Huggies សហការជាមួយគ្លីនិក ឌី អរ ថប បណ្តុះបណ្តាលរបៀបថែទាំទារកបន្ទាប់ចេញពីពេទ្យ សម្រាប់ឪពុកម្តាយថ្មីថ្មោង

កាលពីព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ ២០២៥ កន្លងទៅនេះ Huggies ដែលជានិមិត្តសញ្ញាខោទឹកនោម បង្កើតឡើងនៅសហរដ្ឋអាមេរិក បានសហការជាមួយ គ្លីនិក ឌី អរ ថប (D.R. TOP Clinic) រៀបំចំឡើងនូវវគ្គបណ្តុះបណ្តាលអំពីបៀបថែទាំទារកនៅផ្ទះបន្ទាប់ចេញពីពេទ្យ សម្រាប់ប៉ាប៉ាម៉ាក់ម៉ាក់ថ្មីថ្មោង ដែលត្រៀមសំរាល និងក្រោយសំរាល។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្ហាត់បង្ហាញដោយ ឆ្មបជំនាញ មានបទពិសោធន៍យូរឆ្នាំ អំពីការងូតទឹកឱ្យកូន ការមើលថែផ្ចិតរបស់ទារក ការថែទាំសុខភាពទូទៅ និងបញ្ហាផ្សេងៗទាក់ទងនឹងទារកទើបនឹងកើត, តាមរយៈការបណ្តុះបណ្តាល នឹងជួយឱ្យប៉ាម៉ាក់ថ្មីថ្មោង មានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់ក្នុងការថែទាំទារក ឱ្យបានត្រឹមត្រូវ មិនមានការភ័យបារម្ភ និងជួយបង្កើនទំនុកចិត្តនិងសុខភាពផ្លូវចិត្តរបស់ប៉ាម៉ាក់ថ្មីថ្មោង ក្នុងពេលក្លាយខ្លួនជាប៉ាម៉ាក់ដំបូងផងដែរ។

វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែមានប៉ាម៉ាក់ថ្មីថ្មោង ចូលរួមផ្ទាល់ទេ ក៏មានការផ្សាយផ្ទាល់ តាមរយ: FACEBOOK PAGE របស់គ្លីនិកផងដែរ ដើម្បីជំរុញឱ្យមានការចែករំលែកចំណេះដឹងផ្នែកថែទាំទារកទើបនឹងកើតនេះ កាន់តែទូលំទូលាយ និងជួយលើកកំពស់ សុខុមាលភាព និងសុខភាពរបស់ទារកទើបនឹងកើត ឱ្យបានកាន់តែប្រសើរផងដែរ។

សូមបញ្ជាក់ថា Huggies ជានិមិត្តសញ្ញាខោទឹកនោម ដែលបង្កើតឡើងនៅសហរដ្ឋអាមេរិក សព្វថ្ងៃមានលក់នៅជាង 170 ប្រទេសលើពិភពលោក ជាខោទឹកនោមលក់ដាច់ជាងគេ លំដាប់លេខ 1 កូរ៉េ។

សំរាប់ទារកទើបនឹងកើត Huggies បាននាំមកនូវ Huggies Skin Perfect New Born ដែលមានកំរាស់ស្តើង សាច់ទន់ មានបច្ចេកវិទ្យា 2 ជាន់ ដែលញែកទឹកនោម និងលាមកចេញពីគ្នា ហើយអាចស្រូបលាមករាវ បានរហូតដល់ 93% ស្រូបទឹកបានលឿន រក្សាភាពស្ងួតបានរហូតដល់ 12 ម៉ោង ឆ្លងកាត់ការធ្វើតេស្តត្រឹមត្រូវ និងការពារស្បែកទារកពីការកន្ទួលរមាស់ សម្រាប់ប៉ាម៉ាក់ថ្មីថ្មោង អាចជឿទុកចិត្តលើ Huggies Skin Perfect New Born បាន។

មិនតែប៉ុណ្ណោះ Huggies ក៏មានខោទឹកនោម Huggies Magic Comfort ដែលមានកញ្ចប់ពណ៌លឿង ចង្កេះខោទន់ល្មើយ យឹតស្វិត អាចបត់បែនបានគ្រប់ចលនា អ្វីដែលជាពិសេសនោះ គឺមានតំលៃសមរម្យសំរាប់ម៉ាក់ៗទូទៅផងដែរ។

Huggies ត្រូវបាននាំចូល និងចែកចាយដោយ ក្រុមហ៊ុន DKSH Cambodia ដែលជាក្រុមហ៊ុន ចែកចាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា សំរាប់ព័ត៌មានបន្ថែម អាចទាក់ទងមកកាន់លេខ 1800 219 999 ដោយឥតគិតថ្លៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *