ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បុគ្គលមានជំនាញខ្ពស់ទាមទារឱ្យមានចំណេះដឹងឌីជីថល អក្ខរកម្មឌីជីថល ហើយចង់បានសង្គមឌីជីថលត្រូវមានពលរដ្ឋឌីជីថល ។ ការលើកឡើងនេះក្នុងឱកាសឯកឧត្តមចូលរួមក្នុងបាឋកថាពិសេស ក្រោមប្រធានបទ យុវជននិងសង្គមឌីជីថលនៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២១ នៅថ្ងៃព្រហស្បត្តិ៍នេះ ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សង្គមឌីជីថលជាគោលដៅយូរអង្វែងរបស់កម្ពុជាដែលត្រូវការពេលយូរដើម្បីទៅដល់។ ទន្ទឹមនឹងនេះ យុវជនឌីជីថលត្រូវរៀនសម្របខ្លួនជាមួយបច្ចេកវិទ្យា មានផ្នត់គំនិតប្រកបដោយសីលធម៌ មានវិន័យ ខិតខំរៀនសូត្រ ខិតខំធ្វើការ ឱ្យតម្លៃទៅលើការងារ និងមានទំនាក់ទំនងល្អក្នុងសង្គម ។
“កសាងសង្គមឌីជីថលត្រូវមានពលរដ្ឋឌីជីថល និងអ្នកដឹកនាំឌីជីថល ហើយសង្គមឌីជីថលអាចវិវត្តន៍លឿនបានទាមទារឱ្យអ្នកដឹកនាំមានទស្សនៈឌីជីថលនៅក្នុងសង្គម”
ឯកឧត្តមបណ្ឌិត វង្សី វិស្សុត
ឯកឧត្តមបណ្ឌិត វង្សី វិស្សុត មានប្រសាសន៍បន្ថែមថា សង្គមឌីជីថលកម្រិតខ្ពស់អាចនឹងសម្រេចបានរយៈពេល ៣០ឆ្នាំទៀត ហើយទាមទារឱ្យយុវជនឌីជីថល រៀនទាំងជំនាញ មានចំណេះដឹងឌីជីថល ផ្សារភ្ជាប់នឹងការអប់រំ រៀបចំមនុស្សឱ្យមានសីលធម៌ ចរិកលក្ខណៈល្អ មានឆន្ទៈ ចរិយាធម៌ និងសីលធម៌ល្អ ។ លើសពីនេះយុវជនសតវត្សទី២១ ត្រូវរៀនពេញមួយជីវិត មានទាំងជំនាញទន់ និងជំនាញរឹង ។ ម៉្យាងវិញទៀត យុវជនត្រូវស្រាវជ្រាវជំនាញល្អៗដើម្បីរៀនសម្រាប់ខ្លួនឯង និងសង្គមជាតិ ។
គួរបញ្ជាក់ថា តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត វង្សី វិស្សុត ការប្រកួតប្រជែងអាចនាំឱ្យមនុស្សមានសមត្ថភាពពិត ទទួលការតិះតៀននាំឱ្យមនុស្សចេះកែតម្រូវកាន់តែមានគុណភាព ហើយជីវិតគ្មានការប្រកួតប្រជែងមិនអាចជួយឱ្យមនុស្សឱ្យខ្លាំងពូកែ និងក្លាយជាអ្នកដឹកនាំពូកែឡើយ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2023
សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា...
អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2025
កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។





























