ភ្នំពេញ- នៅមុនថ្ងៃប្រឡងបាក់ឌុប និងថ្ងៃប្រឡងបាក់ឌុប សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបានខិតខំសិក្សារៀនសូត្រ ព្រមទាំងខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពក្នុងថ្ងៃប្រឡងរបស់ខ្លួន ។ ទន្ទឹមគ្នានេះ បន្ទាប់ពីប្រឡងបាក់ឌុបរួច តើសិស្សានុសិស្សគួរតែធ្វើអ្វីខ្លះ? កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ បច្ចុប្បន្នជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានចែករំលែកបទពិសោធន៍មួយចំនួនដែលសិស្សានុសិស្សគួរធ្វើក្រោយពេលប្រឡងបាក់ឌុប។
ទី១. ស្វែងរកជំនាញ ឬសាលាដែលចង់រៀន៖ បន្ទាប់ពីប្រឡងបាក់ឌុបរួច ជាដំណាក់កាលដែលសិស្សានុសិស្សស្វែករកខ្លួនឯង មានន័យថា យើងត្រូវដឹងថាខ្លួនឯងស្រឡាញ់មុខជំនាញអ្វី? ចង់រៀនជំនាញអ្វី? ហើយចង់រៀននៅសាលាណា? ចង់រៀននៅក្នុងប្រទេស ឬចង់ទៅរៀននៅក្រៅប្រទេស? ហើយសាលានៅប្រទេសមួយណាដែលល្អសម្រាប់ជំនាញដែលយើងចង់រៀន។ ទាំងនេះ ជាអ្វីដែលសិស្សានុសិស្សត្រូវធ្វើនៅពេលដែលរៀនចប់ថ្នាក់ទី១២ភ្លាម ជាពិសេសត្រូវដឹងថាខ្លួនស្រឡាញ់អ្វី ដើម្បីងាយស្រួលដាក់ពាក្យចូលទៅរៀននៅសាលាណាមួយបាន មិនថានៅក្នុងប្រទេស ឬនៅក្រៅប្រទេសក៏ដោយ។

ទី២. រៀនភាសាអង់គ្លេសបន្ថែម ៖ មិនថាកាលពីមុនសិស្សានុសិស្សពូកែផ្នែកភាសាអង់គ្លេស ឬមួយមិនសូវពូកែខ្លាំង ប៉ុន្តែសិស្សានុសិស្សគួរខិតខំរៀនភាសាអង់គ្លេសបន្ថែមទៀត។ លើសពីនេះ ការរៀនភាសាអង់គ្លេសបន្ថែមជារឿងល្អ ដោយសារការសិក្សានៅថ្នាក់សាកលវិទ្យាល័យ សិស្សត្រូវស្រាវជ្រាវដោយខ្លួនឯង ត្រូវយល់មេរៀនដោយខ្លួនឯង ហើយដើម្បីដឹងមេរៀនទាំងនោះសិស្សត្រូវដឹងព័ត៌មានជាតិ និងអន្តរជាតិ និងព័ត៌មានជាច្រើនទៀតដែលសុទ្ធសឹងតែប្រើប្រាស់ភាសាអង់គ្លេស។
ទី៣. ធ្វើការងារស្មគ្រចិត្ត៖ នៅពេលសិស្សានុសិស្សទំនេរពីការសិក្សា មានពេលវេលាច្រើន អាចចូលរួមធ្វើការងារស័គ្រចិត្តមួយចំនួនដែលអាចជួយពង្រឹងទាក់ទងនិងជំនាញទន់ ពីព្រោះនៅពេលធ្វើការងារស័គ្រចិត្តគឺនឹងជួយឱ្យសិស្សានុសិស្សចេះជំនាញជាច្រើន រួមមាន ជំនាញគ្រប់គ្រង ភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ។ល។ ដូច្នេះ នៅពេលសិស្សានុសិស្សដាក់ពាក្យចូលរៀននៅក្នុងសាកលវិទ្យាល័យ ឬដាក់ពាក្យអាហារូបករណ៍ទៅក្រៅប្រទេស ឬដាក់ពាក្យផ្លាស់ប្ដូរបទពិសោធន៍សិក្សា ការងារស្ម័គ្រចិត្តទាំងនោះពិតជាមួយសិស្សានុសិស្សបានច្រើន។
ទី៤. ធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ៖ បន្ទាប់ពីប្រឡងរួចសិស្សានុសិស្សគួរធ្វើដំណើរកម្សាន្តជាមួយគ្រួសារនៅក្នុងស្រុក ឬទៅក្រៅស្រុកតាមចំណង់ចំណូលចិត្ត ពីព្រោះសិស្សានុសិស្សកាន់តែធំទៅៗ ហើយឪពុកម្ដាយក៏កាន់តែចាស់ទៅៗផងដែរ។ ទន្ទឹមគ្នានេះ នៅពេលសិស្សានុសិស្សចូលរៀនថ្នាក់សាកលវិទ្យាល័យ នឹងមានការងារជាច្រើន កិច្ចការស្រាវជ្រាវច្រើន និងមិនសូវមានពេលវេលាចំណាយជាមួយគ្រួសារច្រើន។ ដូចនេះ អំឡុងពេលឈប់សម្រាប់ពីការសិក្សាប្រសិនជាអាចគួរចំណាយពេលដើរលេងកម្សាន្តជាមួយក្រុមគ្រួសារ ចំណាយពេលនៅជាមួយគ្រួសារឱ្យបានច្រើនកាន់តែល្អ។

ទី៥. ជួបជុំមិត្តភក្ដិវិទ្យាល័យ៖ ប្រសិនសិស្សានុសិស្សនៅមានឱកាសអាចជួបជុំចំណាយពេលវេលាជាមួយមិត្តភក្តិរៀននៅវិទ្យាល័យជាមួយគ្នា ដើម្បីរក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធ ។ លើសពីនេះ ក្រោយប្រឡងបាក់ឌុបរួច សិស្សានុសិស្សអាចចំណាយពេលច្រើនទៅលើការសិក្សានៅសាកលវិទ្យាល័យ ឬការងារស្ម័គ្រចិត្តរបស់ខ្លួន ដូចនេះ គួរប្រើពេលវាលានេះឱ្យបានល្អជាមួយមិត្តភក្ដិវិទ្យាល័យដើម្បីកុំឱ្យស្ដាយនៅពេលក្រោយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...
ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...






























