ចង់បានពិន្ទុតែងសេចក្តីខ្ពស់ពេលប្រឡង សិស្សត្រូវចេះមូលដ្ឋានសំណេរ 4 ចំណុច

ភ្នំពេញ ៖ មុខវិជ្ជាតែងសេចក្តី ឬមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ជាមុខវិជ្ជាសំខាន់មួយនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជារៀងរាល់ឆ្នាំ វិញ្ញាសានៃមុខវិជ្ជាអក្សរសាស្ត្រខ្មែរសម្រាប់ការប្រឡងបាក់ឌុប តែងផ្តោតសំខាន់លើសំណេរតែងសេចក្តី។ ពិន្ទុពេញលេញនៃមុខវិជ្ជានេះ គឺ 125ពិន្ទុសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និង 75ពិន្ទុសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។ ដើម្បីសរសេរសំណេរតែងសេចក្តីមួយបានល្អ និងទទួលបានពិន្ទុខ្ពស់ លោក សាន់ ប៊ុនណាត គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានបង្ហាញពីគន្លឹះមូលដ្ឋាននៃការសរសេរតែងសេចក្តី បួនចំណុចដែលសិស្សត្រូវដឹងមុនថ្ងៃប្រឡងចូលមកដល់។ 

លោក សាន់ ប៊ុនណាត បានបញ្ជាក់ប្រាប់ AMS Education ថា មូលដ្ឋានតាក់តែងសំណេរបួនចំណុចដែលសិស្សានុសិស្សមិនគួរមើលរំលង គឺស្គាល់ប្រភេទប្រធានសំណេរតែងសេចក្តី ស្គាល់លក្ខណៈប្រធានបទតែងសេចក្តីស្គាល់ទម្រង់នៃប្រធានតែងសេចក្តី និងស្គាល់ពីរបៀប ឬវិធីសាស្ត្រសរសេរសំណេរតែងសេចក្តី។

  1. ស្គាល់ប្រភេទប្រធានសំណេរតែងសេចក្តី

ប្រភេទប្រធានតែងសេក្តីមានបួនសំខាន់ៗដែលសិស្សត្រូវដឹង រួមមានប្រធានពន្យល់ ប្រធានប្រៀនធៀប ប្រធានពិភាក្សាសុទ្ធ និងប្រធានបែបពិភាក្សាប្រៀបធៀប។ ពាក្យចោទសួរនៃប្រធានសំណេរ អាចឱ្យសិស្សកំណត់ថា ប្រធានតែងសេចក្តីនោះជាប្រភេទសំណេរបែបពន្យល់ ប្រៀបធៀប ឬពិភាក្សា។ ប្រសិនបើបេក្ខជនប្រឡងស្គាល់មិនច្បាស់ពីប្រធានតែងសេចក្តី នោះសំណេរតែងសេចក្តីនឹងប្រាសចាកពីគោលបំណងប្រធានបទ ឬការបកស្រាយគ្រប់ជ្រោយតាមការចង់បានឡើយ។

  1. ស្គាល់លក្ខណៈប្រធាបទតែងសេចក្តី

ប្រធានតែងសេចក្តីនីមួយៗមានលក្ខណៈជាប្រធានបែបសុភាសិត បែបទស្សនៈ ជាគំនិតនៅក្នុងស្នាដៃអក្សរសិល្ប៍ណាមួយ ឬអាចជាពាក្យស្លោក ដែលតម្រូវឱ្យសិស្សបកស្រាយពន្យល់ប្រៀបធៀប។ លក្ខណៈប្រធាននេះ មិនពិបាកសម្គាល់ឡើយ សិស្សអានប្រធានតែងសេចក្តី និងការចង្អុលបង្ហាញចំណុចចោទសួរនោះនឹងដឹងភ្លាម។

  1. ស្គាល់ទម្រង់នៃប្រធានតែងសេចក្តី

ចំណុចនេះផ្តោតលើលំដាប់លំដោយនៃការសរសេរសំណេរតែងសេចក្តី រាប់ចាប់តាំងពីចំណុចចាប់ផ្តើម រហូតដល់បញ្ចប់សេចក្តី។ សំឡេងតែងសេចក្តីមួយដែលល្អ ធ្វើមានផ្ដើមសេចក្តី តួសេចក្តី និងបញ្ចប់សេចក្តី។ និយាយឱ្យខ្លីសំណេរតែងសេចក្តីមួយដែលល្អ ដាច់ខាតត្រូវមានក្បាល កណ្តាល និងបញ្ចប់ ហើយពីមួយចំណុចទៅមួយចំណុច ត្រូវប្រើឃ្លាភ្ជាប់សេចក្តីឱ្យបានល្អ។

  1. ស្គាល់វិធីសាស្ត្រសរសេរសំណេរតែងសេចក្តី

សិស្សានុសិស្សត្រូវរំលេចឱ្យឃើញតម្លៃបីសំខាន់ៗ នៅក្នុងសំណេរ រួមមានអត្ថរូប អត្ថន័យ និងអត្ថរស។ អត្ថរូបសម្តៅដល់របៀបសរសេរដែលមានលំដាប់លំដោយ។ តម្លៃអត្ថរូប រាប់ទាំងការផ្ចិតផ្ចង់ អក្សរស្អាត គិតដល់ដំណកឃ្លា ការចុះបន្ទាន់ត្រឹមត្រូវ ការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោងមានប្រយោជន៍នៅក្នុងប្រយោគសំណេរបម្រើដល់ន័យប្រធាន។

អត្ថន័យ ចំណុចនេះសិស្សត្រូវស្វែងយល់និងរៀបចំខ្លឹមសារឱ្យបានល្អក្នុងដំណាក់កាលចាប់ផ្តើម ឬខ្លឹមសារនៅផ្តើមសេចក្តី។ ប្រសិនបើសិស្សក្តាប់អត្ថន័យមិនច្បាស់នៅចំណុចចាប់ផ្តើម នោះសំណេរនៅកថាខណ្ឌបន្តបន្ទាប់នឹងមិនច្បាស់លាស់ឡើយ។ នៅក្នុងអត្ថន័យនេះ ការពន្យល់ពាក្យគន្លឹះជាផ្នែកដែលមិនអាចអាក់ខានបាន។ បើពន្យល់ពាក្យគន្លឹះមិនត្រូវ ឬមិនច្បាស់ នាំឱ្យការពន្យល់ន័យប្រធានរបស់សំណេរក៏មិនច្បាស់ដែរ។ ន័យនៃពាក្យគន្លឹះត្រូវស៊ីគ្នានឹងន័យនៃប្រធានតែងសេចក្តី។

ទន្ទឹមគ្នានេះ ការបកស្រាយន័យប្រធានជាចំណុចស្លាប់រស់នៃសំណេរ។ ការបកស្រាយន័យប្រធាន សិស្សត្រូវបង្ហាញគំនិតគាំទ្រន័យប្រធាន (អាស្រ័យលើប្រធាននីមួយៗ)។ គំនិតគាំទ្រន័យប្រធាន ត្រូវប្រើអំណះអំណាង ភស្តុតាង ឬទឡ្ហីករណ៍ ដែលស្មេរអាចលើកចេញពីទិដ្ឋភាពសង្គម ប្រវត្ដិសាស្ត្រ និងទិដ្ឋភាពជាក់ស្តែងក្នុងអក្សរសិល្ប៍។ ចំណុចត្រង់នេះ ប្រធានមួយចំនួនកំណត់ ឬបង្គាប់បញ្ជារឱ្យស្មេរលើឧទាហរណ៍តែនៅក្នុងអក្សរសិល្ប៍ពនៅក្នុងសង្គម ដែលសិស្សត្រូវអនុវត្តតាមឃ្លារបស់បញ្ជារបស់ប្រធានសំណេរតែងសេចក្តី។ 

ចំណុចបញ្ចប់នៃការបកស្រាយ ត្រូវវាយតម្លៃប្រធាន និងបង្ហាញពីទស្សនផ្ទាល់ខ្លួន ដែលចំណុចនេះមានខ្លឹមសារទាក់ទងគ្នា។ 

“ពាក្យថាតែងសេចក្តីមួយម៉ាត់នេះ ស្តាប់ទៅសាមញ្ញ តែមិនសាមញ្ញទេ គឺពង្រីកសមត្ថភាពទាំងអស់ សិស្សចេះវេយ្យាករណ៍ ល្បះ ពាក្យពេចន៍ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រជាដើម វាមិនសាមញ្ញទេ”

លោក សាន់ ប៊ុនណាត

ទន្ទឹមនឹងគន្លឹះទាំងបួនចំណុចខាងលើលោក សាន់ ប៊ុនណាត បានបញ្ជាក់បន្ថែមថា ការសិក្សាពីវិធីសាស្រ្តសរសេរនិងអនុវត្តសំណេរតែងសេចក្តីឱ្យបានច្រើន បង្កើនគំនិតសិស្សកាន់តែទូលំលាយក្នុងការបកស្រាយ។

លោកបានផ្តាំផ្ញើដល់សិស្សថ្នាក់ទី12 ៖ “មុនថ្ងៃប្រឡងបាក់ឌុបមកដល់ ទីមួយសិស្សត្រូវអានតែងសេចក្តីគំរូរបស់ឯកសារក្រសួងអប់រំឱ្យបានច្រើន។ ទីពីរ ត្រូវរៀនទស្សន៍ទាយពីប្រធានតែងសេចក្តី ដោយផ្អែកលើទិដ្ឋភាពឬព្រឹត្តការណ៍សង្គម បន្ទាប់មកត្រូវរៀនធ្វើគម្រោងតែសេចក្តី។ ទីបី រៀនធ្វើគម្រោងតែងសេចក្តីខ្លី អាចជួយឱ្យសិស្សងាយនឹងបកស្រាយសំណេរ។ ទីបួន សិស្សត្រូវគោរពបទបញ្ជាប្រឡង បន្ទាប់មកហ្វឹកហាត់អារម្មណ៍ឱ្យស្ងប់ល្អមុនពេលអនុរក្សចែកវិញ្ញាសារ ប្រាំនាទីដំបូងបន្ទាប់ពីទទួលវិញ្ញាសាត្រូវធ្វើគម្រោងតែងខ្លីមួយជាផ្លូវនៃការបកស្រាយ។

ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា ការដាក់វិញ្ញាសាតែងសេចក្តីឱ្យសិស្សធ្វើក្នុងពេលប្រឡង គឺបង្កើនសមត្ថភាពក្នុងការគិតពិចារណា សិស្សចេះទាញហេតុច្បាស់លាស់ជាអំណះអំណាង និងមានគំនិតបកស្រាយចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ 2020 ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី 11 ខែមករា ឆ្នាំ2021 ខាងមុខ។ នៅស្ថានភាពនៃការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើម Covid-19 ជាសកល និងព្រឹត្តិការណ៍ឆ្លងនៅក្នុងសហគមន៍កន្លងទៅ ក្រសួងអប់រំបានលើកពេលប្រឡងបាក់ឌុបជាបន្តបន្ទាប់៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

និស្សិតបញ្ចប់ការសិក្សានៅអាមេរិកប្រឈមនឹងវិបត្តិទីផ្សារការងារ

និស្សិតបញ្ចប់ការសិក្សាថ្មីៗជាច្រើន កំពុងតែធ្លាក់ទឹកចិត្ត និងប្រឈមមុខនឹងវិបត្តិកង្វះទីផ្សារការងារ ស្របពេលដែលសេដ្ឋកិច្ចអាមេរិកកំពុងជួបបញ្ហា។
ចំណេះជីវិត, ព្រឹត្តិការណ៍

ការញ៉ាំកាហ្វេ និងតែ ជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យជំងឺវង្វេង

ការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ JAMA បានរកឃើញថា ទម្លាប់ញ៉ាំកាហ្វេ ឬតែ ដែលមានសារធាតុជាតិកាហ្វេអ៊ីន (Caffeine) ជាប្រចាំរាល់ថ្ងៃ មានទំនាក់ទំនងយ៉ាងខ្លាំង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ.វ.ត.ក. រៀបចំពិព័រណ៍សៀវភៅ ចំទិវាជាតិ នៃការចងចាំ ២០ឧសភា ដើម្បីលើកកម្ពស់ការចងចាំ និងយុត្តិធម៌ក្នុងប្រវត្តិសាស្រ្តឈឺចាប់របស់កម្ពុជា

ចំថ្ងៃទី២០ ខែឧសភា ដែលជាទិវាជាតិនៃការចងចាំ មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំពិធីបើកពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលានៅកម្ពុជាបង្រៀនកុមារពីតំបន់គំនរសំរាម ឈ្នះពានសាលាឈានមុខគេលើពិភពលោកផ្នែក STEM

សាលា Neeson Cripps Academy របស់អង្គការមូលនិធិកុមារកម្ពុជាដែលផ្តល់ការអប់រំដល់កុមារក្រីក្រនៅតំបន់អតីតគំនរសំរាមក្នុងរាជធានីភ្នំពេញ បានឈ្នះពានរង្វាន់សាលាឈានមុខគេលើពិភពលោកផ្នែក STEM ក្នុងកម្មវិធី Global Schools Prize ឆ្នាំ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ ជំរុញយុវជន កម្ពុជា-ចិន ផ្លាស់ប្ដូរការយល់ដឹងជាសកល និងបង្កើនសមត្ថភាពជាអ្នកដឹកនាំជំនាន់ក្រោយ

កិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (CWC) ក្នុង​ឆ្នាំ២០២៦នេះ បានរៀបចំឡើងក្រោមប្រធានបទ “កម្ពុជាសហសម័យក្នុងទេសភាពសកលដែលកំពុងផ្លាស់ប្តូរ”។ កិច្ចសន្ទនានេះ បានរួមចំណែកជំរុញឱ្យយុវជនកម្ពុជា-ចិន ផ្លាស់ប្តូរការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ហង់ជួន ណារ៉ុន បង្ហាញពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្រិតមូលដ្ឋានរបស់កម្ពុជា ក្នុងវេទិកា Education World Forum 2026

ក្នុងឱកាសចូលរួមវេទិកាអប់រំពិភពលោកឆ្នាំ២០២៦ (Education World Forum 2026) នៅទីក្រុងឡុងដ៍ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវតីឆ្នើម៣រូប ឈ្នះការប្រកួតគំនូរ «Dream Girls» ជំនាន់ទី១៣ ដើម្បីលើកស្ទួយផលិតផលខ្មែរ

ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញចេញពីស្នាដៃជាង ២០០ ទីបំផុតកម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី (Dream Girls Design Contest) ជំនាន់ទី១៣ ឆ្នាំ២០២៦ បានរកឃើញយុវតីឆ្នើមចំនួន ៣ រូប ដែលទទួលបានជ័យលាភី…
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រ ៩យ៉ាង ដើម្បីគ្រប់គ្រង និងកាត់បន្ថយភាពឯកោ

ភាពឯកោ (Loneliness) គឺជាអារម្មណ៍ដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ ប៉ុន្តែវាមិនមែនគ្រាន់តែជាការរស់នៅម្នាក់ឯងនោះទេ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Jeremy Nobel (អ្នកបង្កើតមូលនិធិសិល្បៈ និងការព្យាបាលនៅ Boston)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon