ភាពខុសគ្នារវាង ភាពខ្មាសអៀន និងការថប់បារម្ភសង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

យោងតាម Verywell Mind បង្ហាញថា ភាពខ្មាសអៀន និងការថប់បារម្ភសង្គម មានលក្ខណៈដូចគ្នាច្រើន។ ពេលខ្លះ ពាក្យពីរនេះ ត្រូវបានគេប្រើជំនួសគ្នា ប៉ុន្តែជាក់ស្ដែង មានន័យខុសគ្នា។ ភាពខ្មាសអៀន គឺជាប់ពាក់ព័ន្ធនឹងទំនោរនៃការលាក់អារម្មណ៍ ឬការគិតក្នុងខ្លួន ជាជាងការបង្ហាញចេញក្រៅ និងមានអារម្មណ៍មិនមានផាសុកភាព នៅពេលចូលចំណោមមនុស្សក្នុងសង្គម។ ចំណែកការថប់បារម្ភសង្គម គឺមានលក្ខណៈធ្ងន់ធ្ងរជាងភាពខ្មាសអៀន ដោយមនុស្ស​មានបញ្ហានេះ អាចជួបប្រទះនឹងការភ័យខ្លាច និងជៀសវៀងការចូលរួមក្នុងសង្គម។ 

រោគសញ្ញាទូទៅនៃ ភាពខ្មាសអៀន និងការថប់បារម្ភសង្គម

ភាពខ្មាសអៀន និងការថប់បារម្ភសង្គម មានរោគសញ្ញាជាច្រើនដូចជា ព្រឺសម្បុរនៅពេលចូលរួមក្នុងសង្គម ខ្លាចថាខ្លួនឯងមិនចុះសម្រុងក្នុងសង្គម ចង្វាក់បេះដូងលោតញាប់ បែកញើស បារម្ភពីការមើលឃើញ និងការគិតរបស់អ្នកដទៃ គិតអវិជ្ជមានមកលើខ្លួនឯង ឈឺក្រពះ ពិបាកសំឡឹងមើលភ្នែកអ្នកដទៃ មានអារម្មណ៍មិនស្រួលចិត្តអំឡុងពេញចូលរួមក្នុងសង្គម យល់ច្បាស់ពីសតិអារម្មណ៍ខ្លួនឯង និងនិយាយទន់ភ្លន់ ជាមួយនឹងឥរិយាបថរឹងឆ្កឹង។

ភាពខ្មាសអៀន VS ការថប់បារម្ភសង្គម

ដើម្បីបែងចែកឱ្យឃើញពីលក្ខណៈដាច់ដោយឡែករវាងភាពខ្មាសអៀន និងការថប់បារម្ភសង្គម យើងចាំបាច់ត្រូវយល់ឱ្យច្បាស់ជាមុនសិនថា ពាក្យនីមួយៗមានន័យដូចម្ដេច។ 

  • ភាពខ្មាសអៀន (Shyness) គឺជាលក្ខណៈដែលកើតឡើងនៅវ័យកុមារភាព ហើយធ្វើឱ្យមនុស្សមានអារម្មណ៍មិនស្រួល ឬភ័យនៅពេលចូលរួមក្នុងសង្គម ឬអង្គុយក្នុងចំណោមមនុស្សច្រើន។
  • ការថប់បារម្ភសង្គម (Social Anxiety) គឺជាស្ថានភាពផ្លូវចិត្ត ដែលបណ្ដាលឱ្យមនុស្សមានរោគសញ្ញាថប់បារម្ភ នៅពេលចូលរួមក្នុងសង្គម និងព្យាយាមជៀសវៀងពីការចូលក្នុងសង្គម។ យ៉ាងណាក៏ដោយ ជានិច្ចជាកាល ការថប់បារម្ភសង្គម (SAD) ជារឿយៗត្រូវបានគេចាត់ទុកថា គ្រាន់តែជាការខ្មាសអៀនខ្លាំងប៉ុណ្ណោះ។ ការសិក្សារកឃើញថា ហេតុផលដែលមនុស្សជាច្រើន មិនស្វែងរកជំនួយនៅពេលពួកគេមានបញ្ហាថប់បារម្ភសង្គម ព្រោះពួកគេមិនបានដឹងថា ស្ថានភាពផ្លូវចិត្តរបស់ខ្លួន ត្រូវបានគេទទួលស្គាល់ថា ជាបញ្ហាផ្លូវចិត្ត។

រោគសញ្ញានៃការថប់បារម្ភសង្គម ជាធម្មតាលេចឡើងក្នុងវ័យកុមារភាព ខណៈ ៩,១% ក្មេងជំទង់ចន្លោះពី ១៣ ទៅ ១៨ឆ្នាំ និង ៧,១% មនុស្សពេញវ័យ ដែលមានអាយុលើសពី ១៨ឆ្នាំ មានបញ្ហាថប់បារម្ភសង្គម។ នេះបើយោងតាមវិទ្យាស្ថានសុខភាពផ្លូវចិត្ត (NIMH) ។

អ្នកដែលមានបញ្ហាថប់បារម្ភសង្គម មិនគ្រាន់តែមានអារម្មណ៍ភ័យខ្លាចមុននឹងនិយាយ ឬថ្លែងសុន្ទរកថានៅចំពោះមនុស្សមនុស្សច្រើននោះទេ។ ពួកគេអាចព្រួយបារម្ភអំពីការនិយាយនោះច្រើនសប្ដាហ៍ ឬច្រើនខែមុន។ ជាទូទៅ អ្នកមានបញ្ហានេះ គេងមិនលក់ដោយសារតែការថប់បារម្ភ និងរួមបញ្ចូលនូវរោគសញ្ញានៃការថប់បារម្ភ អំឡុងពេលនៅក្នុងស្ថានភាពភ័យខ្លាច ដូចជា បេះដូងលោតញាប់ ដង្ហើមខ្លី បែកញើស ឬញ័រ។ អាការនេះជាធម្មតាមិនបាត់ទៅវិញទេ ហើយតែវាកាន់តែអាក្រក់ទៅៗ នៅពេលវាវិវត្តន៍។ មនុស្សដែលមានបញ្ហា SAD ជាធម្មតាដឹងថា ការភ័យខ្លាចរបស់ខ្លួនគ្មានមូលដ្ឋាន ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងស្ថានភាពនេះបាន។ 

ភាពខុសគ្នានៃ ភាពខ្មាសអៀន និងការថប់បារម្ភសង្គម

  • ភាពខ្មាសអៀន គឺជាឧបនិស្ស័យ ឬបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ ដែលជាប់ទាក់ទងនឹងការភ័យខ្លាចនូវការវាយតម្លៃក្នុងរូបភាពអវិជ្ជមានពីអ្នកដទៃ មានអារម្មណ៍មានផាសុកភាពនៅពេលបាននៅក្បែរមនុស្សដែលមានលក្ខណៈស្រដៀងគ្នា និងបាត់បង់ទំនុកចិត្តអំឡុងពេលនៅក្បែរ មនុស្សដែលមានលក្ខណៈខុសគ្នា។ 
  • ការថប់បារម្ភសង្គម គឺជាស្ថានភាពផ្លូវចិត្ត ដែលជាប់ទាក់ទងនឹងភាពភ័យខ្លាចសង្គមយ៉ាងខ្លាំង ចាប់ផ្ដើមថប់បារម្ភនៅពេលចូលរួមក្នុងសង្គម និងព្យាយាមគេចចេញពីស្ថានភាពដែលបង្កឱ្យមានការភ័យខ្លាច និងថប់បារម្ភ។

ឥទ្ធិពលនៃភាពខ្មាសអៀន និងការថប់បារម្ភសង្គម 

ក្នុងវ័យកុមារភាព គឺជាពេលដែលជំនាញសង្គមត្រូវបានអភិវឌ្ឍ ដើម្បីត្រៀមខ្លួនប្រឈមនឹងបញ្ហា និងឧបសគ្គផ្សេងនៅក្នុងវ័យជំទង់ និងពេលពេញវ័យ។ ទាំងភាពខ្មាសអៀន និងការថប់បារម្ភ អាចមានឥទ្ធិពលទៅលើការអភិវឌ្ឍជំនាញសង្គម និងមានមុខងារស្រដៀងគ្នា ប៉ុន្តែការថប់បារម្ភសង្គមមានផលប៉ះពាល់ធ្ងនធ្ងរជាង។ 

  • ផលប៉ះពាល់នៃភាពខ្មាសអៀន

ខណៈភាពខ្មាសអៀនត្រូវបានគេចាត់ទុកថាជារឿងធម្មតា ប៉ុន្តែវាអាចប៉ះពាល់ដល់ជីវិត និងទំនាក់ទំនងរបស់មនុស្ស។ វាអាចធ្វើឱ្យកុមារកាន់តែលំបាកក្នុងការបង្កើតមិត្តភាព និងទំនាក់ទំនងសង្គម នៅក្នុងសាលារៀនក្នុងវ័យកុមារភាព និងវ័យជំទង់។ លើសពីនេះ ភាពជោគជ័យក្នុងសង្គមមានកម្រិតទាប អាចប៉ះពាល់ដល់ការគោរពឱ្យតម្លៃខ្លួនឯង និងទំនុកចិត្តរបស់កុមារ។ 

  • ផលប៉ះពាល់នៃបញ្ហាថប់បារម្ភសង្គម

កុមារដែលមានជំងឺថប់បារម្ភក្នុងសង្គមច្រើនតែមិនអាចអភិវឌ្ឍអាកប្បកិរិយាសង្គម ដែលមានលក្ខណៈសមរម្យ។ នៅពេលដែលកុមារធំឡើងជាមួយបញ្ហានេះ ពួកគេអាចនឹងស៊ាំទៅនឹងការភ័យខ្លាចនឹងសង្គម និងចាប់ផ្ដើមមានទម្លាប់ជៀសវៀងពីសង្គម។ បញ្ហាថប់បារម្ភសង្គមអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើការអប់រំ ភាពជោគជ័យក្នុងអាជីព ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងផ្ទាល់ខ្លួន។ លើសពីនេះ វាអាចនាំឱ្យមនុស្សមានទម្លាប់ផ្ដាច់ខ្លួនពីសង្គម ដែលអាចឈានទៅដល់ការបាក់ទឹកចិត្ត ឬប្រើប្រាស់សារធាតុញៀន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...