ភ្នំពេញ – «កូនស្រី» ជាចំណងជើងសៀវភៅថ្មីមួយរបស់អ្នកស្រី អ៊ុច ថាវី ដែលគ្រោងនឹងចេញលក់ឆាប់ៗនេះ ។ សៀវភៅមួយនេះនិពន្ធឡើងក្នុងគោលបំណងចង់លើកទឹកចិត្តទៅដល់ស្រ្តីគ្រប់រូបឱ្យចេះតស៊ូជម្នះនឹងផ្នត់គំនិតសង្គមដែលគិតថា ស្រ្តីមិនអាចធ្វើអ្វីបាន ដើម្បីឱ្យស្រ្តី ឬកូនស្រីគ្រប់រូបហ៊ានដើរឆ្លងកាត់ព្យុះភ្លៀងជីវិត ឆ្ពោះទៅរកក្តីស្រមៃ និងសេរីភាពពិតប្រាកដរបស់ខ្លួនឯង ។

អ្នកនិពន្ធដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាមរូបនេះ បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីសរសេរសៀវភៅនេះឡើង ដោយសារតែអ្នកស្រីផ្ទាល់ជាស្រ្តី និងអ្នកនិពន្ធ និងអ្នកផលិតវីដេអូអប់រំនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ជាកន្លែងដែលធ្វើការផ្តោតទៅលើការលើកកម្ពស់សិទ្ធិស្រ្តី និងកុមារី ។

“ ខ្ញុំចង់លុបបំបាត់ពាក្យដែលគេតែងនិយាយថា «អ្ហែងជាស្រីហ្នឹង!» ចោល ហើយច្រកចេញដ៏ល្អបំផុតសម្រាប់ស្រ្តីគឺការអប់រំ“
ប្រសាសន៍អ្នកស្រី អ៊ុច ថាវី
អ្នកនិពន្ធដែលមាននាមប៉ាកកា មេអំបៅ បញ្ជាក់ថា ស្នាដៃសៀវភៅមួយក្បាលនេះ ជាបណ្តុំរឿងខ្លីបែបអប់រំលើកទឹកចិត្តស្រ្តី រួមជាមួយនឹងកំណត់ហេតុជីវិតផ្ទាល់ខ្លួនរបស់អ្នកស្រីផងដែរ ។ ស្នាដៃមួយនេះ មិនមែនជាការលើកឡើងពីជោគជ័យរបស់ស្រ្តីណាម្នាក់ទេ វាគ្រាន់តែជាការបង្ហាញនូវបទពិសោធរបស់ស្រ្តីដែលជាតួអង្គនៅក្នុងរឿងទាំងអស់ ដែលបានខិតខំតស៊ូជម្នះនឹងផ្នត់គំនិតសង្គម តស៊ូជម្នះនឹងកំសោយផ្លូវចិត្តខ្លួនឯង ដើរឆ្លងកាត់ឧបសគ្គជីវិត បោះជំហានទៅរកក្ដីស្រមៃ និងឯករាជ្យជាខ្លួនឯង ។
“ខ្ញុំចង់ឃើញស្រ្តីចូលរួមរាល់សកម្មភាពទាំងឡាយណាដែលអាចឱ្យគាត់ងើបរួចពីរណ្តៅផ្នត់គំនិត «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ឬ «ស្រ្តីជាប្រហុកមួយពាងប្រចាំផ្ទះ» នោះចេញ”
អ្នកស្រី អ៊ុចថាវី បន្តថា បើទោះជាគាត់ត្រូវធ្វើជាស្រ្តីមេផ្ទះ គាត់ក៏គួរជាស្រ្តីមេផ្ទះដែលមានចំណេះដឹង ចេះយល់ពីសិទ្ធិខ្លួនឯង។ បើគាត់ជាម្តាយគេ ក៏ត្រូវតែជាម្តាយដែលមានសមត្ថភាពអប់រំណែនាំទាំងកូនស្រីនិងកូនប្រុសថា «កូនប្រុសនិងកូនស្រីសុទ្ធតែជាមាសទឹកដប់ដូចគ្នា» ការពង្រឹងចំណេះ និងពង្រឹងជំនាញជាអ្វីដែលស្រ្តីត្រូវតែធ្វើ ។
ស្រ្តីដែលស្ថិតនៅក្នុងវិស័យនិពន្ធជាច្រើនឆ្នាំរូបនេះបន្តថា បុរសធ្វើអី្វបាន ស្រ្តីក៏អាចធ្វើវាបានដូចគ្នា ប៉ុន្តែគ្រប់យ៉ាងគឺវាស្ថិតលើស្រ្តីខ្លួនឯងជាគោលសំខាន់បំផុត។ ស្រ្តីខ្លួនឯងត្រូវតែហ៊ានតស៊ូជម្នះក្រោកឈរដោយខ្លួនឯង ត្រូវធ្វើជាព្រហ្មលិខិតកំណត់វាសនាខ្លួនដោយខ្លួនឯង ហើយការសិក្សាអប់រំគឺជាខ្នងបង្អែកដ៏រឹងមាំបំផុតរបស់ស្រ្តីគ្រប់រូប ។
សូមបញ្ជាក់ដែរថា សៀវភៅដែលមានចំណងជើងថា “កូនស្រី” គឺជាស្នាដៃទីបីហើយរបស់អ្នកស្រី អ៊ុច ថាវី ដោយកន្លងមកអ្នកស្រីធ្លាប់បានចេញផ្សាយស្នាដៃចំនួន២រួចមកហើយ ដោយ ទី១ជាប្រលោមលោករឿងបែបស៊ើបអង្កេតរឿង “តាមប្រមាញ់ឧក្រិដ្ឋជន” និង ទី២ ប្រលោមលោកបែបជីវិត រឿង «សំណាញ់ជីវិត» ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។
ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...
ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...
អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....
ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។




























