សម្តេចធិបតី ៖ ការអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្រ្តវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា “មនុស្ស” នៅតែជាកត្តាស្នូលនៃគោលនយោបាយរបស់កម្ពុជា ដូច្នេះហើយ​ការ​អប់រំ និង​ការ​បណ្តុះបណ្តាលមូលធន​មនុស្ស គឺជាយុទ្ធសាស្រ្តវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និង​ឧស្សាហកម្ម​ដែលផ្តោត​លើជំនាញ និងចំណេះដឹង ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលទៅក្នុងអន្ទាក់ជាប្រទេសមានចំណូលមធ្យមនៅក្នុងដំណើរការដ៏វែងឆ្ងាយ ឈានឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាមួយនិងបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយក្នុងនោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកវិធានគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការ​ជំរុញការ​អនុវត្តគោលនយោបាយនេះ រាជរដ្ឋាភិបាល​តែងតែចាត់ទុកស្ថាប័នឧត្តមសិក្សាជាដៃគូសហការដ៏ជិតស្និទ្ធ និង​មិន​អាចខ្វះបានក្នុងការតម្រង់ទិសអនាគតមូលធនមនុស្សឱ្យចំគោលដៅ ដោយផ្អែក​លើចក្ខុវិស័យរួមប្រកបដោយមហិច្ឆតារបស់កម្ពុជា។

“ស្ថាប័នឧត្តមសិក្សា​គឺជាតួអង្គពាក់ព័ន្ធដ៏សំខាន់ក្នុងការធានាថា យុវជនជំនាន់ក្រោយរបស់កម្ពុជាមានជំនាញសម្រាប់អនាគត មានភាពធន់ និង​សមត្ថភាពសម្របសម្រួលបានឆាប់រហ័ស តាមទាន់ការវិវឌ្ឍន៍ជឿនលឿន នៃបរិកាសង្គម និង​បច្ចេកវិទ្យា”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងស្មារតីនេះ សម្តេចធិបតី ស្មើ​ដល់ស្ថាប័នឧត្តមសិក្សា​ទាំងអស់ បន្តពង្រឹងការអភិវឌ្ឍស្ថាប័ន ទាំងផ្នែករឹង ផ្នែកទន់ ដើម្បីបង្កើនទំនុកទុកចិត្ត និងឧត្តមភាព និងការ​ប្រកួតប្រជែងលើឆាកអន្តរជាតិ, ​ចូលរួមប្រើប្រាស់​ឱ្យអស់លទ្ធភាពនូវយន្តការ និង​ប្រព័ន្ធអេកូឡូហ្ស៊ី គាំទ្រដល់សហគ្រិនភាព ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងដើម្បីចូលរួមចំណែកបង្កើតការងារ និង ពង្រឹង ពង្រីកមូលដ្ឋាន សេដ្ឋកិច្ចក្នុងប្រទេស ឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏​ស្នើ​ដល់​សិស្សនិស្សិត​ដែលទើបបញ្ចប់ការសិក្សា​ទាំងអស់ សូម​ខិតខំបន្តអភិវឌ្ឍខ្លួន ស្រាវជ្រាវបន្ថែមជានិច្ច និងត្រូវប្រែក្លាយខ្លួនជាតួអង្គដែលចូលរួមគិត ចូលរួមធ្វើ ចូលរួមដោះស្រាយ និងជំរុញ​ការអភិវឌ្ឍស្ថាប័នជារួម ឱ្យស្របតាមគោលនយោបាយ​ដែលរាជរដ្ឋាភិបាលបានខិងខំជំរុញអនុវត្ត។ «ខ្ញុំពិតជាចង់ឃើញក្មួយៗក្លាយទៅជាសមាសភាពសង្គមប្រកបដោយការទទួលខុសត្រូវ និងអាចដើរតួនាទីជាអ្នកផ្តល់ ជាជាងអ្នកទទួលពីសង្គម»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...