធ្វើជាគំរូ​ដល់កូនៗ ឧទាហរណ៍ បើសិនជា​ឪពុកម្តាយ​ចង់​ឱ្យ​កូនៗ​ធ្វើ​លំហាត់ប្រាណ ឬ​ធ្វើសមាធិ រៀនដកដង្ហើម ទាល់តែ​ឪពុកម្តាយ​ធ្វើលំហាត់ប្រាណ ឬធ្វើសមាធិកដែរ។ ហើយចំណុចទី៧ ដែលជាចំណុចចុងក្រោយ ប្រសិនបើឪពុកម្តាយ អ្នកអាណាព្យាបាល​មើល​ឃើញថា ករណីតានតឹងអារម្មណ៍ ឬស្រ្តេស​របស់កូនៗ​មានសភាពធ្ងន់ធ្ងរ ហើយ​មិន​អាច​ដោះស្រាយ​បាន​តាមរយៈ​ការធ្វើលំហាត់ប្រាណ ការធ្វើសមាធិ ការ​ដើរកម្សាន្ត សូម​ឪពុកម្តាយ អ្នកអាណាព្យាបាលស្វែង​រកជំនួយពីអ្នកដែលអាច​ជួយគាត់បាន​ដូចជា​គ្រូពេទ្យ​ជាដើម។

យ៉ាងណាក៏ដោយ ដំណោះស្រាយ​ដ៏ល្អបំផុត​​ដើម្បី​ឱ្យ​កូនៗ​ចៀសផុតពីបញ្ហា​តានតឹងអារម្មណ៍ បើតាមការ​បញ្ជាក់របស់អ្នកស្រី អ៊ុក សូនីតា គឺភាពជាគំរូ​របស់​ឪពុកម្តាយ ពោល បើ​ចង់​ឱ្យ​កូន​មានភាពរីករាយ ឪពុកម្តាយ​ត្រូវ​តែធ្វើជាគំរូនាំ​ឱ្យ​មានភាពរីករាយ នៅពេលឪពុកម្តាយមានភាពរីករាយ នោះនឹងធ្វើ​ឱ្យ​កូនៗរីករាយ​ដូចគ្នាដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *