យុទ្ធសាស្រ្ត៤ ដើម្បីជំរុញរាងកាយឱ្យមានទម្លាប់ដើររាល់ថ្ងៃ

ការដើរជាលំហាត់ប្រាណ គេអាចដឹងជាទូទៅថា សកម្មភាពមួយនេះ បានរួមចំណែកពង្រឹងសុខភាពរាងកាយ អាចរក្សាគីឡូឱ្យមានតុល្យភាព រួមទាំងកាត់បន្ថយការកើតមាននូវជំងឺរ៉ាំរ៉ៃ ។ សកម្មភាពមួយនេះតម្រូវឱ្យអ្នក​ចាប់ផ្តើមពីជំហានតូចៗ ឬក៏ភាពឈ្លាសវៃនៃការជ្រើសរើសឧបករណ៍ជំនួយដើម្បីកាត់បន្ថយភាពនឿយហត់ តួយ៉ាងដូចជាការស្តាប់តន្រ្តីជាដើម។ តាមរយៈគេហទំព័រ Mens health បានបង្ហាញយុទ្ធសាស្រ្ត៤ចំណុចដើម្បីជំរុញសកម្មភាពដើរ ឱ្យក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ។

១. ដើរនៅកន្លែងធ្វើការ ៖ ប្រសិនបើកិច្ចការ តម្រូវឱ្យអង្គុយធ្វើនៅមួយកន្លែងយូរៗ គួរណាតែសាកល្បងកំណត់នាទីដើម្បីដើរចុះឡើងយ៉ាងហោចណាស់ ធ្វើវាបានម្តងក្នុងមួយថ្ងៃ។

២. ប្រើប្រាស់កម្មវិធីឆ្លាតវៃ ៖ ដើម្បីតាមដានស្ថានភាពប្រចាំថ្ងៃ ការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាក្នុងការតាមដានសុខភាព (ឧទាហរណ៍នាឡិកាឆ្លាតវៃ) ដែលមានតួនាទីវាស់វែងជំហានដែលបានដើរ ជាកត្តាមួយជំរុញចិត្តឱ្យដើរបន្ត រួមទាំងអាចតាមដានគុណភាពនៃការគេង ចង្វាក់បេះដូង និងការកំណត់កាលវិភាគសម្រាប់រំលឹកបេសកកម្មប្រចាំថ្ងៃ។ បន្ថែមពីនោះ ការបំពាក់ឧបករណ៍តាមដានសុខភាពនៅជាប់ខ្លួន អាចជួយដាស់តឿនរាល់សកម្មភាពដែលមិនចម្រើនទៅកាន់សុខភាព ជំនួសមកវិញនូវការលើកទឹកចិត្តឱ្យឆ្ពោះទៅរកសកម្មភាពវិជ្ជមានចំពោះសុខភាព។

៣. និយាយបណ្តើរ ដើរបណ្តើរ ៖ ប្រសិនបើការពិភាក្សាអាចធ្វើបានដោយការជជែកគ្នាតាមរយៈទូរស័ព្ទជំនួសឱ្យការបើកជជែកតាមវីឌេអូ នេះគឺជាចំណុចមួយល្អចំពោះសុខភាពរាងកាយ ព្រោះនៅពេលជជែកគ្នាយូរៗ អារម្មណ៍ធុញទ្រាន់អាចកើតមាន ពេលនោះហើយគេអាចដឹងថា ការដើរចុះឡើងៗកំឡុងពេលនិយាយ អាចកាត់បន្ថយភាពនឿយណាយ។

៤. ការចតយានជំនិះ ៖ ការធ្វើលំហាត់ប្រាណតាមរយៈការដើរ មិនចាំបាច់ទាល់តែកំណត់គោលដៅដើរបែបផ្លូវការនោះទេ សូម្បីតែការព្យាយាមចតយានជំនិះឱ្យឆ្ងាយពីកន្លែងធ្វើការ ពីផ្ទះ ពីផ្សារ និងកន្លែងប្រើប្រាស់ដទៃទៀត សុទ្ធសឹងជាឱកាសអាចដើរបានច្រើន ហើយការដើរទាំងនេះ នឹងរាប់បញ្ចូលទៅជាជំហានទ្រទ្រង់សុខភាពទាំងអស់។  ទន្ទឹមគ្នានោះ នៅមានសកម្មភាពបន្ថែមមួយចំនួនទៀតដូចជា ការឡើងតាមជណ្តើរជើងជំនួសឱ្យជណ្តើរយន្តក្នុងករណីមិនប្រញាប់ខ្លាំង និងការចូលរួមជាមួយក្រុមមនុស្សដែលមានការប្តេជ្ញាចិត្តដើរ គឺដើម្បីស្រូបយកថាមពលវិជ្ជមានមកកាន់ខ្លួនឯង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *