ហេង មុនីរៀម យុវជនឆ្នើម ធ្លាប់កាន់ទង់ជាតិកម្ពុជា​ចូលរួម​ប្រកួតដណ្តើមមេដាយជាង៤០កម្មវិធីនៅ​ក្នុងប្រទេស ​តំបន់ និងពិភពលោក

យុវសិស្ស ហេង មុនីរៀម គឺជាយុវជនឆ្នើម​មួយ​រូប​ ដែលបានកាន់ទង់ជាតិ​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រកួតដណ្តើម​មេដាយជាមួយ​យុវជន​មកពីបណ្តា​ប្រទេស​ផ្សេងៗ​ក្នុងតំបន់ ក៏​ដូចជា​ពិភពលោក​ប្រមាណជាង៤០កម្មវិធី។ នៅ​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ កាលពីពេលថ្មីៗនេះ ហេង មុនីរៀម ដែលមកពីសាលារៀនវ៉េសឡាញន៍ សាខាសន្ធរម៉ុក ក៏​ទទួលបាននិទ្ទេស A ក្នុង​កម្រិតពិន្ទុខ្ពស់ថែមទៀត។

ក្នុងជីវិត​នៅថ្នាក់វិទ្យាល័យ មុនីរៀម បានសាងកេរ្តិ៍​ឈ្មោះរបស់ខ្លួនតាមរយៈ​សមិទ្ធិផលជាច្រើនដូច​ជាតំណាងយុវជន​កម្ពុជាទៅចូលរួម​ក្នុងការ​ប្រកួត​គណិតវិទ្យា​នៅសហរដ្ឋអាមេរិក ដោយទទួលបានមេដាយ​ពីសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក, ចូលរួម​ប្រកួត​គណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក ​នៅ​ប្រទេស​ម៉ាឡេស៊ី ទទួលបានមេដាយ​ពីសាកលវិទ្យាល័យ​កូឡាឡាំពួរ, មេដាយអន្តរជាតិ World Game Open 2023, ជ័យលាភី Most Compromised Award សម្រាប់គម្រោងនវានុវត្តន៍ល្អបំផុតទាំង១០នៅអាស៊ានពីកម្មវិធី ASEAN grassroots innovation 2023 ព្រមទាំង​កម្មវិធី​ប្រកួតប្រជែងនៅ​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

ដោយសារ​តែសមត្ថភាពពូកែ មុនីរៀម ក៏ធ្លាប់ត្រូវ​បានក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើស​ជាគណៈ​ប្រតិភូ​យុវជន ចូលរួម​ក្នុង​កម្មវិធី​យុវជន​អាស៊ី ហើយ​ក្នុង​ឱកាស​នោះ រូបគេ​ក៏​ត្រូវ​បាន​បោះឆ្នោត​ជា​ប្រធានក្រុម​ដឹកនាំ​សមាជិក​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដើម្បីធ្វើ​កិច្ច​ការ​ទៅលើគម្រោងមួយ​ចំនួន​នៅទីក្រុង​តូក្យូ​ប្រទេស​ជប៉ុនទៀតផង។

វិធីសាស្រ្តក្នុងការ​រៀន​ដែលនាំ​ឱ្យ​មានភាពជោគជ័យ

សម្រាប់យុវសិស្ស ហេង មុនីរៀម កត្តាសំខាន់បំផុត​ដែល​នាំ​ឱ្យ​ខ្លួនទទួលបានជោគជ័យ​ គឺសុខភាព មិនថាសុខភាពផ្លូវកាយ ឬ​ក៏​សុខភាពផ្លូវចិត្ត​នោះទេ ព្រោះបើសិនជា​សុខភាពប៉ះពាល់ គឺពិបាកក្នុងការ​អភិវឌ្ឍសមត្ថភាព។ ហើយ​កត្តាបន្ទាប់ទៀត គឺ “វិន័យ” , មុនីរៀម បញ្ជាក់ថា នៅពេល​ដែលយើង​មានអារម្មណ៍​ចង់បាន វាគឺជាកត្តា​ជំរុញឱ្យចាប់ផ្តើម ប៉ុន្តែវិន័យ​ទៅវិញទេ ដែលធ្វើ​ឱ្យ​យើងធ្វើ​ឥតឈប់ឈរដើម្បីសម្រេចនូវគោលដៅ។ មុនីរៀម លើកទឹកចិត្ត​ដល់សិស្សានុសិស្សដែលចង់ចូលរួម​កម្មវិធីប្រកួតផ្សេងៗនៅលើឆាកអន្តរជាតិ គួរ​មានវិន័យ ដើម្បីអាច​អភិវឌ្ឍ​សមត្ថភាពខ្លួន​ឈានទៅ​ដល់កម្រិតមួយ​ទៀត។

ដោយឡែក “ពេលវេលា” ក៏​ជាកត្តាសំខាន់មួយ​ដែរ ដែលនាំ​ឱ្យ​ មុនីរៀម ជោគជ័យ​ក្នុងការ​សិក្សា ។ មុនីរៀម លើកឡើងថា ភាពជោគជ័យនៅក្នុងថ្នាក់មួយ​មុខ អាច​ចាត់ទុកថា ជាជោគជ័យមួយបែប ប៉ុន្តែបើសិនជាយើងមានការចូលរួមក្នុងកិច្ចការសង្គម ការចូលរួម​ក្នុងកម្មវិធីផ្សេងៗ មានកាន់តែមានសកម្មភាពបន្ថែម​នៅក្នុងការសិក្សាបន្ថែមទៀត តែក្នុងដំណាក់កាលនេះ វាពិតជាសំខាន់​បើសិនជាសិស្សានុសិស្សអាចចេះគ្រប់គ្រង និង​បែងចែកពេលវេលាខ្លួន​ឯង​ឱ្យបានត្រឹមត្រូវ។ ហើយ​ចំណុចចុងក្រោយ​ដែលជួយ​ឱ្យជោគជ័យ គឺ “រៀនហើយ រៀនទៀត”, មុនីរៀម លើកឡើងថា សិស្សពូកែមានច្រើន ហើយវិធីសាស្រ្តរៀនរបស់សិស្សម្នាក់ៗ​ក៏​ខុសប្លែកពីគ្នា ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ មុនីរៀម គឺរៀន​ដោយយកចិត្តទុកដាក់ រៀន​ដោយហ្មត់ចត់ រៀន​ដោយ​មានភាពអំណត់ ជាពិសេស​ខិតខំ​ឱ្យ​អស់ពីសមត្ថភាព ទើប​យើង​អាច​បន្ត​អភិវឌ្ឍ​សមត្ថភាពខ្លួន​ឯង​ទៅមុខ​ឥតឈប់ឈរ។

យ៉ាងណាក៏ដោយ ភាពជោគជ័យទាំងអស់នេះ យុវសិស្ស ហេង មុនីរៀម ក៏​មិនភ្លេចដឹងគុណ​ចំពោះ​ការ​បង្ហាត់បង្រៀន​របស់លោកគ្រូ​អ្នក​គ្រូ ដែលតែងតែលើកទឹកចិត្ត ជំរុញ ហើយ​ជាពិសេស​គឺការផ្តល់​ឱកាស។ មុនីរៀម និយាយថា ប្រសិន​បើមានសមត្ថភាព ប៉ុន្តែ​មិន​មានការផ្តល់​ឱកាស ក៏​ខ្លួន​មិន​អាច​បញ្ចេញ​សមត្ថភាព​ឱ្យ​បានពេញលេញ និង​អស់សក្តានុពល​បានដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *