វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃសរុបចំនួន ៦៥៥នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ​រង ចំនួន១២០នាក់ ថ្នាក់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ២ ចំនួន១៥០នាក់ និងថ្នាក់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ចំនួន៣៨៥នាក់។

សម្រាប់ការ​សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬ បរិញ្ញាបត្ររង សិក្សា​រយៈពេល ២ឆ្នាំ អាហារូបករណ៍ផ្តល់ជូន​ចំនួន៤ រួមមាន ជំនាញព័ត៌មានវិទ្យា ចំនួន៣០នាក់, ជំនាញយន្តសាស្រ្តរថយន្ត ចំនួន៣០នាក់, ជំនាញបរិក្ខារត្រជាក់ ចំនួន ៣០នាក់ និង ជំនាញ​អគ្គិសនី ចំនួន៣០នាក់។ លក្ខខណ្ឌចូលរៀន គឺសម្រាប់​សិស្ស​ប្រឡង​ជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ (ជាប់ ឬធ្លាក់ថ្នាក់ទី១២), ចូលរៀន​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្នាក់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ២ (C2) សិក្សា​រយៈពេល ១ឆ្នាំ (វគ្គសៅរ៍-អាទិត្យ) អាហារូបករណ៍ផ្តល់ជូនជំនាញចំនួន៥ រួមមាន ការរចនាក្រាហ្វិក​ដោយកុំព្យូទ័រ ៣០នាក់, សេវាកម្មកុំព្យូទ័រ ៣០នាក់, ការថែទាំ និង​ជួសជុលរថយន្ត ៣០នាក់, សេវាកម្មបរិក្ខា​ត្រជាក់ក្នុងគេហដ្ឋាន ៣០នាក់ និង​ការ​ដំឡើង​បណ្តាញអគ្គិសនី​ក្នុងអគារ ៣០នាក់។ លក្ខខណ្ឌចូលរៀន សម្រាប់​សិស្ស​បាន​បញ្ចប់វគ្គសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ ឬវគ្គ ១.៥លាននាក់, ចូលរៀន​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្នាក់សញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ សិក្សា​រយៈពេល ៤ខែ (វគ្គចន្ទ-សុក្រ) អាហារូបករណ៍ផ្តល់ជូនជំនាញចំនួន៦ រួមមាន ការថែទាំ និង​ជួសជុល​អគ្គិសនីរថយន្ត ៣៥នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៣៥នាក់, ការដំឡើង និងអនុវត្ត​បច្ចេកវិទ្យាឌីជីថល ៧០នាក់, ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី ៣៥នាក់, ការដំឡើងបណ្តាញ​អគ្គិសនីក្នុងអគារ ៣៥នាក់ និង​សេវាកម្មសម្អាងកាយ ៣៥នាក់។ សម្រាប់ការ​សិក្សា​រយៈពេល ៨ខែ (វគ្គយប់ ចន្ទ-សុក្រ) អាហារូបករណ៍ផ្តល់ជូនជំនាញ ៤ រួមមាន សេវាកម្មបរិក្ខារត្រជាក់​ក្នុងគេហដ្ឋាន ៣៥នាក់, ការថែទាំ និងជួសជុល​ម៉ូទ័រអគ្គិសនី ៣៥នាក់, ការថែទាំ និងជួសជុល​ម៉ាស៊ីន​ត្រជាក់រថយន្ត ៣៥នាក់ និង​ការកែច្នៃបន្លែ និងផ្លែឈើ ៣៥នាក់។

លក្ខខណ្ឌក្នុងការ​ចូលរៀនថ្នាក់សញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ សិស្សត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ, សម្រាប់យុវជន​ដែល​មក​ពី​គ្រួសារមានបណ្ណក្រីក្រ១ និង២ ឬ​បណ្ណសម្គាល់ជនងាយរងហានិភ័យ​ទទួលបានការសិក្សាដោយ​មិនបង់ថ្លៃ និង​បានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល​ក្នុង១ខែ, សម្រាប់យុវជនទូទៅ​ដែលមិន​មែន​ជា​និស្សិត​កំពុង​សិក្សា​នៅគ្រឹះស្ថាន​សិក្សា ទទួលបានការសិក្សា​ដោយ​ឥតគិតថ្លៃ។ ចូលរៀន​នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

ការចែក និងទទួលពាក្យ​ចូលរៀន ចាប់ពីថ្ងៃផ្សាយ​ដំណឹងនេះតទៅ ហើយ​សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទៅកាន់វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលមានទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាប់មន្ទីរអប់រំ​យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ឬអាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០១២ ៤៧៤ ៣៤១ / ០១៥ ៩៤០ ៤២០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *