អាហារូបករណ៍៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន 150 កន្លែងដល់សិស្សានុសិស្សសម្រាប់ឆ្នាំសិក្សា 2020-2021 ។ អាហារូបករណ៍នេះ សិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន 100កន្លែង និងវិទ្យាស្ថានអាស៊ីសច្ចៈ ចំនួន 50កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើនៅថ្ងៃទី29 ខែមករានេះ។
បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (សម្រាប់ថ្នាក់បរិញ្ញាបត្ររង)។ ចំណែកសិស្សទើបជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ 2021 ត្រូវមានឯកសារបញ្ជាក់ពីមន្ទីរអប់រំ យុវជន និងកីឡា។
បេក្ខជន-បេក្ខនារី ត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (អាគារខេមរានី)។ អាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 016 831 397, 012 906 006 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2021៕
អាហារូបករណ៍ផ្សេងៗទៀត
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋាភិបាលជប៉ុននៅថ្ងៃនេះ (១៨ កុម្ភៈ) បានផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ប្រទេសអ៊ីស្រាអែល បានបង្ហាញពីបំណង ចង់រួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជាម្ចាស់ក្រុមហ៊ុនធុរកិច្ចឌីជីថលពីកម្ពុជាតែមួយគត់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី “European Global Scholarship…
ព្រឹត្តិការណ៍, អប់រំកុមារតូច
កុមារក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ គឺជាវ័យដែលពោរពេញដោយការចង់ដឹងចង់ឃើញ មានការស្រមៃខ្ពស់ និងចូលចិត្តធ្វើសកម្មភាពច្រើន។ ទោះជាយ៉ាងណាក៏ដោយ វ័យនេះក៏ជាដំណាក់កាលដែលពួកគេពិបាកគ្រប់គ្រងអារម្មណ៍ មួម៉ៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ដើម្បីធានា និងបង្កើនទំនុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធអប់រំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំយន្តការពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រពីបរទេស។
ជំនាញ, ព្រឹត្តិការណ៍
បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សាពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកនឹងស្វែងរកអំណាចឱ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារកុមារ ពីហានិភ័យឌីជីថល…
ចំណេះជីវិត, ព្រឹត្តិការណ៍
នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យា…