អង្គការសៀវភៅកុមាររូមធូរីដ ពង្រីកកម្មវិធីអំណានសម្រាប់បឋមសិក្សាថ្មីចំនួន ៧៥សាលា

ភ្នំពេញ – អង្គការរូមធូរីដកម្ពុជាគ្រោងពង្រីកកម្មវិធីអំណានដល់សាលាបឋមសិក្សាថ្មីចំនួន ៧៥បន្ថែមទៅលើសាលាគោលដៅបច្ចុប្បន្នចំនួន២៤៤ សាលាទៀត រួមទាំងបង្កើតបណ្ណាល័យថ្មីៗផងដែរ ។ នេះបើតាមការលើកឡើងរបស់ លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា ក្នុងពីធីប្រគល់សៀវភៅអំណានសម្រាប់កុមាររៀនអាននៅផ្ទះ នាព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអានឡាញ Zoom ។

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០២១-២០២២ ខាងមុខនេះ អង្គការរូមធូរីដនឹងពង្រីកកម្មវិធីអំណានដល់សាលាបឋមសិក្សាថ្មីចំនួន ៧៥បន្ថែមទៅលើសាលាគោលដៅបច្ចុប្បន្នចំនួន២៤៤ សាលាទៀត រួមទាំងការបង្កើតបណ្ណាល័យថ្មីៗនៅក្នុងសាលាថ្មីទាំង ៧៥ផងដែរ ។

នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា បន្ថែមថា គម្រោងនេះជាការរួមចំណែកអនុវត្តកម្មវិធីកុមាររៀនកុមារចេះរបស់ក្រសួងអប់រំ និងកម្មវិធីពង្រីកបណ្ណាល័យបឋមសិក្សានៅក្នុងខេត្តបច្ចុប្បន្នទាំង៤ រួមមាន ត្បូងឃ្មុំ ព្រៃវែង ឧត្តរមានជ័យ និងកំពង់ស្ពឺ និងឈានទៅពង្រីកខេត្តថ្មីមួយទៀត គឺខេត្តបាត់ដំបង ។

“បច្ចុប្បន្ននេះ កំពុងពិភាក្សាគ្នាជាមួយនាយកដ្ឋានបឋមសិក្សាទាក់ទងនឹងការកំណត់យកខេត្តបាត់ដំបងជាខេត្តគោលដៅថ្មីរបស់អង្គការរូមធូរីដផងដែរ”

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា ។

លោក ជា វ៉ាន់ថា បន្តថា អង្គការរូមធូរីដនឹងសហការជាមួយក្រសួងអប់រំដើម្បីបង្កើតសៀវភៅមានចំណងជើងថ្មីៗបន្ថែមទៀត និងបន្តបោះពុម្ភសៀវភៅអំណានកម្រិតបឋមសិក្សានៅក្នុងបណ្ណាល័យសម្រាប់សិស្សអានឱ្យបានច្រើន។ ចំណែកកម្មវិធីអប់រំកុមារី និងសមភាពយេនឌ័រ មានអនុកម្មវិធីបំណិនជីវិត និងអាហារូបករណ៍ ។ ទន្ទឹមនឹងនេះ អង្គការរូមធូរីដនឹងបន្តជួយដល់កុមារគោលដៅនៅអនុវិទ្យាល័យ និងវិទ្យាល័យចំនួនប្រហែល ៧ពាន់នាក់ និងឈានទៅដល់ពង្រីកកម្មវិធីអំណាននៅខេត្តកំពុងស្ពឺ ដែលជាខេត្តគោលដៅថ្មីនៅក្នុងឆ្នាំសិក្សា២០២២-២០២៣ខាងមុខនេះផងដែរ ។

លោក ជា វ៉ាន់ថា បញ្ចាក់បន្តថា សមិទ្ធិផលទាំងនេះកើតបានដោយសារការសហការ និងការជួយគាំទ្រយ៉ាងពេញទំហឹងពីការិយាល័យបឋមសិក្សា ក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ អង្គការរូមធូរីដកម្ពុជានិងសកល មន្ទីរអប់រំ ការរិយាល័យអប់រំស្រុក និងសាលាគោលដៅ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់អង្គការផងដែរ ។ លោកបន្តថា បើគ្មានការចូលរួមពីភាគីទាំងអស់ក្នុងគ្រាដ៏លំបាកនេះ កុមារក៏មិនអាចមានសៀវភៅអានខាងក្រៅសាលារៀនបានដែរ ។ គួរបញ្ជាក់ថា ពិធីប្រគល់សៀវភៅអំណានបន្ថែមសម្រាប់កុមាររៀនអាននៅផ្ទះ រៀបចំឡើងដោយអង្គការរូមធូរីដ បំណងផ្តល់សៀវភៅអានឱ្យដល់ដៃសិស្ស ដើម្បីឱ្យពួកគេអាចបង្កើតកូនបណ្ណាល័យតូចមួយនៅផ្ទះតាមរយៈ គម្រោងផ្តល់សៀវភៅអំណានបន្ថែមដល់កុមាររៀនតាមផ្ទះ ។ ទន្ទឹមនឹងនេះ សាលារៀនចំនួន ២៦៣ ស្ថិតក្នុងខេត្តចំនួន៤ រួមមាន ព្រៃវែង ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ កុមារកម្ពុជាជាង ៩ម៉ឺននាក់ បានទទួលសៀវភៅអំណានសម្រាប់កុមារសរុបជាង ១លាន៤សែនក្បាល ពីអង្គការរូមធូរីដ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។