អ្នកនាំពាក្យ ៖ ពិព័រណ៍​ការងារ និងផលិតភាពជាតិ ជាឱកាសដកពិសោធន៍ផ្ទាល់របស់យុវជន ឈានទៅ​ចាប់យកអនាគត​អាជីព និងមុខរបរ

ពិព័រណ៍​ការងារ និង​ផលិតភាពជាតិ ឆ្នាំ​២០២៤នេះ គ្រោងនឹងប្រព្រឹត្តទៅ​រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និង​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅ​សាល​ពាណិជ្ជកម្ម និង​ពិព័រណ៍កោះពេជ្រ ដោយមានក្រុមហ៊ុនសហគ្រាស​ប្រមាណ ១៥០ចូលរួមផ្តល់ព័ត៌មានជ្រើសរើស​កម្លាំងពលកម្ម​ប្រមាណជាង៣ម៉ឺនកន្លែង។ អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ព្រឹត្តិការណ៍​ដ៏ធំប្រចាំឆ្នាំមួយនេះ គឺជា​ឱកាស​របស់យុវជនក្នុងការស្វែង​យល់ និង​ដកពិសោធន៍ពីអាជីពការងារ​ដែលទីផ្សារ​កំពុងមានតម្រូវការ មុនឈាន​ទៅ​ចាប់យក​អនាគត​អាជីព មុខរបរ​របស់ខ្លួន។

ក្នុងសន្និសីទ​សារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែតុលា នៅទីស្តីការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) តែងសហការជាមួយ​ដៃគូពាក់ព័ន្ធរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយគិតមកដល់ពេលនេះ គឺជាលើកទី១៤ហើយ។ បើតាម ឯកឧត្តមអ្នកនាំពាក្យ ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនេះ គឺធ្វើឡើងក្នុងបំណងផ្តល់ជាវេទិកា​ឱ្យ​និយោជក និងអ្នកស្វែង​រក​ការងារធ្វើបានជួបគ្នាដោយផ្ទាល់ ហើយយុវជនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏​អាចសម្លឹងមើលពីឱកាស​ការងារ មុខតំណែង​ការងារ ដែលខ្លួនប៉ងស្រម៉ៃដោយផ្ទាល់ ព្រមទាំងអាចដកពិសោធន៍តាមរយៈ​ការ​ចូលសម្ភាសន៍ការងារ ក៏​ដូចជា​របៀបនៃការ​ដាក់ប្រវត្តិរូប (CV) ការប្រឹក្សាយោបល់អំពីការងារ មុនឈានទៅ​ចាប់យក​ជំនាញ និង​អាជីព​សម្រាប់អនាគត​របស់ខ្លួន។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លើសពីនេះ នៅក្នុងព្រឹត្តិការណ៍​ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏​មានជាវេទិកា​ចែករំលែកបទពិសោធន៍​ ចំណេះដឹងពីវាគ្មិន​ដែលមានជំនាញ មានបទពិសោធន៍​ការងារច្រើនឆ្នាំ​ដល់យុវជន ក៏​ដូចជា​សាធារណៈជន ពីសារសំខាន់ នៃការ​បង្កើនផលិតភាព​ការងារ សហគ្រិនភាព បញ្ហាប្រឈម​នៃផលិតភាពជាដើម។

លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ មានប្រសាសន៍ថា ស.ស.យ.ក រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៌ការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឱ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេស ដោយលោកចាត់ទុកថា ព្រឹត្តិការណ៍នេះជាថ្នាលបណ្តុះបណ្តាលយុវជនដ៏ល្អសម្រាប់ការដកយកបទពិសោធន៍ ហើយ​នឹងការប្រឡូក​ទៅនឹងការងារជាក់ស្តែង។ ជាមួយគ្នានេះ លោក​ក៏​អំពាវនាវដល់យុវជន សិស្ស និស្សិត លៃលកពេលវេលា​នៅថ្ងៃទី២៦ និង​ថ្ងៃទី២៧ ខែតុលា ខាងមុខ ចូលរួមទស្សនាស្តង់ពិព័រណ៍ការងារដោយផ្ទាល់ ហើយ​ព្យាយាម​ចាប់យក​ឱកាស ក៏​ដូចជា​សាកល្បងដាក់ពាក្យ​សម្ភាសន៍ការងារ​ដើម្បីយកបទពិសោធន៍។

“សូមកុំភ្លេចភ្ជាប់នូវប្រវត្តិរូបសង្ខេប ឬ CV អាចអញ្ជើញទៅស្តង់ណាដែលចាប់អារម្មណ៍ សាកល្បងជាមួយនឹងការដាក់ពាក្យ…ស្វែងយល់​ខ្លួន​ឯងថា ចង់សាកល្បង ឬចាប់យក​ឱកាស​ការងារមួយណាដែលត្រូវនឹងជំនាញ ទេពកោសល្យ ហើយនឹងទំនាក់ទំនងរបស់ខ្លួន សាកល្បងសម្ភាសន៍ នៅនឹងកន្លែងផ្ទាល់តែម្តងបាន…”

លោក សាយ រតនៈ ប្រធានជាន់ខ្ពស់ផ្នែក​បណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ក្រុមហ៊ុន RMA Cambodia

លោក សាយ រតនៈ ប្រធានជាន់ខ្ពស់ផ្នែក​បណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ក្រុមហ៊ុន RMA Cambodia បានធ្វើការវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍​ពិព័រណ៍​ការងារថ្នាក់ជាតិ ដែលរៀបចំ​ដោយ​ទីភ្នាក់ងារជាតិ មុខរបរ និង​ការងារ ដោយថា ជាវេទិកា​ដ៏​មានសារៈប្រយោជន៍​សម្រាប់ប្រជាជន​កម្ពុជាទាំងមូល បានមើលឃើញពីទិដ្ឋភាព​រួម និង​និន្នការ​របស់ទីផ្សារ​ការងារ​ក្នុង​ប្រទេស​កម្ពុជា។ លោកបញ្ជាក់ថា ក្នុងនាមវិស័យ​ឯកជនឧស្សាហកម្ម RMA រីករាយ​ដែលបាន​ចូលរួមជាតួអង្គមួយ​នៅក្នុង​កិច្ចការនេះ ហើយ​ចង់ឃើញវេទិកាមួយនេះមានការ​ចូលរួមពី​គ្រប់វិស័យ​ឯកជន​ឱ្យ​កាន់តែ​ច្រើនផុសផុលពីមួយឆ្នាំ ទៅមួយ​ឆ្នាំ ហើយ​ក៏​សូម​ឱ្យ​យុវជន​កម្ពុជា ប្រជាពលរដ្ឋ អ្នកអាណាព្យាបាល សិស្ស និស្សិត ចូលរួមនៅ​ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខ ឱ្យបានច្រើន ដើម្បីទាំងអស់គ្នា​ពិនិត្យមើលពីនិន្នាការ ពីអនាគត​ទីផ្សារ​ការងាររបស់យើង ក៏​ដូចជា​របស់កូនចៅយើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *