កែច្នៃ​ខ្លួនឯង​ឡើង​វិញ​ដោយ​វិធី​ប្រាំមួយ​ជំហាន

ការ​រុះរើ​ទម្លាប់​ចាស់ៗ ហើយ​ផ្លាស់​យក​នូវ​ទម្លាប់​ថ្មីៗ ជា​ប្រធាន​បទ​មួយ ដែល​យុវជន​ត្រូវការ ដើម្បី​ពន្លឿន​ការ​ដើរ​ឱ្យ​ទាន់​បច្ចុប្បន្ន​ភាព​នៃ​សង្គម។ ប្រយោជន៍​ដែល​ទាញ​បាន​ពី​ការ​កែច្នៃ​ខ្លួន​ឯង​ឡើង​វិញ​មាន​ដូចជា ការអភិវឌ្ឍន៍​ស្មារតី​ផ្ទាល់ខ្លួន វិសាលភាព​នៃ​ទស្សនៈ និង​អាជីព​ការងារ សុភមង្គល​និង​ការ​បំពេញ​ន័យ​ឱ្យ​ជីវិត​ទទួល​យក​ភាព​ចម្រុះ សុខភាព​ និង​សុខុមាល​ភាព​ទូទៅ។ ការអភិវឌ្ឍន៍ ឬ​ក៏​ការ​ព្យាយាម​កែច្នៃ​ខ្លួនឯង​អាច​កាត់​បន្ថយ​ស្រ្តេស ជំរុញ​ចិត្ត​ឱ្យ​ស្ងប់ មាន​តុល្យភាព​ជីវិត និង​សម្រួល​ទៅ​កាន់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ការ​កែខៃ​ខ្លួន​ឯង ក៏​រាប់​បញ្ចូល​អំពី​ការ​សម្រប​ខ្លួន​ជាមួយ​ទម្លាប់​ដែល​ផ្តល់​នូវ​សុខភាព​ល្អ ទំនាក់​ទំនង​ល្អ របប​អាហារ ការ​ហាត់​ប្រាណ​បាន​ទៀងទាត់ និង​ការ​រៀប​កាលវិភាគ នៃ​ការ​គេង​បាន​ត្រឹមត្រូវ​និង​ទៀងទាត់។

ការ​កែច្នៃ​ខ្លួន​ឯង​ឡើង​វិញ​ទៀតសោត មិនមែន​មាន​ន័យ​ថា ត្រូវ​បំភ្លេច​ចោល​រាល់​ហេតុការណ៍​ពីមុនៗ ឬ​ក៏​ការ​កាត់បន្ថយ​ភាព​ឈឺ​ចាប់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​តម្លៃ​បន្ថែម​ចំពោះ​គោលដៅ និង​ភាព​សុខដុម​រមនា​ក្នុង​ការ​បំពេញ​បេសកកម្ម​ជីវិត តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​បទ​ពិសោធន៍​ចាស់ៗ ការ​ពេញចិត្ត​ជាមួយ​បច្ចុប្បន្នភាព ក៏ដូច​ជា​ការ​បោះចោល​ទម្លាប់​ទាំង​ឡាយ​ណា​ដែល​ពុំ​ចម្រើន​ទៅ​កាន់​ការ​អភិវឌ្ឍ​ខ្លួន។ តាម​រយៈ​គេហទំព័រ Calm បាន​បង្ហាញ​សកម្មភាព ៦ជំហាន ដែល​អាច​ជំរុញ​ឱ្យ​រក្សា​ស្មារតី​ក្នុង​បច្ចុប្បន្នភាព​ក្នុង​ដំណើរ​ជីវិត និង​ការ​កែច្នៃ​ខ្លួនឯង​ឡើង​វិញ។

១. អប់រំ​ចិត្ត​ជាប្រចាំ ៖ ទទួល​បាន​ការ​អប់រំ​ចិត្ត​ជាប្រចាំ ជា​ឱកាស​ក្នុង​ការ​ជំរុញ​ស្មារតី អាច​ស្ថិត​ក្នុង​បច្ចុប្បន្ន​ភាព និង​ជា​ច្រក​មួយ​បើក​ឱកាស​ឱ្យ​សម្រេច​បាន​នូវ​សេចក្ដី​ប៉ងប្រាថ្នា តាម​រយៈ​ការ​សមាធិ​ជាប្រចាំ។ ជា​មួយ​គ្នា​នោះ ការ​អនុវត្ត​សកម្មភាព​អប់រំចិត្ត​បាន​ទៀងទាត់ មិន​ត្រឹមតែ​ជួយ​ខ្លួន​ឯង​ឱ្យ​ចេះ​រស់​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន រួម​ទាំង​ភាព​ជាក់លាក់​នៃ​ការ​ផ្ចិតផ្ចង់​ស្មារតី​ចំពោះ​ភារកិច្ច​ដែល​កំពុង​តែធ្វើ។

