ភ្នំពេញ៖ ស្វែងយល់ពីរបៀបចិញ្ចឹមកូនសំខាន់ខ្លាំងណាស់សម្រាប់ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកូន ដើម្បីវិភាគនិងឆ្លុះបញ្ចាំងរាល់ទង្វើ ឬសកម្មភាពចិញ្ចឹមកូន។ ការជ្រើសរើសរបៀបចិញ្ចឹមកូនប្រកបដោយគុណភាព និងមានប្រសិទ្ធភាព អាចជួយពង្រឹងទំនាក់ទំនងរវាងឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំជាមួយនឹងកូន ឬកុមារ និងសមាជិកដទៃទៀតនៅក្នុងគ្រួសារកាន់តែប្រសើរឡើង ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកកាត់បន្ថយ ឬបញ្ឃប់អំពើហិង្សា និងការមិនអើពើនៅក្នុងគ្រួសារ។ ផ្អែកតាមឯកសារស្តីពីការចិញ្ចឹមកូនរបស់ក្រសួងកិច្ចការនារី ខាងក្រោមនេះជាគោលការណ៍ ៥ចំណុចឪពុកម្ដាយគួរដឹងពីរបៀបចិញ្ចឹមកូនបែបវិជ្ជមាន។
១. ភាពអហិង្សា ៖ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំកូន មិនគួរប្រើទម្រង់ណាមួយនៃអំពើហិង្សាលើកូន ឬកុមារ រួមមានអំពើហិង្សា ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើលើកុមារ។ គួរប្រកាន់ខ្ជាប់ឥរិយាបថអហិង្សា ដោយប្រើពាក្យពេចន៍ល្អៗទៅកាន់កូននៅពេលពួកគេមានកំហុស។ ណែនាំកូនដោយអហិង្សា ជាវិធីសាស្ត្រល្អបំផុតដែលម្តាយឪពុកសម័យទំនើបគួរប្រកាន់ខ្ជាប់។
២. ផ្តោតទៅលើដំណោះស្រាយ ៖ ស្ដាប់ បង្ហាញហេតុផល ពិភាក្សា និងការស្វែងរកវិធី ឬរបៀបណាមួយ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីតាមបែបវិជ្ជមានដែលផ្តល់តម្លៃដល់ការចូលរួម យល់ព្រម និងការចរចារគ្នា។
៣. ការគោរព៖ នៅក្នុងគ្រួសារ សមាជិកគ្រួសារ គួរប្រើប្រាស់ឥរិយាបថទន់ភ្លន់ កាយវិការ និងពាក្យសម្តីដែលសម្តែងពីចេតនាគោរពគ្នាដល់កូន ផ្តល់តម្លៃឱ្យស្មើៗគ្នាក្នុងភាពជាមនុស្ស ដោយគ្មានការរើសអើង និងវិនិច្ឆ័យដោយហេតុផលត្រឹមត្រូវ។
៤. ផ្ដោតលើតំណាក់កាលលូតលាស់ និងអភិវឌ្ឍន៍កុមារ៖ កុមារា កុមារី ឬកុមារដែលពិការភាព គ្រប់កុមារទាំងអស់ មានការលូតលាស់និងអភិវឌ្ឍន៍ផ្សេងៗគ្នា ទៅតាមកម្រិតអាយុរបស់ពួកគេ ដូចជាការលូតលាស់និងអភិវឌ្ឍន៍ផ្នែករាងកាយ សតិបញ្ហា ស្មារតី ចរិតលក្ខណៈ ការគិត និងអារម្មណ៍។ ដូច្នេះការបំពេញទៅនឹងតម្រូវការរបស់ពួកគេ គឺមានភាពខុសគ្នា។
៥. ផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ៖ សិទ្ធិកុមារ គឺជាអ្វីៗដែលកុមារមាន និងអ្វីដែលមនុស្សទទួលខុសត្រូវលើកុមារ។ ពួកគេត្រូវធានាថា កុមារមានសុវត្ថិភាព សុខភាពល្អ សប្បាយរីករាយ ទទួលការអប់រំ និងនិយាយអ្វីដែលមានសារៈសំខាន់សម្រាប់ពួកគេ។ កុមារទាំងអស់រួមទាំងកុមារដែលមានពិការភាពទទួលបានសិទ្ធិទាំងនេះ មិនថាពួកគេជានរណា មានពណ៌សម្បុរអ្វី ភាសាអ្វី សាសនាអ្វី ក្មេងប្រុស ឬក្មេងស្រី អ្នកក្រ ឬអ្នកមានឡើយ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ចំណេះជីវិត, ព្រឹត្តិការណ៍
នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន ៤ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ មានសមត្ថភាពខ្ពស់ ហើយសុទ្ធតែអាចបន្តវេន សម្រាប់ការកសាងប្រទេសជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍
ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យសាលារៀនគំរូ និងសាលារៀនទាំងអស់ បញ្ចូលនូវស្មារតីស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅក្នុងកម្មវិធីសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់…