ឪពុកម្តាយភាគច្រើនខិតខំចិញ្ចឹមកូនឱ្យក្លាយទៅជាក្មេងមានសមត្ថភាព កូនមានភាពវៃឆ្លាត រៀនពូកែ និងមានចរឹកលក្ខណៈល្អ។ បច្ចុប្បន្នឪពុកម្តាយតែងព្យាយាមរកវិធីសាស្រ្តគាំទ្រគ្រប់យ៉ាងដើម្បីជួយកូនរបស់ខ្លួនឱ្យទទួលបានជោគជ័យក្នុងការសិក្សា ក៏ប៉ុន្តែសម្រាប់អ្នកជំនាញអប់រំកុមារយល់ឃើញថា ប្រសិនចង់ចិញ្ចឹមកូនឱ្យវៃឆ្លាតត្រូវផ្តើមចេញពីចរឹកលក្ខណៈគំរូរបស់ឪពុកម្តាយជាមុនសិន។ បន្ថែមលើនេះម្តាយឪពុកត្រូវបញ្ចូលការគាំទ្រលើកទឹកចិត្តកូន ការលេងតន្ត្រី ការគូគំនូរ លេងល្បែងកម្សាន្តច្នៃប្រឌិតផ្សេងៗក្នុងគ្រួសារ។ សកម្មភាពទាំងនេះនឹងធ្វើឱ្យសមត្ថភាពកូនខួរក្បាលរបស់កូនឈ្លាសវៃ និងបែបវិជ្ជមាននៅក្នុងដំណើរជីវិតរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់ wikihow ។

១. ការលើកទឹកចិត្តឱ្យមានទម្លាប់អាន ៖ នៅពេលដែលអ្នកអានសៀវភៅឱ្យកូនរបស់អ្នកស្តាប់ជារៀងរាល់ថ្ងៃ វាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគេ ដោយសារការអានអាចជួយឱ្យកូនរបស់លោកអ្នកមានភាពឆ្លាតវៃ មានការចង់ចាំល្អ និងមានលំនឹងអារម្មណ៍ល្អគ្រប់ស្ថានភាព។ នៅពេលដែរកូនរបស់អ្នកធំអាចអានបានដោយខ្លួនឯង ពួកគេអាចជ្រើសរើសសៀវភៅអានដោយខ្លួនឯង ហើយពេលនោះហើយកូនៗរបស់អ្នកប្រាកដជាស្រឡាញ់នូវអ្វីដែលពួកគេបានទទួលដោយផ្តើមចេញពីការអប់រំបែបវិជ្ជមានរបស់ម្តាយឪពុក។
២. ការនិយាយអំពីសៀវភៅ ៖ សម្រាប់កូនៗរបស់លោកអ្នកដែលនៅតូចៗ អ្នកអាចសួរអំពីអ្វីដែលពួកគេបានមើលឃើញនៅលើសៀវភៅនោះ។ សម្រាប់កូនធំៗ អ្នកអាចនិយាយអ្វីដែរពួកគេគិតអំពីសៀវភៅនោះ ឬសួរនាំពួកគេពីប្រតិកម្មដែលមានចំពោះខ្លឹមសារក្នុងសៀវភៅ។ ប្រសិនបើឪពុកម្តាយអាចបង្កើតការអានឱ្យក្លាយជាចំណុចស្វែងរកគំនិត នោះអ្នកនឹងអាចបណ្តុះគំនិតកូនៗរបស់អ្នកឱ្យរីកចម្រើនបានឆាប់រហ័សបំផុត។
គន្លឹះងាយៗនៅពេលអានសៀវភៅជាមួយកូន អ្នកអាចសួរសំណួរទៅកាន់ពួកគេ ឧទាហរណ៍ តើសត្វនេះហៅថាយ៉ាងម៉េចកូន? តើសត្វនិងចូលចិត្តស៊ីអ្វី? វារស់នៅទីកន្លែងណា? ទន្ទឹមគ្នានេះ អ្នកអាចបង្ហាញចំណាប់អារម្មណ៍ទៅលើអំណានកូនធំៗដោយសួរពួកគាត់ កូនកំពុងអានសៀវភៅអ្វី ឬតើកូនចូលចិត្តចំណុចអ្វីជាងគេក្នុងសាច់រឿងនេះ? កុំភ្លេចសួរសំណួរអំពីសៀវភៅដែរពួកគេទើបតែអានរួច តើកូនរៀនបានអ្វីអំពីសៀវភៅនេះ? តើកូននឹងសម្រេចចិត្តដូចតួអង្គក្នុងសាច់រឿងដែរឬអត់កូន?
៣. និយាយអំពីរឿងរ៉ាងជីវិតរាល់ថ្ងៃឱ្យកូនស្តាប់ ៖ មិនធ្ងន់ធ្ងរនោះទេ ហើយក៏មិនមែនជារឿងអាក្រក់ដែរដែលឪពុកម្តាយនិយាយពីរឿងរ៉ាវជីវិតឱ្យកូនស្តាប់។ និយាយបែបសាមញ្ញៗអំពីជីវិតប្រចាំថ្ងៃដែរមើលទៅដូចជារឿងសម្រាប់មនុស្សធំពេញវ័យ។ និយាយពីប្រវត្តិដូនតា ឬវង្សត្រកូល ឬប្រវត្តិអស្ចារ្យនៃជីតា ឬសាច់ញាតិ។ កុមារកំពុងរៀនអំពីដំណើរការរបស់ពិភពលោក ដូច្នេះហើយអ្វីគ្រប់យ៉ាងហាក់បីដូចជាថ្មីនិងគួរឱ្យរំភើបសម្រាប់ពួកគេ។ ប្រាប់កូនៗអំពីជីវិតរបស់អ្នក ឬក៏ប្រាប់ពួកគេថាអ្នកធ្វើអ្វីខ្លះកំឡុងពេលដើរផ្សា នោះកូនរបស់លោកអ្នកនឹងរៀនបានពីអ្វីដែលអ្នកបានចែករំលែកដោយនឹកស្មានមិនដល់។

