អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសឹង្ហបុរីឆ្នាំសិក្សា២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេលមួយឆ្នាំ ឬពីរឆ្នាំទៅតាមជំនាញ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន រដ្ឋបាលសាធារណៈ (MPA) សិក្សារយៈពេល១ឆ្នាំ, គោលនយោបាយសាធារណៈ (MPP) សិក្សារយៈពេល២ឆ្នាំ និងជំនាញកិច្ចការអន្តរជាតិ (MIA) សិក្សារយៈពេល២ឆ្នាំ។

លក្ខខណ្ឌក្នុងការជ្រើសរើស ៖ បេក្ខជនទាំងពីរភេទមានសញ្ជាតិខ្មែរ និងជាមន្ត្រីរាជការពេញសិទ្ធកំពុងបំពេញការងារក្នុងក្របខណ្ឌសាធារណៈ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងមានបទពិសោធន៍ការងារទៅតាមជំនាញ ។ សម្រាប់ជំនាញ MPA មានបទពិសោធន៍យ៉ាងតិច៥ឆ្នាំលើការងារ និងជំនាញពាក់ព័ន្ធ សម្រាប់ជំនាញ MPP និង MIA មានបទពិសោធន៍យ៉ាងតិច២ឆ្នាំលើការងារ និងជំនាញពាក់ព័ន្ធ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានជំនាញភាសាអង់គ្លេសដែលមានពិន្ទុ IELTS ៧.០ ឬ TOEFL ibt ១០០ ឬ មានលិខិតបញ្ជាក់ពីសាកលវិទ្យាល័យអំពីការសិក្សាថ្នាក់បរិញ្ញាបត្ររបស់បេក្ខជនជាភាសាអង់គ្លេស។

បេក្ខជនដែលមានបំណងស្នើពាក្យអាហារូបករណ៍ សូមភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា លិខិតចាត់បញ្ជូនផ្លូវការពីក្រសួង-ស្ថាប័ន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ លិខិតបញ្ជាក់ពិន្ទុ IELTS ឬ TOFEL ibt ឬលិខិតបញ្ជាក់ពីសាកលវិទ្យាល័យអំពីការសិក្សាថ្នាក់បរិញ្ញាបត្រជាភាសាអង់គ្លេស ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស (Curriculum Vitae or Resume) និង Essay ចំនួន២ជាភាសាអង់គ្លេស។ ប្រធានបទ Essay ទី១ (៤០០ពាក្យ) ដែលនិយាយអំពី «What are your personal and/or Professional goals and how do you think the programe can be help you in achieving your goals?» និងប្រធានបទ Essay ទី២ (៦០០ពាក្យ) ដែលនិយាយអំពី « What is the most urgent challenge facing your community or nation today? Explain your answer: Tell us something that you have read or seen that offers a solution to the challenge that you have identified in. »។

គួរជម្រាបថា មន្ត្រីរាជការក្នុងវិស័យសាធារណៈដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមបំពេញ និងភ្ជាប់ឯកសារ និងផ្ញើទៅកាន់ក្រុមការងារតាមរយៈ QR code ឱ្យបានមុនថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។


សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ លោក ស៊ុំ​ សុវណ្ណដិកា (Telegram) ០៩២ ៣៣៣ ៣៩៩ ឬ Email: sovanndekasum@gmail.com ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...