បង្រៀនកុមារឱ្យធ្វើអំពើល្អ ជួយពួកគេរីកចម្រើនបញ្ញាផ្នែកអារម្មណ៍ (EQ) ឆាប់រហ័ស

ការបង្រៀនអំពីសេចក្ដីសប្បុរសទៅកាន់កុមារ គឺជាសកម្មភាពដែលជួយឱ្យពួកគេរីកចម្រើនអាក្បកិរិយាផ្នែកសង្គមបានឆាប់រហ័ស ជាពិសេសគឺការចែករំលែក ការយល់ចិត្ត និងមានសេចក្ដីមេត្តា ករុណាចំពោះអ្នកដទៃ។ ដើម្បីបង្រៀន និងបង្ហាញភាពជាគម្រូ អំពីសេចក្ដីសប្បុរស ទៅកាន់កុមារ ឪពុកម្ដាយ អាចអនុវត្តទម្លាប់ចំនួន ៥ នៅក្នុងគ្រួសារ។

១. បរិច្ចាគសម្ភារៈផ្សេងៗទៅកាន់មនុស្សខ្វះខាត ៖ ការបរិច្ចាគសម្ភារៈ និងរបស់របរផ្សេងៗ​ទៅកាន់មនុស្សខ្វះខាត ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់កុមារ ជាពិសេស ធ្វើឱ្យពួកគេស្គាល់អំពីតម្លៃនៃភាពខ្វះខាត និងសារៈសំខាន់របស់សម្ភារៈ ឬរបស់ប្រើប្រាស់ ដែលពួកគេកំពុងមាន។ ចំពោះសកម្មភាព ដែលឪពុកម្ដាយអាចធ្វើបាន អាចជាការប្រមូលប្រដាប់ប្រដាក្មេងលេង សម្លៀកបំពាក់ ឬសៀវភៅ ដែលអាចនៅប្រើប្រាស់បាន បរិច្ចាគទៅកាន់អ្នកដែលមានជីវភាពខ្វះខាត ដាក់ក្នុងបណ្ណាល័យ សាលារៀន ឬកម្មវិធីសប្បុរសធម៌ជាដើម។ យ៉ាងណាក៏ដោយ ឪពុកម្ដាយ អាចពិភាក្សាជាមួយកូន និងផ្ដល់ជម្រើសឱ្យគេ ដើម្បីសម្រេចចិត្ត ជ្រើសរើសអ្វី ដែលគេចង់បរិច្ចាគ។

២. ចេះជួយទុក្ខធុរៈអ្នកដទៃ ៖ ការបង្កើតទម្លាប់ចេះជួយយកអាសារ អ្នកដែលកំពុងត្រូវការជំនួយ អាចជួយកុមារដឹងពីទុក្ខធុរៈអ្នកដទៃ យល់ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហា ព្រមទាំងអាចគ្រប់គ្រង និងបង្ការវិបត្តិផ្សេងៗ ដែលអាចកើតឡើងដោយមិនបានព្រាងទុក។ ឪពុកម្ដាយ អាចលើកបង្ហាញ ឬលើកទឹកចិត្តឱ្យកូន ចេះជួយការងារតូចៗ អ្នកជិតខាង ឬសមាជិកក្នុងគ្រួសារ ដូចជា សម្អាតទីធ្លាក្នុងបរិវេនផ្ទះ ឬជួយការងារក្នុងផ្ទះជាដើម។

៣. ផ្ដល់ក្ដីស្រឡាញ់ដល់សត្វចិញ្ចឹម ៖ ជារឿយៗកុមារចូលចិត្តធ្វើអំពីល្អជាមួយសត្វចិញ្ចឹមរបស់ពួកគេ។ ដូច្នេះ ប្រសិនបើអ្នកមានសត្វចិញ្ចឹមក្នុងផ្ទះ​ អ្នកអាចអនុញ្ញាតឱ្យកុមារ ជួយអ្នករៀបចំអាហារសម្រាប់សត្វ ឬធ្វើកិច្ចការផ្សេងៗ ដែលពាក់ព័ន្ធនឹងការមើលថែសត្វចិញ្ចឹមជាដើម។ ក្រៅពីជួយឱ្យផ្លូវចិត្តកុមារល្អប្រសើរ សកម្មភាពនេះ ក៏ធ្វើឱ្យកុមាររីកចម្រើនបញ្ញាផ្នែកអារម្មណ៍ (EQ) ផងដែរ។

៤. ជូនអំណោយនរណាម្នាក់ ៖ ការផ្ដល់អំណោយដល់អ្នកដទៃ ជាចំណែកមួយជួយឱ្យកុមារសប្បាយចិត្ត និងយល់កាន់តែស៊ីជម្រៅអំពីតម្លៃនៃអំពើល្អ។ អ្នកអាចលើកទឹកចិត្តកូនរបស់អ្នក ឱ្យផ្ដល់អំណោយ ឬកាដូដល់អ្នកដទៃ ដោយសាររបស់ទាំងនោះ អាចជារបស់សាមញ្ញ ដែលពួកគេអាចធ្វើបាន ដូចជា រូបគំនូរ ការបត់រូបសត្វ ឬសម្ភារៈផ្សេងៗ។

៥. និយាយសរសើរ ៖ ការនិយាយសរសើរ ឬប្រើភាសាល្អៗ ទៅកាន់អ្នកដទៃ ក៏ជាផ្នែកមួយនៃការបង្ហាញសេចក្ដីសប្បុរស ឬអំពើល្អដែរ។ ឪពុកម្ដាយ អាចនិយាយភាសាទាំងនេះទៅកាន់កូន ដើម្បីឱ្យពួកគេ អាចអនុវត្តតាម និងនិយាយភាសានេះ ទៅកាន់អ្នកដទៃ ឬមនុស្សជុំវិញខ្លួន។ ឧទាហរណ៍ ៖ អ្នកអាចនិយាយថា ថ្ងៃនេះអ្នកពិតជារៀបចំខ្លួនបានស្អាតណាស់, ប៉ា/ម៉ាក់ ចូលចិត្តការងាររបស់កូន ឬសក់របស់អ្នក មើលទៅស្អាតណាស់ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។