កុំភ្លេចចំណុចនេះ អ្នកគួរតែសួរសំណួរដែលអាចឱ្យកូនរបស់អ្នកនិយាយចេញពីអារម្មណ៍ គំនិតយោបល់ និងការគិតរបស់ពួកគេនិងតាមដានយ៉ាងយកចិត្តទុកដាក់។ សួរពួកគេពីមូលហេតុអ្វីបានគេគិតបែបនេះ គិតបែបនោះ? អ្នកអាចសួរពួកគេដោយភ្ជាប់ឧទាហរណ៍ថា តើសកម្មភាពដែរកូនចូលចិត្តធ្វើជាអ្វី ឬហេតុអ្វីបានកូនចូលចិត្តលេងបាល់ទាត់? សំណួរបំផុសគំនិត មានឥទ្ធិពលលើដំណើរជីវិតរបស់កូន។
៤. ទម្លាប់កំណត់ពេលវេលាឱ្យបានច្បាស់លាស់ជាមួយកូន៖ ទោះបីអនុញ្ញាតឱ្យកូនមើលទូរទស្សន៍ លេងហ្គេម មើលវីដេអូ ឬប្រើប្រាស់កម្មវីធីកម្សាន្តផ្សេងៗក៏ត្រូវមានពេលវេលាច្បាស់លាស់ដែរ។ ឪពុកម្តាយត្រូវប្រាកដថាពេលវេលាទាំងនោះនឹងអត្ថប្រយោជន៍សម្រាប់ការរៀនសូត្ររបស់កូន។ អ្នកជំនាញជាច្រើនបានផ្តល់យោបល់ថា ក្មេងក្រោមអាយុពីរឆ្នាំមិនគួរឱ្យមើលកញ្ចក់អេក្រង់គ្រប់ប្រភេទនោះទេ។ ទន្ទឹមគ្នានេះម្តាយឪពុកគួរកំណត់ពេលវេលាមួយម៉ោងទៅពីរម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារមានអាយុចាប់ពីពីរឆ្នាំឡើងទៅ។

អ្នកអាចប្រើប្រាស់ពេលវេលានិយាយជាមួយកូន ហាត់ប្រាណ និងបង្កើតភាពច្នៃប្រឌិតជំនួសឱ្យការចំណាយពេលវេលាច្រើនទៅលើអេឡិកត្រូនិច ហើយសកម្មភាពទាំងអស់នេះអាចផ្តល់អត្ថប្រយោជន៍រយៈពេលយូរ ព្រមទាំងជួយអភិវឌ្ឍន៍បញ្ញា ស្មារតី និងសុខភាពកូនៗរបស់លោកអ្នកថែមទៀតផង។ លើសពីនេះឪពុកម្តាយគួរតែពិភាក្សាយ៉ាងម៉ឺងម៉ាត់ជាមួយកូន អំពីបញ្ហាសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណេត។ អ្នកគួរបង្ហាញនិងលើកទឹកចិត្តពួកគេឱ្យមានភាពក្លាហានក្នុងការនិយាយនៅពេលដែរពួកគេកត់សម្គាល់ឃើញអ្វីដែរខុសប្រក្រតី។ ប្រសិនជាកូនរបស់លោកអ្នកសួរសំណួរអំពីរឿងរ៉ាវពិភពលោកដែលយល់ថាពិបាករកចម្លើយភ្លាមៗ សូមនាំអារម្មណ៍កូនឱ្យស្វែងរកចម្លើយនៅលើអ៊ីនធឺណេតភ្លាមៗ។ សកម្មភាពទាំងនេះនឹងជួយបង្រៀនពួកគេឱ្យចេះប្រើប្រាស់អ៊ីនធឺណេតដើម្បីរៀន រៀនដោយឆ្លាតវៃ រៀនដោយមានទំនួលខុសត្រូវ ផ្តើមចេញពីចរឹកលក្ខណៈអប់រំវិជ្ជមានរបស់ម្តាយឪពុក៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2025
កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់ឧត្ដមចំនួន៤កម្រិត នៅឆ្នាំសិក្សា២០២៦។
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%





























