ភ្នំពេញ – ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់រយៈពេល ៦ខែដំបូង នៃជីវិតកុមារ នឹងជួយធ្វើឱ្យសុខភាពរបស់ពួកគេល្អ ហើយនឹងមិនចំណាយថវិកាច្រើនទៀតផង។ នេះបើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ថា ការចិញ្ចឹមកូនដោយទឹកដោះម្ដាយមិនមានទំនាស់អ្វីជាមួយម្ដាយ ឬក៏មិនធ្វើឱ្យខាតបង់នូវការងាររបស់ម្ដាយនោះទេ ផ្ទុយទៅវិញ កូនទទួលបានសុខភាពល្អ។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា ប្រសិនម្ដាយត្រូវឈប់ពីការងារដើម្បីសម្រាលកូន (មាតុភាព) ជាឱកាសដែលអាចបំបៅកូនដោយទឹកដោះផង និងអាចធ្វើកិច្ចការងារបន្តិចបន្តួចនៅផ្ទះបានដូចគ្នា។
“ស្រ្ដីមួយចំនួននៅពេលដឹងថា បីខែក្រោយសម្រាលត្រូវចូលទៅធ្វើការវិញ ក៏សម្រេចចិត្តមិនបំបៅកូនដោយទឹកដោះតែម្ដង ដែលនេះជាការយល់ខុសមួយខ្លាំង ព្រោះទឹកដោះម្ដាយ គឺមានគ្រប់សារជាតិចិញ្ចឹម គ្មានមេរោគ គុណភាពល្អ ហើយបើសិនយើងមិនបានឱ្យកូនបៅ គឺប្រៀបដូចជាបោះចោលដុំមាស។”
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល

លោកជំទាវវេជ្ជបណ្ឌិតបន្ថែមថា ទោះបីស្រ្ដីជាម្ដាយមានពេលនៅជាមួយកូនត្រឹមមួយខែ ពីរខែ ឬបីខែ ក៏ត្រូវបំបៅកូនដោយទឹកដោះម្ដាយ ហើយនៅពេលត្រឡប់ចូលបម្រើការងារវិញ ក៏អាចច្របាច់ទឹកដោះទុកឱ្យកូនបៅបានដដែល។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា នៅពេលកូនបៅកាន់តែច្រើន ទឹកដោះម្ដាយចេញកាន់តែច្រើន មិនភ័យខ្លាចអស់ ប៉ុន្តែប្រសិនឱ្យអាហារអ្វីផ្សេងដល់ទារក នៅពេលអស់អារហារទាំងនោះ គឺត្រូវចំណាយលុយទិញបន្ថែមទៀត។
លោកជំទាវវេជ្ជបណ្ឌិត បន្តថា នៅពេលស្រ្តីជាម្ដាយមានផែនការទៅធ្វើការ គាត់អាចលៃពេលវេលាបាន ដោយនៅពេលព្រលឹមមុនចេញទៅធ្វើការ ម្ដាយអាចបំបៅកូនដោយទឹកដោះឱ្យឆ្អែត រួចហើយច្របាច់ទឹកដោះនោះទុកមួយអន្លើសម្រាប់ឱ្យកូនបៅនៅពេលម្ដាយចេញទៅធ្វើការ។ ម៉្យាវិញទៀត ពេលនៅកន្លែងធ្វើការ ប្រសិនស្រ្តីជាម្ដាយមានអារម្មណ៍ថាទឹកដោះឡើង ក៏អាចច្របាច់ទឹកដោះទុកទៀត ដើម្បីទុកឱ្យអ្នកផ្ទះបញ្ចុកកូនបាន។

រដ្ឋលេខាធិការក្រសួងសុខាភិបាលបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល និងដៃគូកំពុងបង្កើតនូវបន្ទប់បំបៅដោះកូននៅតាមកន្លែងធ្វើការ និងនៅតាមរោងចក្រ។ នៅក្នុងបន្ទប់នោះ មានកៅអី និងកន្លែងឱ្យម្ដាយអង្គុយសមរម្យ មានសម្ភារៈសម្រាប់ទុកទឹកដោះ មានឯកសារអប់រំផ្សព្វផ្សាយសម្រាប់បង្កើនចំណេះដឹងដល់ម្ដាយផងដែរ។ លើសពីនេះ ការច្របាច់ទឹកដោះក៏មិនមានបញ្ហាឈឺថ្កាត់ ឬធ្វើឱ្យម្ដាយមានការលំបាកដែរ គឺមានក្រុមការងារបង្រៀនថា ច្របាច់បែបម៉េច ដើម្បីឱ្យកូនទទួលទឹកដោះបានច្រើន និងមិនមានបញ្ហាឈឺដោះ ប៉ះពាល់ដោះរបស់ស្រ្តីជាម្ដាយនោះឡើយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសយុវជនកម្ពុជាបង្ហាញសមត្ថភាពផ្នែកបច្ចេកវិទ្យា តាមរយៈការប្រកួតសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2026
ដើម្បីលើកកម្ពស់ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាស...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...


































































