ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ លើជំនាញបោះពុម្ព3D និងការរចនា ចំនួន៤៨កន្លែង

ភ្នំពេញ – ដើម្បីបន្ត​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់វិស័យអប់រំ ក៏ដូចជា​បន្ត​បេសកកម្ម​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ទាញ​យកប្រយោជន៍​ពីបច្ចេកវិទ្យារបស់ឧស្សាហកម្ម៤.០ សហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានិភ្នំពេញ នឹង​ផ្តល់​អាហារូបករណ៍​សិក្សាស្តីពី «បច្ចេកវិទ្យាបោះពុម្ពវត្ថុ3D និងការរចនា (3D Printing and Design) » ផ្នែក​ឧស្សាហកម្ម ដល់ប្អូនសិស្សានុសិស្សកំពុងសិក្សា​ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១១ ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ចំនួន ៤៨កន្លែង។

សម្រាប់លក្ខខណ្ឌ នៃការជ្រើសរើស គឺសិស្សានុសិស្សត្រូវមានទេពកោសល្យក្នុងការរចនា គំនិតច្នៃប្រឌិតសម្ភារ ឬឧបករណ៍នានាដូចជា ឧបករណ៍អរឡិចត្រូនិក កូនមនុស្សយន្ត ដ្រូន(Drone) ឧបករណ៍បញ្ជា សម្ភារកំសាន្តរបស់កុមារដែលផលិតចេញពីជ័រ ឬដែក, មានបំណងក្នុងការចាប់យកមុខជំនាញសិក្សាដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM/ស្ទីម) នៅពេលចូលសាកលវិទ្យាល័យ, ធ្លាប់ចូលរូមកម្មវិធីប្រកួតប្រជែង ឬតាំងពិពណ៌ទាក់ទងនឹងស្ទែម ឬមនុស្សយន្ត (STEM/Robot) និង មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម ស្រឡាញ់ការសិក្សា​ ។

បើតាមការជូនដំណឹង​របស់សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ ការបណ្ដុះបណ្ដាលនឹងផ្ដោតសំខាន់ទៅលើជំនាញ ៣ គឺ មូលដ្ឋាននៃបច្ចេកវិទ្យាដោះពុម្ពវត្ថុ3D និងគំនិតក្នុងការរចនា (Fundamentals of 3D Printing and Design Thinking), ការរចនា និងផលិតកូនមនុស្សយន្ត ដ្រូន និងតួរប៊ីនខ្យល់ (Design and Producing Robot, Drone, and Wind Turbine) និង ការធ្វើគម្រោងដែលទាក់ទងនឹងការរចនា ផលិត និងផ្គុំកូនឡាន (Projects on Design, Produce, and Assemble Mini Cars) ។

កម្មវិធីអាហារូបករណ៍នេះ មានរយៈពេល៤សប្ដាហ៍ ​ផ្តើម​ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយសិក្សារៀងរាល់ថ្ងៃអាទិត្យ នៅអគារខេមរានី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានអាសយដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ការសិក្សាបែងចែកជា ៣វេន ដោយវេនទី១ ម៉ោង៨:៣០ ដល់១០:០០ (ព្រឹក) វេនទី២ ម៉ោង១០:៣០ ដល់១២:០០ (ថ្ងៃត្រង់) និងវេនទី៣ ម៉ោង២:៣០ ដល់ ៤:០០ (រសៀល) ។ ហើយ​ទម្រង់នៃការបណ្ដុះបណ្ដាលគឺត្រូវអនុវត្តតាម២របៀបដោយសិក្សាតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Online) រយៈពេល៦ម៉ោង និងសិក្សានៅក្នុងថ្នាក់រៀនដោយផ្ទាល់រយៈពេល៦ម៉ោង​ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ធ្វើការដាក់ពាក្យ សូមទាញយកពាក្យស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់ https://bit.ly/3DwJGhA ។ ក្រោយការដាក់ពាក្យបេក្ខជននឹងត្រូវធ្វើការសម្ភាសន៍ដោយផ្ទាល់ និងរងចាំទទួលបានលទ្ធផល ហើយចូលរួមវគ្គសិក្សា ។

ផុតកំណត់ទទួលពាក្យថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ សម្រាប់ព័ត៌មានបន្ថែមសូមសាធារណៈជន មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់អាចធ្វើការទំនាក់ទំនងទៅកាន់លោក ស្រ៊ុន បូរ័ត្ន តាមរយៈលេខទូរសព្ទ៖ ០៨៩​​​ ២៨៥ ៧៤១ / ​០១២ ២៩៩ ៤៤០ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Half Landscape (Short) Size: Width:640px, Height:400px

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)