ម៉ិចព្រីង សិរិនី បណ្ដុះបណ្ដាលក្មេងស្រីនៅតំបន់ដាច់ស្រយាល​ឱ្យចាប់យកជំនាញស្ទែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បើទោះ​ជា​កំពុងសិក្សា​នៅ​ថ្នាក់មហាវិទ្យាល័យ កញ្ញា ម៉ិចព្រីង សិរិនី បានប្រើប្រាស់ពេលវេលា​ទំនេរ​ពីការ​សិក្សា​ ចូលរួម​ជាអ្នក​ស្ម័គ្រចិត្ត​ ទៅ​ធ្វើការ​បណ្តុះបណ្តាលសិស្ស​ស្រីប្រមាណ១០០នាក់​ដែលកំពុង​រស់នៅ​ខេត្ត​តំបន់ដាច់ស្រយាល ឱ្យ​ស្វែង​យល់ និង​ចេះពីជំនាញ STEM ដែលជាជំនាញផ្ដោតទៅលើវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា។

កញ្ញា ម៉ិចព្រីង សិរិនី បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ជំនាញបច្ចេកវិទ្យាវិស្វកម្មចំណីអាហារ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក៏ជាសហស្ថាបនិក STEMUNITY ។ កញ្ញាបានរៀបរាប់ថា កត្តាដែល​ជំរុញឱ្យរូបនាងចង់បណ្ដុះបណ្ដាលក្មេងស្រីក្នុងវិស័យស្ទែម គឺដោយសារចង់បង្កើតអ្នកដឹកនាំស្រ្តីក្នុងវិស័យស្ទែមឱ្យកាន់តែច្រើន ដើម្បីផ្ដល់ជាគំរូទៅដល់ក្មេងស្រីដទៃទៀតអាចសម្រេចគោលដៅរបស់ខ្លួនក្នុងការចាប់យកជំនាញស្ទែម។ កញ្ញា ម៉ិចព្រីង សិរិនី បន្តថា ក្មេងស្រីជាមនុស្សដែលមានភាពច្នៃប្រឌិដ្ឋខ្ពស់ ឆ្លាត និងឆាប់ចាប់បានចំណេះដឹងថ្មីៗ ហើយការបង្រៀនក្មេងស្រីពីវិស័យស្ទែម គឺជារឿងមួយដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលនូវធនធានជំនាន់ក្រោយ។

កញ្ញា ម៉ិចព្រីង សិរិនី ជានិស្សិតឆ្នាំទី៣ ជំនាញបច្ចេកវិទ្យាវិស្វកម្មចំណីអាហារ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសហស្ថាបនិក STEMUNITY

និស្សិតវ័យ២១ឆ្នាំរូបនេះ បន្ថែមថា រូបនាងបានចូលរួមការងារស្ម័គ្រចិត្ត និងភាពជាអ្នកដឹកនាំស្រ្តីក្នុងអំឡុងពេលរៀនថ្នាក់ទី១២ នៅក្នុងឆ្នាំ២០១៩។ បន្ទាប់មកនៅឆ្នាំ២០២៣ ទើបនាងចាប់ផ្ដើមយកចំណេះដឹងដែលរៀនបានទៅបង្កើតជាគម្រោងក្នុងផ្នែកស្ទែម ដោយរៀបចំកម្មវិធីបណ្ដុះបណ្ដាលក្មេងស្រីទាក់ទងជំនាញស្ទែម រួមមាន ជំនាញបច្ចេកវិទ្យាវិស្វកម្មចំណីអាហារ, ការបង្កើតហ្គេម, 3D Printing, ការសរសេរកូដ និងការតចរន្តភ្លើងជាដើម។

យុវតីមកពីខេត្តតាកែវរូបនេះ បន្ថែមថា សម្រាប់គម្រោងបច្ចេកវិទ្យាចំណីអាហារ មានរយៈពេល ១ខែទៅ៣ខែ ដោយបង្រៀនសិស្សឱ្យចេះអភិវឌ្ឍគំនិត និងកែច្នៃរបស់ដែលមានស្រាប់ក្នុងសហគមន៍។ ឧទាហរណ៍ បើក្នុងសហគមន៍សម្បូរស្វាយ គេអាចកែច្នៃផ្លែស្វាយ ធ្វើជាទឹកស្វាយ ដំណាប់ស្វាយ ដែលគិតគូរដល់សុវត្ថិភាពចំណីអាហារជាដើម។ ហើយសម្រាប់ការបង្រៀនអំពីការបង្កើតហ្គេម (Game Development) គឺមានរយៈពេល១ខែទៅ៣ខែ ដោយប្រើប្រាស់កម្មវិធី Consac3 ផ្ដល់ដោយយូនីសេហ្វ សហការជាមួយក្រសួងអប់រំ បង្រៀនសិស្សគូស Picosat ធ្វើរូបឱ្យមានចលនា និងបណ្ដុះគំនិតជាសាច់រឿង។ លើសពីនេះ បង្រៀនសិស្សស្វែងរកបញ្ហា ចេះដោះស្រាយបញ្ហាបង្កើតទៅជាហ្គេម ដើម្បីឱ្យអ្នកលេងហ្គេមផ្សេងទៀតអាចលេងបាន។

ដោយឡែកសម្រាប់គម្រោង 3D Printer ជាគម្រោងមួយដែល​នាង​យកទៅបង្រៀននៅខេត្តស្ទឹងត្រែង មានរយៈពេល៦ខែ ដោយបង្រៀនសិស្សជា៣ផ្នែក រួមមាន ទី១. ការគូស Program Solid Work ទី២. ការប្រើប្រាស់ម៉ាស៊ីន 3D Printing និងទី៣. របៀបសរសេរកូដ។ ក្រៅពីនេះ ក៏បង្រៀនសិស្សអំពីជំនាញរចនា (Design) ក៏​ដូចជាបង្រៀន​សិស្សឱ្យ​ចេះគូសផែនទីគំនិត និងគិតពីសហគ្រិនភាព។

អ្នកបណ្ដុះបណ្ដាលក្មេងស្រីផ្នែកស្ទែមរូបនេះ លើកឡើងថា បច្ចុប្បន្នវិស័យអប់រំចាប់ផ្ដើមអភិវឌ្ឍផ្នែកស្ទែម រួមមាន សាលាជំនាន់ថ្មី សាលាគំរូមួយចំនួននៅតាមខេត្ត ដោយ​បានបង្កើតជាក្លឹបសិក្សា​ ដូចនេះ សិស្សានុសិស្ស គួរចូលរួមក្នុងក្លិបទាំងនោះដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ទន្ទឹមគ្នានេះ សិស្សានុសិស្សក៏អាចចូលរួមជាមួយ STEMUNITY ដែលបង្រៀនសិស្សទាក់ទងនឹងស្ទែម ដោយអាចសាកសួរព័ត៌មាន និងប្រឹក្សាយោបល់បន្ថែម។

ក្នុងនាមជាក្មេងស្រីដែលឆ្លងកាត់ផ្នែកស្ទែម ធ្លាប់ប៉ះទង្គិចជាមួយពាក្យសម្ដីអ្នកដទៃមិនឱ្យតម្លៃក្មេងស្រីចាប់យកជំនាញស្ទែម កញ្ញា ម៉ិចព្រីង សិរិនី បានលើកទឹកចិត្តប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ គួរតែដើរតាមក្ដីស្រមៃ និងក្ដីសុបិន្តរបស់ខ្លួនឯង ព្រោះប្អូនៗកំពុងតែបើកផ្លូវសម្រាប់មនុស្សជំនាន់ក្រោយៗ។ “បើបងធ្វើបានប៉ុណ្ណឹង ប្អូនៗនឹងធ្វើបានល្អជាងនឹង ព្រោះបងបានបើកផ្លូវរួចហើយ សង្ឃឹមថាពួកយើងនឹងចូលរួមទាំងអស់គ្នា ក្នុងការអភិវឌ្ឍសហគមន៍មួយដោយក្ដីស្រឡាញ់!”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *