បណ្ឌិត តាន់ មុនីវណ្ណ ៖ យុវជនចង់មានបានយូរអង្វែង កុំមើលរំលងការរៀនសូត្រ

ភ្នំពេញ – ប្អូនៗយុវជនបើចង់បានភាពមានបានយូរអង្វែង ឬចង់សប្បាយបានយូរកុំមើលរំលងការរៀនសូត្រ ព្រោះឱកាសមាន ឬក្លាយជាអ្នកធំ ដែលមានដោយសារការសិក្សារៀនសូត្រមិនងាយក្រនោះទេ។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប ក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស នៃវិទ្យាល័យស្ទឹងហាវ ខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។

លោកបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍ថា អំណាចរបស់មនុស្ស ឬលទ្ធភាពរបស់មនុស្ស និងឱកាសរបស់មនុស្សមានច្រើនអាចបានមកដោយសារ ទី១. កើតមកក្នុងត្រកូលអ្នកមាន គឺមានស្រាប់ដោយមិនបាច់ប្រឹង គ្រាន់តែមិនដឹងមានដល់ពេលណា, ទី២. ឱកាសចាប់មុខរបរត្រូវ មិនបាច់ប្រឹងរៀនក៏អាចក្លាយជាអ្នកមាន តែមិនដឹងមានដល់ពេលណា, ទី៣. មានតាមមិត្តភក្ដិ ឬបក្សពួកនិយម ណែនាំរកស៊ីធ្វើការក៏អាចក្លាយជាអ្នកធំ អ្នកមាន ប៉ុន្តែមិនដឹងធំដល់ពេលណា ។ បើតាមលោកបណ្ឌិត តាន់ មុនីវណ្ណ បើទោះជាប្អូនៗសិស្សានុសិស្សគ្មានចំណុចទាំងបីនេះ ក៏ប្អូនៗអាចមានឱកាសមានបានយូរអង្វែង គឺតាមរយៈការសិក្សារៀនសូត្រ។

ខ្ញុំមិនមែនកើតមកត្រកូលអ្នកមានទេ ប៉ុន្តែអ្វីដែលកើតមកធ្វើបានប៉ុណ្ណេះ គឺចាប់ផ្ដើមពីខ្ញុំរៀន បើខ្ញុំអត់រៀនទេ ក៏គ្មានថ្ងៃនេះ

លោកបណ្ឌិត តាន់ មុនីវណ្ណ

អគ្គនាយករង ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប លើកឡើងថា ស៊ូឱ្យក្រិនម្រាមដៃ តែមិនឱ្យក្រិនបាតដៃ ព្រោះការរៀនពិបាកណាស់ គ្មាននរណាម្នាក់ថារៀនស្រួលទេ។ ទន្ទឹមគ្នានេះ បើប្អូនរៀនបានហើយ ប្អូនមានអនាគតវែងឆ្ងាយ ប្អូនអាចមានការងារធ្វើដល់ចាស់ ជំនាញខ្លះប្អូនធ្វើការងារកាន់តែចាស់កាន់តែបានលុយ ប៉ុន្តែការងារប្រើកម្លាំងនៅពេលចាស់ហើយធ្វើមិនកើតទេ ហើយអាចលំបាកមួយជីវិត។

ប្អូនៗត្រូវកសាងខ្លួន រៀនឱ្យចប់បានសញ្ញាបត្រណាមួយ ប៉ុន្តែក៏កុំរៀនមានតែសញ្ញាបត្រប៉ុន្តែធ្វើការងារមិនកើតក៏មិនបានដែរ

លោកបណ្ឌិត តាន់ មុនីវណ្ណ

លោកបណ្ឌិត តាន់ មុនីវណ្ណ បន្ថែមថា ការរៀនសូត្រគ្មាននរណាមករៀនជំនួសប្អូន ពេលប្រឡងគ្មាននរណាមកប្រឡងជំនួសប្អូន ពេលទៅរកការងារអាចមានអ្នកនាំ តែគ្មានអ្នកណាធ្វើការងារជំនួសប្អូនទេ ការសប្បាយក៏គ្មាននរណាសប្បាយជំនួសប្អូនបាន ហើយការលំបាកក៏គ្មាននរណាមកលំបាកជំនួសប្អូនបានដែរ ។ ដូច្នេះ សូមយុវជនកុំប្រហែសពេក កុំផ្ញើជីវិតទៅលើអ្នកដទៃទោះបីអ្នកនោះជានរណាក៏ដោយ ចាំបាច់ប្អូនត្រូវរៀនឱ្យមានចំណេះដឹងគ្រប់គ្រាន់ នោះប្អូននឹងចេះសម្រេចចិត្តបានត្រឹមត្រូវ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...