កញ្ញា សេង ហ្គេកលី

កូនសិស្សជីវិត កញ្ញា សេង ហ្គេកលី សរសេរសៀវភៅ ដើម្បីសុភមង្គលមនុស្សជុំវិញខ្លួន

ភ្នំពេញ៖ សៀវភៅចំណងជើង “កូនសិស្សជីវិត” ជាស្នាដៃបង្កើតឡើងដោយកញ្ញា សេង ហ្គេកលី មានវ័យ 22 ឆ្នាំ ប្រមូលផ្តុំដោយអត្ថបទខ្លីៗ និយាយពីរឿងរ៉ាវជីវិត និងដំណោះស្រាយផ្សេងៗ អមដោយគន្លឹះជំរុញលើកទឹកចិត្តទៅដល់យុវជន និងមនុស្សនៅជុំវិញខ្លួន។ ខ្លឹមសារសៀវភៅនេះ កើតចេញពីបទពិសោធជីវិតដែលអ្នកនិពន្ធមើលឃើញ ចាប់តាំងពីបញ្ចប់ការសិក្សាថ្នាក់ទី12 រហូតដល់ជីវិតសិក្សានៅមហាវិទ្យាល័យ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារអប់រំជាអំណះអំណាងបន្ថែម។

បច្ចុប្បន្ន កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម។ ម្ចាស់សៀវភៅកូន​សិស្សជីវិតរូបនេះ បាននិយាយថា៖

“ទម្លាប់អានសៀវភៅល្អសម្រាប់ខ្ញុំ…​ ខ្ញុំសរសេរសៀវភៅពីអ្វីដែលខ្ញុំបានជួប ដោយសារខ្ញុំគិតថាយុវវ័យមួយចំនួនក៏ជួបបញ្ហាមិនខុសពីខ្ញុំដែរ ហេតុនេះហើយទើបខ្ញុំសម្រេចសរសេរសៀវភៅនេះ វានឹងជួយឱ្យអ្នកអានពិចារណានិងរកដំណោះស្រាយបានច្រើន”

កញ្ញា សេង ហ្គេកលី

​”ចប់បាក់ឌុបភ្លាមជាពេលដែលខ្ញុំពិបាកបំផុត មិនដឹងថាខ្លួនឯងពូកែអ្វីចូលចិត្តអ្វីនោះទេ ! ឃើញគេធ្វើនេះល្អក៏ចង់ធ្វើតាមគេ ឃើញគេធ្វើនោះល្អក៏ធ្វើតាមគេ ប៉ុន្តែមិនដែលបានផលល្អមកវិញសោះ និយាយទៅអត់ស្គាល់ខ្លួនឯង… អីចឹងហើយខ្ញុំចង់ឱ្យយុវជនយើងដឹងពីរឿងទាំងហ្នឹង”

នេះជាបទពិសោធផ្ទាល់ខ្លួនមួយដែលកញ្ញា សេង ហ្គេកលី បានបង្កើតជាខ្លឹមសារអត្ថបទដាក់បញ្ចូលក្នុងសៀវភៅកូនសិស្សជីវិតរបស់ខ្លួន។យុវតីមានទីកន្លែងកំណើតនៅខេត្តកំពង់ចាម បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអក្សរសាស្រ្តអង់គ្លេសរូបនេះ បានចាប់ផ្តើមសរសេរសៀវភៅនៅឆ្នាំកាលពីឆ្នាំ 2018 ។ មូលហេតុដែល ហ្គេកលី ដាក់ចំណងជើងសៀវភៅរបស់ខ្លួនថា “កូនសិស្សជីវិត” ដោយសាររូបគេយល់ថា មនុស្សម្នាក់ៗត្រូវចំណាយពេលវេលារៀនពីមេរៀនជីវិតពេញមួយជីវិតតែម្តង។ កញ្ញាបានបញ្ជាក់ថា ខ្លឹមសារអត្ថបទក្នុងសៀវភៅមិនមែនបង្កើតតាមអារម្មណ៍នោះទេ ត្រូវសរសេរផ្អែកលើបទពិសោធនផ្ទាល់ខ្លួន ព្រមទាំងស្រាវជ្រាវអំណះអំណាងពិតជាក់ស្ដែងពីឯកសារ ឬសៀវភៅដែលបានអានរួច។

សូមបញ្ជាក់ថា សៀវភៅកូនសិស្សជីវិត ជាប្រភេទសៀវភៅអប់រំបែបលើកទឹកចិត្តដែលប្រមូលផ្តុំទៅដោយអត្ថបទខ្លីៗ បង្កប់ន័យអប់រំពីជីវិត និងសាងកម្លាំងចិត្ត។ បច្ចុប្បន្ននេះ សេង ហ្គេកលី និពន្ធសៀវភៅបានចំនួនបីក្បាល រួមមាន​ សៀវភៅកូនសិស្សជីវិត សៀវភៅកូនសិស្សជីវិត1​ និងសៀវភៅកូនសិស្សជិវិត2 ព្រមទាំងមានគម្រោងបោះពុម្ពសៀវភៅថ្មីៗជាបន្តបន្ទាប់ អមដោយការវីដេអូអប់រំនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំរឹតបន្តឹងការធានាគុណភាពការសិក្សាថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់តម្លៃសញ្ញាបត្រ

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍»

មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំនេះ ពោលគឺលើកទី៨ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ដំណើរអក្សរសិល្ប៍» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩, ៣០, ៣១ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យុវជនខ្មែរ យល់ដឹងច្រើនអំពីពិធីបុណ្យភ្ជុំបិណ្ឌ និងចេះដឹងគុណឪពុកម្ដាយ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ
ចំណេះជីវិត, ព្រឹត្តិការណ៍

តើគួរញ៉ាំ និងចៀសវាងអ្វីខ្លះ នៅពេលគ្រុនក្តៅ?

នៅពេលរាងកាយឡើងកម្ដៅ ឬកើតជំងឺគ្រុនក្តៅ ប្រព័ន្ធរំលាយអាហារ និងរាងកាយទាំងមូលត្រូវដុតរំលាយកាឡូរីច្រើនជាងធម្មតា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជិត៥០ឆ្នាំ សាកលវិទ្យាល័យសុខាភិបាលបណ្តុះបណ្តាលធនធានមនុស្សជាង ៣ម៉ឺននាក់ ចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា

គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤,៦៣៣នាក់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មន្ត្រីសាសនា និងអ្នកជំនាញ ជំរុញការរក្សាប្រពៃណីបោះបាយបិណ្ឌ ខណៈមានការវែកញែករឿងខ្ជះខ្ជាយបាយ

មន្ត្រីក្រសួងធម្មការ និងសាសនា ព្រះសង្ឃ និងអ្នកជំនាញ បានជំរុញឱ្យប្រជាពលរដ្ឋ យុវជនបន្តចូលរួមថែរក្សាប្រពៃណី «បោះបាយបិណ្ឌ»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

គ្រូបង្រៀន ៦រូប ជាប់ជ័យលាភីថ្នាក់ជាតិផ្នែកតែងនិពន្ធ និងផ្នែកស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៦

ក្រោយការប្រកួតយ៉ាងស្វិតស្មាញ និងឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការ ទីបំផុតក្រសួងអប់រំ យុវជន និងកីឡា​ រកឃើញ គ្រូបង្រៀន ៦រូបជាប់ជាប់ជ័យលាភីថ្នាក់ជាតិ

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon