ឧកញ៉ា ប៉ិច បូឡែន ៖ ឪពុកម្តាយជាដៃគូជាមួយ​​សាលា​រៀន ដើម្បីបង្កើនប្រសិទ្ធភាព​ក្នុងការ​អប់រំ​ដល់បុត្រធីតា

ឪពុកម្តាយ អ្នកអាណាព្យាបាល ពិតជា​ដើរតួនាទីសំខាន់ណាស់ក្នុងការជួយគាំទ្រកូនៗក្នុងការ​សិក្សា​របស់ពួកគេ។ ដូច្នេះដើម្បីបង្កើន​ប្រសិទ្ធភាពក្នុងការ​អប់រំ​បុត្រធីតា ឪពុកម្តាយ អ្នកអាណាព្យាបាល ត្រូវសហការជាមួយសាលារៀន​ឱ្យ​បានជាប់លាប់។

ក្នុងពិធីប្រគល់សញ្ញាបត្រ​បញ្ចប់ភូមិសិក្សា​ដល់​សិស្សថ្នាក់មត្តេយ្យ នៃសាលារៀនសហគមន៍២១ សាខាសន្ទុក ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុន​វេសឡាញ អេឌូខេសិន​ គ្រុប លើកឡើងថា ការអប់រំ គឺមិន​អាច​ធ្វើតែពី​សាលារៀន ដែលមានតែលោកគ្រូអ្នកគ្រូនោះទេ តែក៏ត្រូវ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ឪពុកម្តាយ អ្នកអាណាព្យាបាល​ផងដែរ ដើម្បី​បង្កើន​ប្រសិទ្ធិភាពក្នុងការ​អប់រំ​ដល់បុត្រធីតារបស់យើង។ លោកថា ពេលបញ្ជូន​កូន​មក​សាលា​រៀន ឪពុកម្តាយ អ្នកអាណាព្យាបាល ចាំបាច់​ត្រូវ​ស្វែង​យល់​ឱ្យ​បានដឹងថា តើកូន​មក​រៀនអ្វី ហើយ​ត្រូវ​តាមដាន​កូន​នៅផ្ទះ ជួយ​ពិនិត្យ​កិច្ច​ការ​ដែលសាលា​បានដាក់​ឱ្យ​ ដូច្នេះទាមទារ​ឱ្យ​ឪពុកម្តាយ អ្នកអាណាព្យាបាលត្រូវ​សហការណ៍​ជិតស្និទ្ធជាមួយសាលា​រៀន​ ដើម្បីដឹងពីអ្វីដែលសាលា​បានបង្រៀន​ទៅដល់កូនៗ។

“…យើងខំអប់រំ​កូន​ឱ្យ​មាន​ទម្លាប់ល្អ ប៉ុន្តែ​បើឪពុកម្តាយ​អត់ដឹងថា ទម្លាប់ល្អជាអ្វីទេ នឹងរត់បញ្រ្ចាស់ជាមួយ​អ្វីដែលសាលាបង្រៀន”

ដើម្បីជួយ​ឪពុកម្តាយ​ឱ្យ​មានបំណិនអាចជួយ​គាំទ្រ​ដល់កូនៗ​បាន សម្រាប់សាលា​រៀន​សហគមន៍២១ ក៏​ដូចជា​បណ្តាញ​សាលា​រៀនវេសឡាញ គឺតែងតែមាន​រៀបចំជាការបង្រៀន​ទៅ​ដល់​ឪពុកម្តាយ និងអ្នកអាណាព្យាបាល ដោយ​ឥតគិតថ្លៃទៅលើមុខវិជ្ជាសំខាន់ៗដូចជា​ទម្លាប់​ល្អទាំង៧ ការ​ប្រាស្រ័យ​ទាក់ទង ការ​ធ្វើផែនការ ភាពម្ចាស់ការជាដើម ក្នុងគោលបំណងកុំ​ឱ្យ​សាលា​រៀនបង្រៀន​ផ្សេង ហើយ​ឪពុកម្តាយធ្វើផ្សេង​ជាមួយ​កូន។ មួយ​ទៀត សាលាក៏​នឹង​បង្រៀន​ឱ្យ​ឪពុកម្តាយមានគំនិតខ្លះៗ​ទៅលើការ​គ្រប់គ្រងហិរញ្ញវត្ថុ ក៏​ដូចជា​បំណិន​ជា​ឪពុកម្តាយ​ផងដែរ។ «នៅក្នុងប្រព័ន្ធការងារអប់រំរបស់យើង យើងមានជាគោលគំនិតមួយ ចុះឈ្មោះកូនម្នាក់ ក៏​រៀន​បានមួយ​គ្រួសារដែរ»។

លោកឧកញ៉ា ប៉ិច បូឡែន ក៏​បានបញ្ជាក់ដែរថា វត្តមានរបស់សាលា​រៀនសហគមន៍​២១ គឺ​មិន​មែន​គ្រាន់តែ​ការ​អប់រំ​ទៅលើ​មុខវិជ្ជាគិតលេខ អាន សរសេរសំណេរនោះទេ តែយើង​ក៏​នឹង​បង្រៀន​​សិស្ស​ទៅ​លើអត្តចរិត ការទំនាក់ទំនង ចេះគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកវិទ្យាមួយចំនួន ដូច្នេះត្រូវ​មានការ​ចូលរួម​ពី​ឪពុកម្តាយ ហើយ​ការ​ចូលរួម​នោះ គឺតាមរយៈ​ឪពុកម្តាយ​ចូលរៀន​ដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *