“ កុំភ័យរៀនខុសជំនាញ បើរៀនចប់សាកលវិទ្យាល័យហើយធ្វើការខុសជំនាញ មិនមែនជាបញ្ហាត្រូវខ្វាយខ្វល់នោះទេ“
Dj NaNa
ភ្នំពេញ៖ និស្សិតមួយចំនួនបានជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ ដោយគិតថាពេលរៀនចប់ អាចធ្វើការងារតាមបំណងប្រាថ្នា ប៉ុន្តែកាលៈទេសៈខ្លះការងារធ្វើឱ្យការរំពឹងទាំងនោះផ្ទុយស្រឡះទៅវិញ។ និស្សិតបានក្លាយជាអ្នកធ្វើការងារខុសជំនាញ។ តើពាក្យថា ធ្វើការងារខុសជំនាញកំណត់វាសនារបស់មនុស្សមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនធ្វើការខុសទៅនឹងជំនាញដែលសិក្សា?
អ្នកនាង នាង សុវ៉ាតនា ដែលគេស្គាល់ជាទូទៅថា Dj NaNa ជាពិធីការិនី និងជាអ្នកនិយាយនៅក្នុងបណ្ដាញសង្គមកំពុងមានប្រជាប្រិយភាពខ្លាំង បាននិយាយថា
៊ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ“
– នាង សុវ៉ាតនា
Dj NaNa បានបន្តថា ជំនាញពិតប្រាកដរបស់មនុស្សម្នាក់ៗកើតពីបទពិសោធន៍ សមត្ថភាពពីធម្មជាតិ ជំនាញបានមកពីឱកាសផ្ដល់ឱ្យ និងជំនាញបានមកពីការស្រាវជ្រាវផ្ទាល់ខ្លួន។
“ពេលនោះខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែឱកាសការងារជាអ្នកនិយាយវិទ្យុផ្ដល់ឱ្យក៏ចាប់ផ្ដើមធ្វើតែម្ដង ទោះជាមួយម៉ោងបានបីដុល្លារក៏ដោយ… ចំណែកឯការងារជាពិការិនីក៏ដូចគ្នា ខ្ញុំមិនដែលគិតថាខ្ញុំធ្វើជាពិការិនីអីនោះទេ គឺគ្រប់យ៉ាងកាលៈទេសៈវាផ្ដល់មក រួមទាំងគាំទ្រដល់ជីវភាពផងក៏សម្រេចធ្វើមកដល់បច្ចុប្បន្ន“
អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ និងតម្លៃសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់នោះធ្វើការងារសុច្ចរិតដោយក្តីស្រឡាញ់។ ប្រសិនឱកាសផ្ដល់ឱ្យនៅនឹងមុខទៅហើយ យុវជនគួរថ្លឹងថ្លែងចាប់យកភា្លម កុំរង់ចាំការងារដែលត្រូវនឹងមុខជំនាញទើបធ្វើ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋាភិបាលជប៉ុននៅថ្ងៃនេះ (១៨ កុម្ភៈ) បានផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ប្រទេសអ៊ីស្រាអែល បានបង្ហាញពីបំណង ចង់រួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជាម្ចាស់ក្រុមហ៊ុនធុរកិច្ចឌីជីថលពីកម្ពុជាតែមួយគត់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី “European Global Scholarship…
ព្រឹត្តិការណ៍, អប់រំកុមារតូច
កុមារក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ គឺជាវ័យដែលពោរពេញដោយការចង់ដឹងចង់ឃើញ មានការស្រមៃខ្ពស់ និងចូលចិត្តធ្វើសកម្មភាពច្រើន។ ទោះជាយ៉ាងណាក៏ដោយ វ័យនេះក៏ជាដំណាក់កាលដែលពួកគេពិបាកគ្រប់គ្រងអារម្មណ៍ មួម៉ៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ដើម្បីធានា និងបង្កើនទំនុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធអប់រំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំយន្តការពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រពីបរទេស។
ជំនាញ, ព្រឹត្តិការណ៍
បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សាពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកនឹងស្វែងរកអំណាចឱ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារកុមារ ពីហានិភ័យឌីជីថល…
ចំណេះជីវិត, ព្រឹត្តិការណ៍
នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យា…