កង្វល់ សុវត្ថិភាពផ្ទាល់ខ្លួន ជាឧបសគ្គសម្រាប់ក្មេងស្រីបន្តការសិក្សាឆ្ងាយពីផ្ទះ

ភ្នំពេញ៖ ឧបសគ្គ ការលំបាក និងបញ្ហាប្រឈមនានាក្នុងជីវិតសិក្សារបស់យុវជនតែងកើតឡើងមិនប្រកាន់ភេទប្រុសឬស្រីឡើយ។ ប៉ុន្តែសុវត្ថិភាពរស់នៅរបស់ក្មេងស្រីអាចខុសពីក្មេងប្រុស។ បច្ចុប្បន្នកូនស្រីបន្តការសិក្សាឆ្ងាយពីផ្ទះហើយ ក៏ប៉ុន្តែពួកគេនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងកង្វល់របស់ក្រុមគ្រួសារ។ ទន្ទឹមគ្នានេះ កូនស្រីត្រូវចំណាយលុយកាក់ក្នុងជីវភាពសិក្សាច្រើនជាងកូនប្រុសដែរ។

កញ្ញា ណាក ថៃល័ក្ខ និស្សិតម្នាក់មកពីខេត្តសៀមរាប បានឱ្យដឹងថា សុវត្ថិភាពរស់នៅឆ្ងាយពីគ្រួសារជាចំណុចប្រឈមខ្លាំងរបស់យុវតី។ ដំណើរចាកឆ្ងាយពីផ្ទះដើម្បីបន្តការសិក្សា ទាមទារឱ្យនិស្សិតគិតហ្មត់ចត់ពីសុវត្ថិភាពកន្លែងស្នាក់នៅ។

ថៃល័ក្ខ

“សម្រាប់ខ្ញុំរកផ្ទះស្នាក់នៅ អត់អាចចេះតែរកទេ… ខ្ញុំត្រូវពិនិត្យមើលពីបរិយាកាសជាក់ស្ដែងនៅជុំវិញផ្ទះ ផ្លូវចេញចូល ទំហំបន្ទប់ ក៏ដូចជាស្ថានភាពផ្ទះ តើសម្បូរមនុស្សប្រុសដែរឬទេ សម្បូរមនុស្សស្រីឬទេ ហើយអ្នកជួលទាំងអស់នោះភាគច្រើនស្ថិតនៅអាយុប៉ុន្មាន គិតទាំងបន្ទប់ទឹក និងការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ…”។

– កញ្ញា ណាក ថៃល័ក្ខ

សុវត្ថិភាពផ្ទាល់ខ្លួន
កញ្ញា ណាក ថៃល័ក្ខ និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេស មកពីខេត្តសៀមរាប។

និស្សិតឆ្នាំទី4 នៃវិទ្យាស្ថានភាសាបរទេសរូបនេះ បានបន្ដទៀតថា ដើម្បីសុវត្ថិភាពត្រូវស្វែងរកទីតាំងស្នាក់នៅសមរម្យ ប៉ុន្តែប្រឈមបញ្ហាហិរញ្ញវត្ថុ។

“ដើម្បីរកបានផ្ទះមានសុវត្ថិភាព ខ្ញុំត្រូវចំណាយបង់ថ្លៃផ្ទះខ្ពស់។ ជាមធ្យមខ្ញុំចំណាយ 80 ដុល្លារក្នុងមួយខែ ទាំងទឹកភ្លើងទៀតអាចអស់ជិតដល់ 100ដុល្លារ ចំណែកមិត្តភក្ដិប្រុសៗខ្ញុំវិញ ពួកគាត់ចំណាយពី 40 ទៅ 60ដុល្លារតែប៉ុណ្ណោះ”។

– កញ្ញា ថៃល័ក្ខ

មានប្អូនស្រីស្នាក់នៅជាមួយនិងកំពុងបន្ដការសិក្សានៅភ្នំពេញ យុវជន ស្រ៊ាង ដារ៉ុង និស្សិតមកពីខេត្តកំពង់ចាម បានឱ្យដឹងដែរថា

“ មករៀនឆ្ងាយពីផ្ទះ ខ្ញុំបារម្ភពីសុវត្ថិភាពស្នាក់នៅ និងការធ្វើដំណើរទៅមករបស់ប្អូន ហើយខ្លាចមិត្តភក្ដិមិនល្អអូសទាញដើរផ្លូវមិនល្អ…”។

– យុវជន ស្រ៊ាង ដារ៉ុង

មិនមែនមានតែយុវជនខាងលើនោះទេ ដែលយល់ថាសុវត្ថិភាពកន្លែងស្នាក់ក្នុងពេលបន្តការសិក្សាជាផ្នែកសំខាន់នៃដំណើរជីវិតសិក្សារបស់ពួកគេ។ ចំណែកអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់បញ្ហាសមភាពយេនឌ័រនៅកម្ពុជា ក៏យល់ឃើញដែរថា បញ្ហាសុវត្ថិភាពរស់នៅក្នុងពេលសិក្សាក្មេងស្រី ជាកត្តាបង្អាក់ដំណើរជីវិតសិក្សារបស់សិស្សស្រីមិនឱ្យបន្តមកទីក្រុង ឬសាលារៀនដែលនៅឆ្ងាយពីផ្ទះដែរ។

អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ បានឱ្យដឹងថា មករៀននៅទីក្រុងបរិយាកាសរស់នៅផ្ទុយពីទីជន​បទ ដោយសារមានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន រីឯការរស់នៅផ្សេងៗគ្នា ត្រូវគិតពីសុវត្ថិភាពខ្ពស់។ អ្នកស្រីសង្កត់ធ្ងន់ថា សុវត្ថិភាពជារឿងសំខាន់ដែលសិស្ស-និស្សិតស្រីៗ តែងប្រឈមខ្លាំងក្នុងពេលកន្លងមក។

“ក្មេងស្រីតែងមានអារម្មណ៍ភ័យខ្លាច និងយល់ថាមិនមានសុវត្ថិភាព… ដំណោះស្រាយ គឺម្តាយឪពុកអ្នកពាក់ព័ន្ធត្រូវផ្តល់​ប្រឹក្សាយោបល់បន្ថែមដល់យុវតី មុនពេលពួកគាត់ចំណាកស្រុកដើម្បីបន្តការសិក្សា ដើម្បីត្រៀមខ្លួនសម្របតាមបរិបទសិក្សា និងរស់នៅកន្លែងថ្មី។ សិស្សត្រូវទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីពិចារណារឱ្យកាន់តែប្រសើរ។ ប្រសិនបើយើងខ្វះខាតព័ត៌មាន បញ្ហាប្រឈមអាចនឹងកើតមានច្រើន…”។

– អ្នកស្រី សេង រាសី

សុវត្ថិភាពផ្ទាល់ខ្លួន
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ។

ការផ្ដល់ប្រព័ន្ធការពារនិងសន្ដិសុខសម្រាប់ក្មេងស្រីពីអាជ្ញាធរមូលដ្ឋាន ក៏ជាចំណែកមួយដែលបង្កើតបរិយាកាសឱ្យយុវតីមានអារម្មណ៍រួចចាកផុតពីការបៀតបៀន និងគំនាបសុវត្ថិភាពផ្សេងៗ។ អ្នកពាក់ព័ន្ធនឹងសុវត្ថិភាពនេះ គឺជាការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ ការប្រើពាក្យសម្ដីបៀតបៀនក្មេងស្រី ក៏ជាបញ្ហាប្រឈមសម្រាប់ស្ត្រីដែរ ដូច្នេះបុគ្គលគ្រប់រូបត្រូវចូលរួមផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានចេញ គិតវិជ្ជមានចំពោះស្រ្ដីនិងផ្តល់តម្លៃឱ្យស្ត្រី។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ក្រុមយុវជនកម្ពុជា ជាប់ជ័យលាភីលេខ២ ក្នុង​ការ​ប្រកួតមនុស្សយន្តអន្តរជាតិ នៅប្រទេសក្រិក

នៅក្នុង​ការប្រកួតមនុស្សយន្តអន្តរជាតិ នៅទីក្រុង​អាថែន ប្រទេស​ក្រិក FIRST Global Challenge 2024 ក្រុមយុវជន​កម្ពុជា បានដណ្តើម​ចំណាត់ថ្នាក់ជ័យលាភីលេខ២ ​ក្នុង​ការ​ប្រកួត ដែលមានក្រុមយុវជន​មក​ពី​១៨០ប្រទេស​ចូលរួម។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ផ្ទះសហគមន៍​ភូមិក្តុលលើ មិនត្រឹម​ជាកន្លែងជួបជុំរបស់សហគមន៍ជនជាតិស្ទៀង តែក៏ជា​កន្លែង​សម្រាប់សិស្សស្រាវជ្រាវ និង​អានសៀវភៅ

ផ្ទះសហគមន៍​ភូមិក្តុលលើ ឬសាលា​គរុភណ្ឌស្ទៀង មានទីតាំងស្ថិត​នៅ​ភូមិ​ក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្ថិត​ក្នុង​តំបន់ប្រវត្តិសាស្រ្តកោះថ្ម ។ សាលាបុណ្យ​មួយនេះ ត្រូវ​បានសាងសង់ដោយមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​សម្រាប់បងប្អូន​ជនជាតិស្ទៀងដែល…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

WE Forum ៖ ការវិនិយោគលើយុវជន គឺជាការវិនិយោគសម្រាប់អនាគត

អត្រាអត់ការងារធ្វើសកលក្នុងចំណោមយុវជន ដែលមានអាយុចន្លោះពី១៦ ទៅ២៤ បច្ចុប្បន្ន មាន ១៣ភាគរយ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ (ILO),
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងសុខាភិបាលអំពាវនាវ​ដល់មាតាបិតា យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាពភ្នែក​របស់កុមារ

ក្នុង​ឱកាសប្រារព្ធទិវា​សុខភាពភ្នែកពិភពលោក ១០ តុលា ក្រសួងសុខាភិបាល​កម្ពុជា បានធ្វើ​ការ​អំពាវនាវ​ដល់​មតាបិតា អ្នកអាណាព្យាបាល ក្រុមគ្រួសារ និង​សហគមន៍​ទាំងអស់គ្នា យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​ភ្នែក​របស់កុមារ និង​ធានាថា កុមារ​គ្រប់រូប​មានសុខភាពភ្នែកល្អ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ ៖ ការប្រឡងមធ្យមសិក្សា​ទុតិយភូមិបញ្ចប់ដោយជោគជ័យ គោរព​តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផលទទួលយកបាន

ក្រសួងអប់រំ យុវជន និងកីឡា នៅ​រសៀលថ្ងៃនេះ បានប្រកាសថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖ ៨ តុលា ២០២៤ បានប្រព្រឹត្ត​ទៅ​ដោយ​រលូន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ប្រឡងបាក់ឌុបគ្រាន់តែជាចំណុច​ត្រួតពិនិត្យ នៃការ​សិក្សា​រយៈពេល​១២ឆ្នាំ

ជាសារលើកទឹកចិត្ត​ទៅ​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ លោក​ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អ៊ីឌូខេសិន បានលើកឡើងថា ការប្រឡង​បាក់ឌុបនេះ គឺគ្រាន់តែជាចំណុច​ត្រួតពិនិត្យ​ នៃការ​រៀនសូត្ររបស់ក្មួយៗរយៈពេល១២ឆ្នាំ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំអំពាវនាវ​ដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់​គោរពបទប្បញ្ញត្តិ ជាពិសេស​មិនត្រូវលាក់ទុក​ឧបករណ៍​អេឡិចត្រូនិក

ក្នុងឱកាស​អញ្ជើញ​បើកហឹបវិញ្ញាសាសម្រាប់ថ្ងៃទីពីរ នៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​សម័យប្រឡង ៨ តុលា ២០២៤ រដ្ឋមន្រ្តីក្រសួងអប់រំ បានអំពាវនាវ​ឱ្យ​បេក្ខជនដែលចូលរួមប្រឡងទាំងអស់ សូម​គោរព​នូវ​បទប្បញ្ញត្តិនៃការប្រឡងឱ្យ​បានល្អប្រសើរ។
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យកំពូល ៩ របស់អាមេរិក ផ្ដល់ឱកាសឱ្យនិស្សិតអន្តរជាតិចូលរៀន ដោយមិនពិចារណាពីស្ថានភាពហិរញ្ញវត្ថុ

សាកលវិទ្យាល័យល្បីៗក្នុងសហរដ្ឋអាមេរិក ចំនួន ៩ រួមទាំង Harvard និង MIT (Massachusetts Institute of Technology) ផង បានផ្ដល់ជូននូវគោលនយោបាយ need-blind admission ដែលជាគោលនយោបាយអប់រំមួយ ផ្ដល់ឱកាសឱ្យនិស្សិតអន្តរជាតិ…