២. សង្កេត​ស្ថានភាព​ផ្លូវចិត្ត និង​គុណ​តម្លៃ​ខ្លួន​ឯង ៖ ការ​ទុក​ចន្លោះ​ដើម្បី​សញ្ជឹងគិត​ពី​ជីវិត ឬ​ក៏​របៀប​រស់​នៅ​ប្រចាំថ្ងៃ ជា​កត្តា​នាំ​ឱ្យ​ស្គាល់​នូវ​គុណ​តម្លៃ​នៃ​ការ​រស់​នៅ ក៏​ដូច​ជា​កាត់​បន្ថយ​អារម្មណ៍​ច្របូកច្របល់។ ហើយ​ដើម្បី​សង្កេត​ស្ថានភាព​ផ្លូវចិត្ត និង​គុណ​តម្លៃ​ខ្លួន​ឯង គឺ​ចាំបាច់​ត្រូវ​ចំណាយ​ពេល​ខ្លះៗ ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​ឆ្លុះ​បញ្ចាំង ដោយ​ការ​សរសេរ​កំណត់ហេតុ អំពី​ភាព​ភ័យខ្លាច សរសេរ​អំពី​ការ​រឭក​ដឹងគុណ សរសេរ​អំពី​អ្វី​ដែល​ផ្តល់​នូវ​ក្ដី​សង្ឃឹម និង​ការដាក់​សំណួរ​បំផុសទៅ​កាន់ខ្លួន​ឯង ក៏ដូច​ជាការ​និយាយ​ជាមួយខ្លួន​ឯង​ឱ្យបាន​ជាប្រចាំ ដែល​សកម្មភាព​ទាំងនេះ នឹង​ជំរុញ​ឱ្យយើង​ស្គាល់​ពីអារម្មណ៍​នៃខ្លួនឯង និង​ការអភិវឌ្ឍន៍​ខ្លួន​ជារៀង​រាល់​ថ្ងៃ។

៣. កំណត់​និយមន័យ​គោលដៅ​មួយ​ដែល​ច្បាស់​ថា​ទៅរួច ៖ ស្ថិត​ក្នុង​ពេល​វេលា​សមស្រប​មួយ គួរ​កំណត់​គោលដៅ​ដែល​មាន​ភាព​ជាក់លាក់ និង​ច្បាស់​ថា ​អាច​សម្រេច​ជា​ការ​បាន បន្ទាប់មកបង្កើត​ទម្លាប់​ប្រចាំថ្ងៃ​ដែល​មាន​ភាព​ពាក់ព័ន្ធ​នឹង​ទស្សនវិស័យ​នៃ​គោលដៅ​របស់ខ្លួន។ មិនថា​គោលដៅ​នោះ​បង្កើត​ឡើង​សម្រាប់​កិច្ចការ​ផ្ទាល់ខ្លួន ឬ​ក៏​សម្រាប់​អាជីព​វិជ្ជាជីវៈ​នោះ​ទេ ការកំណត់​គោលដៅ​និង​ទម្លាប់​ដែល​ផ្តល់​ការ​គាំទ្រ​ចក្ខុវិស័យ គឺ​ជា​ការពង្រីក​មជ្ឈដ្ឋាន​នៃ​រីកចម្រើន។

៤. មាន​ការ​ផ្លាស់ប្តូរ ៖ ការ​ផ្លាស់ប្តូរ​ជាចំណុច​ដែលមិន​អាច​រំលង​បានឡើយ កំឡុង​ពេល​ត្រូវ​ការកែច្នៃខ្លួនឯង បំបែក​ការផ្លាស់ប្តូរ ដោយ​ការបើកចិត្ត និងរក្សាផ្នត់គំនិត​ប្រកប​ដោយ​ការបត់បែន។ បន្សាំ​ខ្លួន​បន្តិច​ម្តងៗ​ឱ្យ​សម្រេច​ដំណើរការ​អ្វីមួយ មាន​ភាព​រលូន មិន​ថា​ការប្តូរ​របៀប​ធ្វើការ ឬ​ក៏ការ​សាកល្បង​បែបបទ​កំណត់​ការ​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​វិធីថ្មីៗ។

៥. ភ្ជាប់​ទំនាក់ទំនង​ជាមួយមនុស្ស​ដែលផ្តល់​ការគាំទ្រ ៖ នៅក្បែរ​មនុស្ស​ដែលផ្តល់ការគាំទ្រ ផ្តល់​ការបារម្ភ និងលើកទឹកចិត្ត​ឱ្យអ្នកមានភាពរីកចម្រើនទៅមុខ ព្រោះ​ការទទួល​បានការ​គាំទ្រ​យ៉ាងពេញលេញ បាន​បង្កើន​ភាព​កក់ក្តៅ​ផ្នែក​ទស្សនៈវិស័យ និង​ការរកឃើញ​ភាពខ្លាំង​របស់ខ្លួន។

៦. ចាប់​ផ្តើមពីតូចៗ​ និង​អបអរសាទរ​សមិទ្ធផល​តូចៗ ៖ ចាប់​ផ្តើម​ពីជំហាន​តូចៗ ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ និង​​សាទរចំពោះសមិទ្ធផល ដែលបាន​ផលិត ទោះបីជាវាតូចតាចយ៉ាងណាក្ដី គួរ​ចងចាំ​ថា ដំណើរការ​នៃការផ្លាស់ប្តូរខ្លួនឯង គឺទទួល​បានមកពី​​កិច្ច​ការ​តូចៗ​ដោយ​ការ​ប្តេជ្ញាចិត្ត​បន្ត​ធ្វើពីមួយ​ពេល​ទៅ​មួយពេល។ ចូរ​កត់សម្គាល់​រាល់​គោលដៅ​ប្រចាំថ្ងៃ និង​បង្ហាញ​ការដឹង​គុណ​ចំពោះអ្វីដែល​បាន​អនុវត្តន៍​កន្លង​មក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *