សាលារៀនចំនួន១៨៦ ដែលជាគោលដៅសម្រាប់ការតេស្ត PISA នឹងផ្តល់អាទិភាពទី១ ក្នុងការសម្រេចទទួលបានជាសាលារៀនគំរូ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងការកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ សម្រាប់ចុះជួយគាំទ្រអនុវត្តសាលារៀនគំរូ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសាលាគោលដៅតេស្ត PISA ចំនួន១៨៦ ដោយនឹង​ផ្តល់ជាអាទិភាពទី១ ដើម្បីឈានទៅសម្រេចគោលដៅទទួលបានសាលារៀនគំរូ ខណៈ​នៅ​ក្នុងឆ្នាំ២០២៥នេះ សាលា​រៀន​ចំនួន២៤៤នឹងត្រូវ​កំណត់ជ្រើសរើស​ជា​សាលារៀនគំរូ។

តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។ គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោក ដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច។

បើតាមលោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកម្មវិធីតេស្តអន្តរជាតិ PISA ចំនួន២ដងមកហើយក្នុងរយៈពេលបន្តបន្ទាប់គ្នា ដោយលើកទី១ នៅឆ្នាំ២០១៨ (PISA-D) ជាការសាកល្បង និងលើកទី២ PISA ក្នុងឆ្នាំ២០២២ ហើយ​នៅ​លើកទី៣ គឺក្នុងឆ្នាំ២០២៥នេះ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកបណ្ឌិតបន្ថែមថា តាមរយៈលទ្ធផលតេស្ត PISA ឃើញថា លទ្ធផលសិក្សារបស់សិស្សមានការប្រែប្រួលច្រើនរវាងលទ្ធផលតេស្តឆ្នាំ២០១៨ និងឆ្នាំ២០២២ ប៉ុន្តែស្ថិតក្នុងកម្រិតយឺតបើធៀបនឹងបណ្ដាប្រទេសអាស៊ាន និងប្រទេសអភិវឌ្ឍ។

យោងតាមទិន្នន័យ​ពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ពិន្ទុមធ្យមរបស់ប្រទេសសមាជិកអាស៊ាន (ASEAN) លើមុខវិជ្ជាអំណាន ៤០៤ពិន្ទុ គណិតវិទ្យា ៤១៨ពិន្ទុ និងវិទ្យាសាស្រ្ត ៤២៤ពិន្ទុ។ ចំណែក ពិន្ទុមធ្យមរបស់ប្រទេសអភិវឌ្ឍ (OECD) លើមុខវិជ្ជាអំណាន ៤៧៦ពិន្ទុ គណិតវិទ្យា ៤៧២ពិន្ទុ និងវិទ្យាសាស្រ្ត ៤៨៥ពិន្ទុ។

សម្រាប់លទ្ធផលតេស្ត PISA-D របស់កម្ពុជានៅឆ្នាំ២០១៨ លើមុខវិជ្ជាអំណាន ៣២១ពិន្ទុ គណិតវិទ្យា ៣២៥ពិន្ទុ និងវិទ្យាសាស្រ្ត ៣៣០ពិន្ទុ ហើយ​នៅឆ្នាំ២០២២ លទ្ធផលតេស្ត PISA លើមុខវិជ្ជាអំណាន ៣២៩ពិន្ទុ គណិតវិទ្យា ៣៣៦ពិន្ទុ និងវិទ្យាសាស្រ្ត ៣៤៧ពិន្ទុ។

យ៉ាងណាក៏ដោយ ដើម្បី​ជួយ​ឱ្យ​លទ្ធផលតេស្ត PISA របស់​កម្ពុជា​នៅ​ក្នុងឆ្នាំ២០២៥នេះ ទទួលបាន​ពិន្ទុ​កើន​ឡើងច្រើន ឈាន​ទៅ​ក្រៀក​មធ្យមភាគ​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងការកំណត់សាលារៀនគោលដៅឆ្នាំ២០២៥នោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់ក្រុមការងារ ឱ្យបន្តចុះជួយគាំទ្រការរៀនបំប៉នតេស្តអន្តរជាតិ (PISA) នៅតាមសាលារៀនគោលដៅបន្ថែម ដោយមានការរៀបចំបញ្ជីឈ្មោះអ្នកឯកទេសលើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល និងជាពិសេសមានក្រុមការងារជំនាញទទួលបន្ទុកក្នុងការរៀបចំស្តង់ដាចម្លើយគំរូ ដើម្បីជួយគាំទ្របន្ថែម សំដៅត្រៀមខ្លួនសម្រាប់ការធ្វើតេស្តកម្រិតអន្តរជាតិ PISA នៅក្នុងខែមិថុនា ខាងមុខនេះ។

ជាមួយ​គ្នា​ដើម្បីឱ្យការងារប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណរ៉ុន បានផ្ដល់អនុសាសន៍ និងទិសដៅបន្តដល់ក្រុមការងារមួយ​ចំនួនទៀត រួមមាន ៖ រៀបចំផែនការសកម្មភាពច្បាស់លាស់ ចុះជួយសាលារៀនគោលដៅ ក្នុងក្របខណ្ឌរួមទាំងគម្រោងនានា និងការគាំទ្រផ្សេងៗ,​ បន្តចុះគាំទ្រ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ជាពិសេសចុះបង្វឹកការធ្វើតេស្តស្តង់ដាតាមលំនាំសំណួរតេស្តអន្តរជាតិ PISA ដ៏ដូចជាជំរុញសាលារៀនឱ្យអនុវត្តវិធីសាស្ត្របង្រៀនថ្មីដែលបានអនុវត្តនៅសាលារៀនជំនាន់ថ្មី ដូចជា ការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនជាដើម។

ក្នុងនោះរដ្ឋមន្រ្តីក្រសួងអប់រំ ក៏​បានណែនាំឱ្យ​មានការ​បញ្ជ្រាបការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងបង្រៀននិងរៀន ក៏​ដូចជារៀបចំពិព័រណ៍ស្នាដៃសិស្ស ដើម្បីលើកទឹកចិត្ត និងជួយសិស្សឱ្យចេះស្រមើស្រមៃ និងមានចំណេះដឹងទូលំទូលាយ។ ទន្ទឹមគ្នានេះ ក៏​ត្រូវ​ពង្រឹងសមត្ថភាពមន្ត្រីចុះជួយគាំទ្រសាលា តាមតម្រូវការជាក់ស្តែង ជាពិសេសមន្ត្រីទទួលបន្ទុកតាមខេត្តនីមួយៗ ហើយបន្តការគាំទ្រដល់សាលាគោលដៅ ដោយរូបភាពផ្ទាល់ និងតាមអនឡាញ។ អនុវត្តសាលាជួយសាលា ដើម្បីធានាបាននូវនិរន្តភាព តាមរូបភាពផ្សេងៗដូចជា សហការ និងសម្របសម្រួលជាមួយសាលារៀនគំរូបច្ចុប្បន្ន ឱ្យជួយសាលារៀនផ្សេងៗទៀត និងរៀបចំប្រជុំបូកសរុប និងពិនិត្យឡើងវិញនៃការចុះជួយគាំទ្រសាលារៀន និងចងក្រងរបាយការណ៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *