ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់នៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំកន្លងទៅ។ សេចក្ដីណែនាំនេះ ក៏ហាមមិនឱ្យផ្សព្វផ្សាយពាណិជ្ជកម្មថ្នាំជក់គ្រប់រូបភាព និងមិនឱ្យតាំងលក់ផលិតផលថ្នាំជក់នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។
បម្រាមនេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូចនៅយល់ច្រឡំទទួលយកការគាំទ្រពីសប្បុរសជនជាឧស្សាហករថ្នាំជក់ ប្រើប្រាស់ស្លាកស្លាកសញ្ញាពាណិជ្ជកម្មតាំងនៅក្នុងកម្មវិធីនានារបស់គ្រឹះស្ថានសិក្សា។
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រប់អង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះដោយកំណត់និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ប្រធានអង្គភាព ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនាយកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុន សែន…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ការវិវត្តនៃ AI បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផ្សេងៗ រួមទាំងវិស័យអប់រំ ជាពិសេស AI បានធ្វើបដិវត្តន៍ការអប់រំដោយពង្រឹងបទពិសោធនៃការរៀនសូត្រ តាមរយៈវិធីសាស្រ្តរៀនផ្ទាល់ខ្លួន (Personalized Learning)…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានប្រកាសបើក «យុទ្ធនាការបរិច្ចាគ ៥៦០០រៀល» ដើម្បីគាំទ្រសម្ភារៈសិក្សា និងសម្ភារៈអនាម័យសម្រាប់កុមារដែលកំពុងរស់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ…
ចំណេះជីវិត , ព្រឹត្តិការណ៍ ដំណាប់ខ្ញី ត្រូវបានធ្វើឡើងពីមើមខ្ញី ដែលឆ្លងកាត់ការរំងាស់ជាមួយទឹកស្ករ។ ដោយសារវាមានផ្ទុកសារធាតុសកម្មពីធម្មជាតិរបស់ខ្ញី មនុស្សជាច្រើនតែងតែប្រើប្រាស់វាសម្រាប់ជំនួយដល់សុខភាព។
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សាធារណរដ្ឋប្រជាមានិតចិន កំពុុងប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ រូប ដើម្បីឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ច…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យជាតិមានជ័យ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម…
ចំណេះជីវិត , ព្រឹត្តិការណ៍ នៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័ស យុវជនម្នាក់ៗមិនត្រឹមតែត្រូវរៀនឱ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមាន “យុទ្ធសាស្ត្រក្នុងការរស់នៅ និងការរៀនសូត្រ” ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោក…