យុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២១ មានផែនការសកម្មភាពសំខាន់ចំនួន៧

ភ្នំពេញ – ក្នុងពិធីបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ នាព្រឹកថ្ងៃទី១ វិច្ឆិកា លោក ហៃ ភិរម្យ សហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត បានលើកឡើង ផែនការសកម្មភាព យុទ្ធនាការ «ភ្នំពេញស្អាត» ចំនួន៧ចំណុច ដោយជ្រើសរើសយុវជនសុច្ឆន្ទៈស្អាតចំនួន ៤០នាក់ ដើម្បីប្រមូលកម្លាំងអនុវត្តរួមគ្នា ។

«ទម្លាប់ថ្មី ទម្លាប់ស្អាត» ជាការវិវត្ត និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ ២០២០ គឺ “ស្អាត ជាទម្លាប់ថ្មី» ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ផ្ដោតសំខាន់ទៅលើបញ្ហាកូវីដផង និងវិស័យបរិស្ថានផង ។ “ទម្លាប់ថ្មី ទម្លាប់ស្អាត” គឺមិនត្រឹមតែសំដៅដល់ ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលលើសពីនេះគឺការជំរុញ និងលើកកម្ពស់ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបរបរវិជ្ជាជីវៈផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយទម្លាប់ថ្មី ។

លោក ហៃ ភិរម្យ សហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត មានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ ក្រោមកិច្ចសហការគាំទ្រ និងជ្រោមជ្រែងពីក្រសួងបរិស្ថាន និងបណ្តាស្ថាប័នរដ្ឋនិងឯកជនដទៃទៀត ក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត បានជ្រើសរើសយុវជនសុច្ឆន្ទៈស្អាតចំនួន ៤០នាក់ ដើម្បីប្រមូលជាកម្លាំងសាមគ្គីគ្នា អនុវត្តផែនការសកម្មភាព ដែលដាក់ចេញដោយសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត ។

ចំពោះការអនុវត្តផែនការសកម្មភាពពេញមួយខែវិច្ឆិកា ឆ្នាំ២០២១នេះ រួមមាន ផែនការសកម្មភាពទី១៖ «ការសម្ភាសន៍ជាមួយនាយកប្រតិបត្តិ (Executives)»៖ បណ្តានាយកប្រតិបត្តិដែលអញ្ជើញមកពីវិស័យចម្រុះ ក្នុងអង្គភាពសាធារណៈ និងឯកជន ទាំងស្ថាប័នជាតិ និងអន្តរជាតិ ចំនួន ២៥នាក់ (តាមគោលដៅដែលបានកំណត់ទុក) នឹងចូលរួមការសម្ភាសដោយមានក្រុមការងារយុវជនស្អាតជាអ្នកសម្របសម្រួល។ ពួកគាត់ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យផ្សេងៗគ្នា នឹងចូលខ្លួនចែករំលែកចំណេះដឹង និងវិធីសាស្រ្តទាំងឡាយពាក់ព័ន្ធនឹង របៀបរស់នៅ របៀបធ្វើការ របៀបដឹកនាំគ្រប់គ្រងធុរកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍កូវីដ-១៩ ដោយក្រសោបយកទស្សនៈស្អាត មកធ្វើជាផ្នែកមួយនៃទម្លាប់ថ្មីផងដែរ។

ផែនការសកម្មភាពទី២៖ «ការសម្ភាសជាមួយអ្នកជួរមុខ (Frontliners)»៖ ផែនការបន្ទាប់ទៀតនេះ គឺជាការសម្ភាសន៍ទៅកាន់អ្នកជួរមុខ ដែលសុទ្ធសឹងតែជាបុគ្គលប្រឈមមុខក្នុងកម្រិតខ្ពស់ ជាមួយមជ្ឈដ្ឋានទូទៅ មិត្តរួមការងារ ឬអតិថិជន នៅក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេ រួមមាន៖ អ្នកដឹកជញ្ជូន អ្នករត់តុ អ្នកគិតលុយ អាជីវករលក់ដូរតាមទីផ្សារ អ្នកទទួលបដិសណ្ឋារកិច្ច កម្មករ កម្មការិនី ក្រុមគ្រូពេទ្យតាមទីតាំងព្យាបាលជំងឺកូវីដ។ល។ ពួកគេទាំងអស់នេះ នឹងចូលរួមចែករំលែកបទពិសោធន៍ ព្រមទាំងតិចនិក មធ្យោបាយនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេលជាមួយគ្នានេះ ក៏ត្រូវរក្សាអនាម័យស្អាតជាដើម។

ផែនការសកម្មភាពទី៣៖ «កិច្ចពិភាក្សាជាលក្ខណៈតុមូល (Panel Discussions)»៖ ខុសប្លែកពីការសម្ភាសន៍ខាងលើដែលមានលក្ខណៈជាបុគ្គល កិច្ចពិភាក្សាត្រង់នេះ គឺជាការជជែកពិគ្រោះយោបល់គ្នាទៅវិញទៅមក ជាលក្ខណៈពហុភាគី ដោយមានវាគ្មិនកិត្តិយសជានាយកប្រតិបត្តិ ប្រធានអង្គភាព អ្នកជំនាញបច្ចេកទេស អញ្ជើញមកពីវិស័យរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានា ដើម្បីមកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗជុំវិញបញ្ហាប្រឈមនិងលើកឡើងជាដំណោះស្រាយល្អៗចែកជូនសាធារណជន។ កិច្ចពិភាក្សានេះផ្តោតចម្បងទៅលើប្រធានបទ «ទម្លាប់ថ្មី ទម្លាប់ស្អាត» នៅក្នុងការអនុវត្តមុខរបរ និងការប្រកបវិជ្ជាជីវៈការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ក្នុងវិស័យជាអាទិ៍ រួមមាន៖ វិស័យអប់រំ ឧស្សាហកម្មអាហារ និងភេសជ្ជៈ វិស័យសិប្បកម្ម វិស័យសំណង់ វិស័យសេវាកម្ម និងបដិសណ្ឋារកិច្ច ព្រមទាំងសហគ្រាសខ្នាតតូច និងមធ្យម (SME) និងវិស័យធុរកិច្ចពាក់ព័ន្ធនានាជាដើម។

ផែនការសកម្មភាពទី៤៖ «ភាពជាដៃគូជាមួយភ្នាក់ងារផ្សព្វផ្សាយ» ៖ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១ នៅតែបន្តសហការ ក្នុងភាពដៃគូ ជាមួយបណ្តាញភ្នាក់ងារផ្សព្វផ្សាយទៅលើការបង្កើតខ្លឹមសារ និងមាតិកាទាក់ទងនឹង “ទម្លាប់ថ្មី ទម្លាប់ស្អាត” ដែលនឹងមានការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម ឲ្យបានទូលំទូលាយទូទាំងប្រទេស និងជ្រាបដល់ទស្សនិកជនគ្រប់វ័យ និងសាធារណជនទូទៅផងដែរ ។ កិច្ចសហការផ្សព្វផ្សាយនេះ នឹងមានការចូលរួមពីសំណាក់បុគ្គល ភ្នាក់ងារ ស្ថាប័ន និងក្រុមហ៊ុនផ្សព្វផ្សាយនានា ដែលមានឥទ្ធិពល និងសក្តានុពលនៅកម្ពុជា។

ផែនការសកម្មភាពទី៥៖ “ការផ្សារភ្ជាប់ជាមួយបុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គម” ៖ បុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គម (Social Media Influencers) នឹងដើរតួនាទីជាទូតសុច្ឆន្ទៈស្អាត ក្នុងការពាំនាំនូវសារអប់រំ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ទៅដល់ប្រិយមិត្តគាំទ្ររបស់ពួកគេ និងជាពិសេសដើរតួជាជនគំរូក្នុងការប្រកាន់ខ្ជាប់នូវឥរិយាបថទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ការរក្សាអនាម័យស្អាត តាមរយៈការបង្កើតខ្លឹមសារ និងមាតិកាជាអត្ថបទ ជាវីដេអូខ្លីៗតាមប្រព័ន្ធបណ្តាញសង្គម ដើម្បីទាក់ទាញឱ្យសាធារណជនបានចូលមើល យកគំរូតាម និងចូលរួមជាមួយយុទ្ធនាការភ្នំពេញស្អាត ក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន គេហដ្ឋាន ការិយាល័យធ្វើការ ដើម្បីឈានទៅដល់សហគមន៍គ្មានសំរាមពាសវាលពាសកាល ពិសេសឈានទៅដល់សោភ័ណភាពទីក្រុងស្អាត និងប្រទេសជាតិប្រកបដោយបរិស្ថានស្រស់បំព្រង។

ផែនការសកម្មភាពទី៦៖ «ដាក់បញ្ចូលវិធានការ ៣ ការពារ ៣ កុំ ចូលក្នុងគោលការណ៍គ្រឹះរបស់យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១» យុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២១ នឹងរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយ​ចូលរួមជាសហវិជ្ជមានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩នេះ តាមរយៈការដាក់បញ្ចូលវិធានការ ៣ការពារ និង៣កុំ ទៅក្នុងគោលការណ៍គ្រឹះរបស់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ដោយភ្ជាប់ជាមួយសកម្មភាពមួយចំនួនដូចជា៖ បង្កើតគោលការណ៍គ្រឹះនៃ «ទម្លាប់ថ្មី ទម្លាប់ស្អាត ជាលក្ខណៈ Animated Infographic និងបញ្ចូលក្នុង QR Code ទៅគ្រប់សកម្មភាពទាំងអស់ ។ Fun Voxpod ដែលចូលរួមដោយក្រុមយុវជនស្អាត តាមរយៈការបង្កើតវីដេអូអប់រំ ។ លើសពីនេះ ការបង្កើត Mini Game រួមមាន៖ Trash Sorting និង GIF Freeze ។

ផែនការសកម្មភាពទី៧៖ «កិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង អង្គការនិងសមាគម ព្រមទាំងដៃគូសហការនានា»៖ ដើម្បីជាការជំរុញ និងពន្លឿនផែនការសកម្មភាពគម្រោងស្អាតឆ្នាំ ២០២១នេះឲ្យទទួលបានប្រសិទ្ធផលខ្ពស់ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២១ ក៏កំពុងបង្កើតចំណងមេត្រីភាព ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង អង្គការនិងសមាគម ព្រមទាំងដៃគូសហការនានា។ កិច្ចសហប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសហការ និងទាក់ទងតួអង្គពាក់ព័ន្ធ តួយ៉ាងមានដូចជាប្រធានស្ថាប័ន អ្នកជំនាញបច្ចេកទេស នាយកប្រតិបត្តិពីអង្គភាពស្ថាប័នទាំងនោះ ឱ្យមកចូលរួមក្នុងកិច្ចសម្ភាសន៍ជាលក្ខណៈបុគ្គល (Interview with Executives) ឬកិច្ចពិភាក្សាតុមូល (Panel Discussions) ជាដើម។ ទន្ទឹនឹងនេះ ក្រៅពីសាលារាជធានីភ្នំពេញ បណ្តារក្រសួងស្ថាប័នរដ្ឋនានា យុទ្ធនាការភ្នំពេញស្អាត បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តារសមាគម និងអង្គការជាច្រើនផងដែរ ។

សូមជម្រាបថា យុទ្ធនាការភ្នំពេញស្អាត ជាផ្នែកមួយនៃ «គម្រោងស្អាត» ដែលតែងធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ។ ហើយ​សម្រាប់ឆ្នាំនេះ ជាឆ្នាំទី៥  នៃ«យុទ្ធនាការភ្នំពេញស្អាត» ដោយ​ប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកា ដែលហៅថាជា «ខែស្អាត» ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Half Landscape (Short) Size: Width:640px, Height:400px

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)