តួនាទីសំខាន់របស់អាណាព្យាបាលក្នុងការជួយឱ្យកូនៗរួចផុតពីសម្ពាធផ្លូវចិត្ត

ក្មេងជំទង់ ពួកគេទទួលរងនូវសម្ពាធតាមរយៈការសិក្សា និងការទំនាក់ទំនង ដូចជាសម្ពាធនៃការត្រៀមប្រឡង និងការប្រាស្រ័យទាក់ទង ឬការរក្សាមិត្តភាពជាដើម។ ត្បិតវ័យនេះ ជាវ័យកំពុងអភិវឌ្ឍន៍ខ្លួន ប៉ុន្តែមិនមែនមានន័យថា ស្ថិតក្នុងដំណាក់កាលនេះ ក្មេងជំទង់ ឬកុមារអាចទ្រទ្រង់សម្ពាធផ្លូវចិត្តបាននោះទេ។ តាមរយៈគេហទំព័រ CBC បានបង្ហាញអំពីអ្វីដែលអាណាព្យាបាល​អាចគាំទ្រសុខភាពផ្លូវចិត្តរបស់ក្មេងវ័យជំទង់ ឬកុមារ ដើម្បីជួយបន្ថយសម្ពាធផ្លូវចិត្តរបស់ពួកគេ។

ស្វែងយល់អំពីការវិវដ្ដរបស់វ័យ ៖ តាមរយៈបទពិសោធន៍ និងស្ថានភាពនៃការរស់នៅរបស់ក្មេងម្នាក់ៗគឺមានភាពខុសៗគ្នា ដូច្នេះការសន្និដ្ឋានរកដំណោះស្រាយជារួម ហាក់មានភាពស្មុគស្មាញបន្តិច តែយ៉ាងណាបើក្រឡេកទៅមើលចំណុចជារួមវិញ គឺការតាមដាន និងសង្កេតអំពីស្ថានភាពអារម្មណ៍របស់កូនៗថា តើពួកគេចាប់ផ្តើមដល់វ័យមួយដែលស្ថានភាពអារម្មណ៍ប្រែប្រួលកម្រិតណា? អំពីការទាមទារអារម្មណ៍ឯកជនភាព ការបារម្ភអំពីភាពចុះចូលក្នុងសង្គម​ ការក្លាយជាមនុស្សដែលមានភាពឯករាជ្យ និងការចាប់ផ្តើមឆ្លើយតប ឬទទួលខុសត្រូវទៅរាល់សកម្មភាពដែលខ្លួនប្រព្រឹត្តិទាំងអស់។ ហើយបទពិសោធន៍ជាច្រើន​ដែលក្មេងក្នុងវ័យទំទង់បានប្រទះ គឺ ភាពតានតឹង និងអារម្មណ៍ធ្លាក់ចុះ។

របៀបនៃការជួយ ៖ ក្រោយការកត់សម្គាល់អំពីភាពប្រែប្រួលហើយ អ្វីដែលអាណាព្យាបាលគួរធ្វើបន្ទាប់ គឺ​រំងាប់ការផ្តល់ពេល និងបរិយាកាសសមរម្យមួយក្នុងការសិក្សាអំពីអារម្មណ៍ប្រែប្រួល ក៏ដូចជាការជួយស្វែងរកដំណោះស្រាយជាមួយកូនៗជាដើម។ ជៀសវាងការផ្តល់សម្ភារៈដែលមិនឆ្លើយតបនឹងស្ថានភាព ឬការប្រើប្រាស់ទង្វើដែលមិននាំនូវផលវិជ្ជមានដូចជា សម្ដីអវិជ្ជមាន ការស្ដីបន្ទោស ហើយអ្វីដែលអាណាព្យាបាលគួរអនុវត្តន៍ គឺ​ការស្វែងរកវិធីសាស្រ្តរំងាប់ចិត្ត ការជួយពួកគេឱ្យមានភាពស្ងប់តាមរយៈវិធីសាស្រ្តណាមួយ ដែលមានដូចជា ការនាំទៅធ្វើលំហាត់ប្រាណ ការបង្រៀនអំពីរបៀបដកដង្ហើមឱ្យធូរចិត្ត ការនាំទៅជិះកង់ ឬក៏ការបបួលពួកគេទៅបរិយាកាសណាមួយ ដែលឆ្លើយតបនឹងលទ្ធភាពផ្ទាល់ខ្លួន ធ្វើយ៉ាងជួយរំងាប់ចិត្តពួកគេឱ្យបន្ថយសម្ពាធផ្លូវចិត្ត ជំនួសឱ្យការបន្ទោសលើអាកប្បកិរិយា ដែលមិនល្អ។ ជាឧទាហរណ៍ ដើម្បីជួយឱ្យកូនៗកាត់បន្ថយការបារម្ភ គួរនាំពួកគេឱ្យសរសេររាល់ក្ដីបារម្ភទាំងអស់ចេញមកក្រៅ ឬក៏ចំណាយពេលពិភាក្សាដោយយកចិត្តទុកដាក់។

ជួយកុមារក្សាភាពធន់ផ្នែកផ្លូវចិត្ត ៖​ មានកុមារ និងមនុស្សវ័យជំទង់ ពួកគាត់មានអាការតានតឹងផង និងភាពសស្លន់សស្លោផង ដែលនេះជាបញ្ហាដ៏លំបាកមួយចំពោះឪពុកម្តាយ។ ក្នុងស្ថានភាពបែបនេះ ក្មេងៗនិងមនុស្សវ័យជំទង់ ងាយនឹងបាត់បង់ទំនុកចិត្ត និងខ្លាចការវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅនៅពេលធ្វើអ្វីមួយ។ ស្ថិតក្នុងកាលៈទេសៈនេះ អាណាព្យាបាលគួរជួយក្មេងៗ ឱ្យមានផ្លូវចិត្តធន់ដើម្បីកាត់បន្ថយការវាយប្រហារពីកត្តាខាងក្រៅ។ ក្នុងការបង្កើនភាពធន់ដល់ក្មេងទៀតសោត គឺការចំណាយពេលជជែកជាមួយនឹងពួកគេ គួរហៅមកនិយាយគ្នា ហើយទុកពេលវេលាពេញលេញដើម្បីឱ្យក្មេងៗបកស្រាយ ប៉ុន្តែបើពួកគេមិនចង់និយាយជាមួយ សូមកុំបង្ខំ ប៉ុន្តែសាកសួរ ឬក៏សង្កេតថា តើនរណាគេដែលក្មេងៗចង់និយាយជាមួយ?

គួរកត់ចំណាំដែរថា កុមារ ឬមនុស្សវ័យជំទង់ ត្រូវការពេលវេលាក្នុងការបង្ហាញអារម្មណ៍របស់ពួកគេ! សូមកុំរួសរាន់ខ្លាំងពេកក្នុងការដោះស្រាយអ្វីមួយដែលកើតមានចំពោះក្មេងៗ អ្វីដែលគួរផ្តោតគឺ ការឆ្លុះបញ្ចាំង នឹងក្លាយជាអ្នកស្តាប់ដ៏សកម្មម្នាក់។ យ៉ាងណាក៏ដោយ កុំខ្មាស់អៀនក្នុងការស្វែងរកជំនួយបន្ថែមអំពីអ្នកជំនាញ ព្រោះអាណាព្យាបាលមានឥទ្ធិពលយ៉ាងខ្លាំងជំរុញដល់ការលូតលាស់ និងការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ក្មេងៗ។ ផ្ទះជាកន្លែងដែលក្មេង ឬមនុស្សវ័យជំទង់ ចំណាយពេលជាច្រើនដើម្បីរស់នៅ ដែលជាហេតុបបង្ហាញឱ្យឃើញថា អាណាព្យាបាលមានតួនាទីសំខាន់ក្នុងការជួយស្វែងរកដំណោះស្រាយទៅកាន់ក្មេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *