ភ្នំពេញ៖ ចំណេះដឹង សមត្ថភាព និងស្មារតីទទួលខុសត្រូវគ្រប់កិច្ចការជាផ្នែកសំខាន់រុញច្រានឱ្យយុវជនក្លាយជាមនុស្សមានផ្នត់គំនិតវិជ្ជា និងហ៊ានសម្រេចចិត្តដោយឯករាជ្យនៅក្នុងដំណើរជីវិតសិក្សា ការងារ ព្រមទាំងចូលរួមសកម្មភាពនានានៅក្នុងសង្គម។ ផ្នត់គំនិតវិជ្ជមានជាផ្នែកមួយយ៉ាងសំខាន់ជួយទៅដល់ស្មារតីយុវជនឱ្យកាន់តែប្រសើរឡើង ស្គាល់ខ្លួនឯង ច្បាស់ និងសម្រេចចិត្តចំគោលដៅជីវិត។ នេះជាការយល់ឃើញរបស់លោក ជា សុខហ៊ី ហៅថា ប៊ីល អ្នកដឹកនាំកម្មវីធី Ignite Cambodia និង TedxRUPP ។

តាមរយៈបទពិសោធន៍ជីវិតលោក ជា សុខហ៊ី បានលើកឡើងថា យុវជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគួរតែក្លាយខ្លួនជាបុគ្គលហ៊ានទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន ទាំងការសិក្សា ការងារ ឬសកម្មភាពអ្វីមួយ។ មុននឹងក្លាយជាមនុស្សមានគំនិតឯករាជ្យយុវជនត្រូវរៀនសន្សំចំណេះដឹងឱ្យបានច្រើនពាក់ព័ន្ធនឹងរស់នៅ អានសៀវភៅឱ្យបានទូលំទូលាយ ស្វែងរកអ្នកបង្ហាត់បង្ហាញផ្លូវល្អៗ ដើម្បីជួយដោះស្រាយបញ្ហាពេលជួបប្រទះ។
លោក ជា សុខហ៊ី មានប្រសាសន៍បន្តថា ប្រសិនបើយុវជនចេះបង្កើតទំនាក់ទំនងល្អ និងទទួលស្គាល់ខ្លួនឯងច្បាស់នោះឱកាសជោគជ័យជាច្រើនពួកគេនឹងទទួលបាន។ ក្នុងនាមជាយុវជនគួរចូលរួមការងារស្ម័គ្រចិត្តផ្សេងៗនៅក្នុងសង្គម ព្រមទាំងសាកល្បងធ្វើការងារដែលអាចផ្ដល់ចំណេះថ្មីៗសម្រាប់សិក្សាបន្ថែមលើជំនាញឱ្យកាន់តែច្បាស់លាស់។
“ខ្ញុំគិតថាខ្លួនឯងមានភាពឯករាជ្យតាំងពីរៀនថ្នាក់ទី១១ ដោយសារតែខ្ញុំជាមនុស្សចូលចិត្តធ្វើអ្វីថ្មី ហើយមិនចង់នៅក្រោមបន្ទុកឪពុកម្ដាយ។ ជាក់ស្តែងខ្ញុំជាមនុស្សរៀនផង ចេញធ្វើការងារផង ហើយខ្ញុំបានជួបមនុស្សជាច្រើនដែលសុទ្ធជាឱកាសល្អនៅក្នុងការសិក្សាបន្ថែមអំពីពួកគាត់”។
លោក ជា សុខហ៊ី អ្នកដឹកនាំកម្មវីធី Ignite Cambodia
លោក ជា សុខហ៊ី មានអាយុ ២៩ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សព្វថ្ងៃជាស្ថាបនិកនៃក្រុមហ៊ុន Entreprenership Cambodia, Wellbeing Cambodia និងជានាយកប្រតិបត្តិនៃ OMOHUB Innovation ព្រមទាំងជាសហស្ថាបនិកនៃ Cambodia Hallway ។
ផ្តើមជីវិតចេញពីការងារស្ម័គ្រចិត្ត ជាលទ្ធផលជំរុញឱ្យលោក សុខហ៊ី បានចាប់ផ្តើមបង្កើតជំនួញទាំងវ័យក្មេង។ គំនិតឯករាជ្យភាពនេះធ្វើឱ្យលោកស្គាល់ពីខ្លួនឯងបានកាន់តែច្បាស់ ស្គាល់ទាំងបរាជ័យ និងជោគជ័យដែលបង្ហាញផ្លូវល្អៗ និងអាចសម្រេចចិត្តត្រឹមត្រូវ។
អ្នកដឹកនាំកម្មវីធី TedxRUPP រូបនេះយល់ថា ជួនកាលមនុស្សគ្រប់រូបមិនស្គាល់ខ្លួនឯងថាជានរណាពិតប្រាកដនោះទេ លុះត្រាតែសាកល្បងធ្វើកិច្ចការផ្សេងៗឱ្យបានច្រើនទើបស្គាល់ច្បាស់ពីខ្លួនឯង និងមានក្ដីស្រមៃអ្វីមួយឱ្យពិតប្រាកដ។ យុវជនមានទំនោរទៅលើការសម្រេចចិត្តដោយឯករាជ្យភាពលើខ្លួនឯង ពួកគេអាចចាប់យកឱកាសថ្មីៗ ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ សម្រួចគោលដៅឱ្យបានល្អ និងមិនផ្តល់ការពិបាកដល់គួ្រសារ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...
អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។
អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
អាហារូបករណ៍ទេពកោសល្យស្ទែម ចំនួន១០កន្លែងនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាសពីអាហារូបករណ៍ទេពកោសល្យស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។





























