ជាស្រ្តី តែយុវតី ជា ច័ន្ទភក្ដី ជ្រើសរៀនជំនាញមេកានិចរថយន្ត ព្រោះចំណូលចិត្ត និងតម្រូវការទីផ្សារការងារខ្ពស់

ជាមនុស្សស្រី ប៉ុន្តែចូលចិត្តស្វែងយល់ពីការជួសជុល ការបង្កើតថ្មី យុវតី ច័ន្ទភក្ដី បានសម្រេចចិត្តរៀនជំនាញមេកានិចរថយន្ត ក្រោយបញ្ចប់ថ្នាក់ទី១២ ហើយពេលនេះ​នាងត្រៀមទៅហាត់ការងារនៅប្រទេសជប៉ុនក្រោយបញ្ចប់សញ្ញាបត្រជំនាញនេះនៅឆ្នាំ២០២៥ខាងមុខ។

យុវតី ជា ច័ន្ទភក្ដី ដែលជាអ្នក​ខេត្តពោធិ៍សាត់ បាន​ចាកចេញពីស្រុក​កំណើតមកបន្តការសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មរថយន្ត នៅវិទ្យាស្ថាន ហ្ស៊ឺ វ៉េ សេ កាលពីដើមឆ្នាំនេះ។ ច័ន្ទភក្ដី បានប្រាប់ឱ្យដឹងថា ការសម្រេចចិត្តរៀនជំនាញនេះ ព្រោះនាងស្រលាញ់ និងចូលចិត្តផ្នែកនេះតាំងពីនៅថ្នាក់វិទ្យាល័យ និងមានក្ដីស្រមៃបង្កើតមុខរបរមួយដែលទាក់ទងនឹងគ្រឿងឡាននាពេលអនាគត។ លើសពីនេះ ភក្ដី ក៏មើលឃើញពីទីផ្សារការងារនៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍដែល​កំពុងត្រូវការធនធានមនុស្សមានជំនាញមួយច្បាស់លាស់ និងចង់យកឈ្នះឱ្យបាននូវពាក្យថា បុរសធ្វើបាន នារីក៏ធ្វើបានដូចបុរសដែរ។

និយាយដោយក្ដីរីករាយ ភក្ដី បានបន្តថា ការសម្រេចចិត្តរៀនជំនាញនេះ អ្នកផ្ទះនាង ជាពិសេសប៉ាម៉ាក់ គឺបានយល់ស្រប និងលើកទឹកចិត្តនាងឱ្យ​រៀនរហូតដល់ចប់។ ការចូលរៀនជំនាញនេះ ភក្តី ក៏ធ្លាប់មានលឺមតិមិនល្អពីជំនាញនេះដែរ ដោយអ្នកខ្លះយល់ថា « ជាមនុស្សស្រីទៅរៀនអីជំនាញជាងអញ្ចឹង ហេតុអីមិនរៀនពេទ្យ រៀនគ្រូអីវិញទៅ» ប៉ុន្តែភក្ដីមិនបានគិតដូចពួកគាត់យល់ឃើញនោះទេ ព្រោះជំនាញនេះនឹងមានអ្វីដែលត្រូវសិក្សា ស្វែងយល់បានច្រើន និងជាជំនាញដែលប្រទេសជាតិកំពុងត្រូវការធនធានមនុស្សកាន់តែច្រើន។

យុវតីមកពីខេត្តពោធិ៍សាត់រូបនេះបន្ថែមថា ជំនាញមេកានិករថយន្តនេះ គឺត្រូវ​សិក្សារយៈពេល២ឆ្នាំសម្រាប់សញ្ញាបត្រមធ្យមសិក្សា (បរិញ្ញាបត្ររង) ដែលសិក្សាអំពីការថែទាំ និងជួសជុលម៉ាស៊ីនគ្រឿងក្រោម, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តជាដើម។ ក្រោយពេលរៀនចប់ជំនាញនេះ សិស្សអាចធ្វើការបានជាច្រើនប្រភេទដូចជា តាមក្រុមហ៊ុន ឬទៅធ្វើការនៅតាមយានដ្ឋានជួសជុលរថយន្តជាដើម។ ក្នុងនោះអាចធ្វើជាអ្នកកាន់ស្តុកឥវ៉ាន់គ្រឿងបន្លាស់រថយន្ត កាន់ scan ផ្សេងៗ ព្រោះការសិក្សាជំនាញនេះ ធ្វើឱ្យសិស្សស្គាល់នូវសម្ភារៈ ឧបករណ៍ និង គ្រឿងរថយន្តជាច្រើនប្រភេទ។

ជាមួយគ្នានេះ យុវតី ជា ច័ន្ទភក្ដី ក៏លើកទឹកចិត្តចំពោះអ្នកដែលមិនទាន់ដឹងថាខ្លួនត្រូវរៀន ឬចាប់យកជំនាញអ្វី សូមស្វែងរកចំណូលចិត្តការងារដែលខ្លួនឯងចង់ធ្វើ ស្វែងយល់ពីទីផ្សារការងារ និងសមត្ថភាពខ្លួន ព្រោះគ្រប់ជំនាញទាំងអស់សុទ្ធតែមានតម្រូវការធនធានជាច្រើនដែលមានជំនាញច្បាស់លាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង