ហ្គេមដែលជំរុញឱ្យកុមារសាមគ្គីគ្នា និងចាប់អារម្មណ៍លើមេរៀនវិទ្យាសាស្រ្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការនាំកុមារឱ្យធ្វើសកម្មភាពដែលពាក់ព័ន្ធនឹងស្ទែម ជាការជំរុញឱ្យក្មេងៗ មានចំណង់ក្នុងការចាប់យកជំនាញវិទ្យាសាស្រ្ត ឬក៏បណ្តុះស្មារតីពួកគេ​ឱ្យត្រឡប់ទៅសិក្សាស្វែងយល់អំពីមុខវិជ្ជាពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត តួយ៉ាងដូចជា គណិតវិទ្យា រូបវិទ្យា និងមេរៀនដែលទាក់ទងនឹងការគណនាជាដើម ហើយជំនាញ ឬចំណេះដឹងដែលបានរៀនពីសកម្មភាពទាំងនេះ នាំកុមារបន្តឈ្វេងយល់ពីរបៀបដែលពិភពលោកប្រែប្រួល ហើយនៅពេលអនាគតមុខវិជ្ជាទាំងនេះ មានតម្រូវការស្ទើរតែគ្រប់វិស័យនៃការងារ។

តាមរយៈគេហទំព័រ NewsFolks បានបង្ហាញប្រភេទហ្គេមមួយចំនួនដែលផ្សារភ្ជាប់កុមារនៅនឹងស្ទែម ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖

១. ផ្គុំវត្ថុឱ្យក្លាយជារូបចម្លាក់ ៖ មានវត្ថុធាតុជាច្រើនដែលអាចឱ្យកុមារបង្កើតបានទៅជារូបចម្លាក់, យ៉ាងណាក៏ដោយ ថ្មជាវត្ថុមួយដែលមាននៅគ្រប់តំបន់ ដូច្នេះមិនគួរមើលរំលងវត្ថុប្រភេទនេះទេ អនុញ្ញាតឱ្យកុមារប្រើប្រាស់ដុំថ្ម ច្នៃឱ្យក្លាយទៅជារូបចម្លាក់ ជារូបមនុស្ស រូបប្រាសាទ។ ដំបូងៗបង្ហាញលំនាំ បន្ទាប់មកទុកពេលឱ្យកុមារមានពេលគិត និងរៀបទៅតាមការស្រមើស្រមៃផ្ទាល់ខ្លួន។ បើអាច សូមទុកចន្លោះបរិវេណផ្ទះឱ្យមានភាពទូលាយ ដើម្បីជំរុញការគិត និងការផ្លាស់ប្តូររូបរាងចម្លាក់ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ពួកគេ។

២. បង្កើតផ្ទះ ឬកន្លែងសម្រាប់សត្វនៅ​ ៖ ការចូលរួមរបស់អាណាព្យាបាលមានឥទ្ធិពលវិជ្ជមាន មិនថាការសិក្សា ឬការលេងហ្គេម ហើយការលេងហ្គេមទៀតសោត ស្រដៀងនឹងការនិពន្ធដែរ​ គឺមានទាំងពិត និងប្រតិដ្ឋ តែអ្វីដែលសំខាន់គឺមានជាសកម្មភាព និងការបង្កើតឱ្យលេចចេញជារូបរាង ដោយការកែច្នៃសម្ភារ ឬរបស់លេងក្នុងការផ្គុំជារូបផ្ទះ ឬសណ្ឋាគារ ក៏ដូចជាជម្រក។ ប្រសិនបើក្នុងផ្ទះមានសត្វចិញ្ចឹម គួរនាំកុមារបង្កើតកន្លែងសម្រាប់សត្វទាំងនោះស្នាក់នៅ ក៏ជាសកម្មភាពមួយជំរុញបាននូវការគិត និងការកែច្នៃយ៉ាងសម្បូរបែប។

៣. ការបង្កើតទ្រនំសម្រាប់សត្វ ៖ ជាឱកាសល្អ ប្រសិនបើនៅជុំវិញផ្ទះមានសត្វស្លាបមកទុំនៅ ឬសត្វចិញ្ចឹមដទៃទៀតមករស់នៅ ឆ្លៀតក្នុងពេលនេះ​ គួរបង្រៀនកុមារឱ្យពួកគេរិះរកវិធីយ៉ាងណាក្នុងការបង្កើតទ្រនុំមួយដែលផ្តល់ភាពកក់ក្តៅទៅកាន់សត្វបក្សីទាំងនោះ។ កត្តានេះនឹងជំរុញឱ្យកុមារចាប់ផ្តើមស្វែងយល់អំពីតម្រូវការសត្វ បង្កើនសកម្មភាព និងគិតវិភាគអំពីវិធីសាស្រ្តក្នុងការថែរក្សាបក្សី ដោយការបង្កើតសម្បុកមួយជាទីទាក់ទាញ, ទាំងនេះសុទ្ធសឹងតែជាសកម្មភាពជំរុញភាពច្នៃប្រតិដ្ឋ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *