អាហារប្រូតេអ៊ីន ៥ប្រភេទ ដែលល្អបំផុតសម្រាប់កុមារតូច

ប្រូតេអ៊ីន មានសារៈសំខាន់ខ្លាំងសម្រាប់ការលូតលាស់ និងការអភិវឌ្ឍ បញ្ញា និងរាងកាយទារក។ សារធាតុនេះ មានឥទ្ធិពលទៅលើមុខងារសំខាន់ៗទាំងអស់របស់រាងកាយទារក ។ បើទោះជាទឹកដោះម្ដាយ​មានផ្ទុកនូវសារធាតុចិញ្ចឹមនេះយ៉ាងច្រើនក៏ដោយ អ្នកអាចផ្ដល់អាហារ ដែលសម្បូរប្រូតេអ៊ីនដល់កូនរបស់អ្នកបន្ថែមទៀត នៅពេលគេអាចញ៉ាំអាហាររឹងបាន ដើម្បីជំរុញការលូតលាស់ និងភាពមាំមួន។

បណ្ឌិតសភាកុមារអាមេរិក (AAP) បានណែនាំឱ្យកុមារអាចញ៉ាំអាហារបានចាប់ពីអាយុ ៦ខែឡើងទៅ ហើយអាហារនោះគួរតែរួមបញ្ចូលនូវជាតិដែក និងសង្ក័សី និងវីតាមីនសំខាន់ៗមួយចំនួនទៀត។ យោងតាមគោលការណ៍ ណែនាំរបបអាហាររបស់ USDA បានបង្ហាញថា ទារកនៅអាយុចាប់ពី ៦ខែ ទៅ១១ខែ គួរតែទទួលបានប្រូតេអ៊ីនចំនួន ១១ក្រាមរៀងរាល់ថ្ងៃ ដោយមានការរួមបញ្ចូលនូវទឹកដោះ និងចំណីអាហារ។ ម្ដាយឪពុកអាចផ្ដល់អាហារ ដែលសម្បូរប្រូតេអ៊ីន ៥ប្រភេទដល់កូន ដើម្បីជំរុញការលូតលាស់របស់គេឱ្យកាន់តែប្រសើរ៖

១. សាច់គោ ៖ សាច់គោ គឺជាអាហារដែលសម្បូរជាតិដែក ស័ង្កសី និងប្រូតេអ៊ីនខ្ពស់ ហើយជាអាហារដំបូងដ៏អស្ចារ្យសម្រាប់កុមារ។ ដើម្បីឱ្យកុមារអាចញ៉ាំអាហារប្រភេទនេះ អ្នកត្រូវអនុវត្តជំហានមួយចំនួនដូចជា៖

  • ចម្អិនសាច់ឱ្យបានឆ្អិនល្អ
  • ក្រឡុកសាច់ដែលចម្អិនរួចជាមួយទឹកឆ្អិន ឬទឹកបរិសុទ្ធ
  • ក្រឡុកជាមួយបន្លែមួយចំនួន ដូចជា ដំឡូងជ្វា ផ្កាខាត់ណា ឬប្រូខូលី។

២. សាច់មាន់ ៖ ក្រៅពីជាប្រភពប្រូតេអ៊ីនដ៏ល្អ សាច់មាន់ក៏មានវីតាមីន B និងសារធាតុរ៉ែសំខាន់ៗដូចជា ស័ង្កសី និងជាតិដែកផងដែរ។ ការកែច្នៃសាច់មាន់សម្រាប់ទារក ត្រូវអនុវត្តតាមជំហានដូចជា៖

  • បំបែកសាច់ទ្រូង ជាបំណែកតូច
  • ចម្អិនសាច់នោះឱ្យបានឆ្អិនល្អ
  • ក្រឡុកសាច់ជាមួយផ្លែប័រ ឬផ្លែប៉ោម។

៣. ត្រី៖ សាច់ត្រី គឺជាអាហារសុខភាពដ៏ល្អបំផុតសម្រាប់ទារក ដែលសម្បូរទៅដោយជាតិខ្លាញ់អូមេហ្គា៣ និងប្រូតេអ៊ីន​ ល្អសម្រាប់ខួរក្បាល។ ការចម្អិនសម្រាប់ទារក អ្នកគ្រាន់តែអាំងវាឱ្យឆ្អិនល្អ និងបេះសាច់តូចៗ ដែលសមល្មមសម្រាប់ទារកអាចញ៉ាំបាន។ នៅពេលជ្រើសរើសត្រីសម្រាប់កូនតូចរបស់អ្នក ជៀសវាងការញ៉ាំអាហារដែលមានជាតិហិរសម្រាប់ពួកគេ។

៤. តៅហ៊ូ ៖ មិនគ្រាន់តែមានប្រូតេអ៊ីនច្រើនប៉ុណ្ណោះទេ តៅហ៊ូមានជាតិសរសៃរ និងជាតិខ្លាញ់ដែលល្អសម្រាប់សុខភាព។ តៅហ៊ូ គឺជាការបន្ថែមអាហារដ៏ឆ្លាតវៃ សម្រាប់ទារក មិនថាគ្រួសារអ្នកជាអ្នកបួស ឬក៏អត់នោះទេ។

៥. យ៉ាអួ (Yogurt)៖ ក្រៅពីប្រភពអាហារ ដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់ទារក យ៉ាអួក៏ជាប្រភពនៃកាលស្យូម និងវីតាមីន D ដ៏ល្អផងដែរ។ ខណៈពេលទារកមិនអាចផឹកទឹកដោះគោស្រស់រហូតដល់អាយុ ១ឆ្នាំ យ៉ាងតិច​ ការញ៉ាំយ៉ាអួរគឺល្អបំផុតសម្រាប់ពួកគេ។ ទន្ទឹមនឹងនេះ យ៉ាអួក្រិក (Greek yogurt) ត្រូវបានអ្នកជំនាញណែនាំឱ្យញ៉ាំ ព្រោះវាសម្បូរប្រូតេអ៊ីន និងមានភាពស្អិតនឹងស្លាបព្រា ដែលងាយបញ្ចុកទារក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...