ក្តីស្រមៃ ជំរុញយុវតី គា ឆរីតា ប្រឹងប្រែងរៀន​រហូតទទួល​បានមេដាយមាសគណិតវិទ្យាលំដាប់អន្តរជាតិ SIMOC

យុវតី គា ឆរីតា គឺជាយុវតីកម្ពុជាមួយរូបក្នុងចំណោមបេក្ខជន ១៧រូបដែលទទួលបានជ័យលាភីមេដាយមាសក្នុងកម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ដែលមានសិស្សជាង២ពាន់នាក់មកពី៣០ប្រទេស ចូលរួមប្រកួតក្នុងឆ្នាំ២០២៤នេះ។ ក្នុងនោះ សិស្សកម្ពុជា ទទួលបានមេដាយសរុបចំនួន១២០គ្រឿង ដោយរួមមាន មេដាយមាស ចំនួន១៧គ្រឿង, មេដាយប្រាក់ចំនួន៣៦គ្រឿង និងមេដាយសំរឹទ្ធ ចំនួន៦៧គ្រឿង។

គា ឆរីតា បច្ចុប្បន្ន​ជាសិស្សថ្នាក់ទី១០​ នៅសាលាអន្តរជាតិ CIA FIRST International School បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញឱ្យរូបគេចូលរួមប្រកួតគណិតវិទ្យា SIMOC ដោយសារ កម្មវិធីនេះ គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិមានសិស្ស​ពីជុំវិញពិភពលោកចូលរួម ហើយ​ខ្លួន​មានក្តីស្រមៃចង់កាន់មេដាយ និងទង់ជាតិកម្ពុជាឈរលើឆាកអន្តរជាតិនោះ និង​ម្យ៉ាង​ចង់ដឹងថា តើសមត្ថភាពរបស់ខ្លួនមានកម្រិតណា ហើយ​អាច​ប្រកួតប្រជែងជាមួយសិស្សមកពីបណ្តាប្រទេស​ផ្សេងៗនៅលើពិភពលោកបានដែរ ឬទេ? ខណៈវិញ្ញាសាក្នុងការ​ប្រកួតគណិតវិទ្យា SIMOC គឺជា​លំហាត់ដែលមានស្តង់ដាខ្ពស់ ជាស្តង់ដាអន្តរជាតិនោះ។

យុវតី គា ឆរីតា ជាសិស្សថ្នាក់ទី១០​ នៅសាលាអន្តរជាតិ CIA FIRST International School

ម្ចាស់ជ័យលាភីមេដាយមាសក្នុងកម្មវិធីគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤ បន្ថែមថា នៅពេលទទួលបានជ័យលាភីមេដាយមាស ផ្នែកគណិតវិទ្យា SIMOC នេះ គឺពិតជាមានអារម្មណ៍សប្បាយរីករាយ ហើយមានមោទនភាពចំពោះខ្លួនឯង និងប្រទេសជាតិដែលរូបគេមានសមត្ថភាពមួយអាចចូលរួមប្រកួតគណិតវិទ្យាអន្តរជាតិ ព្រមទាំងអាចដណ្ដើមយកមេដាយមាសជូនប្រទេសកម្ពុជា។ យុវតី គា ឆរីតា បន្តថា ដំបូងឡើយសម្រាប់លទ្ធផលនេះ រូបគេមិនរំពឹងថា អាចទទួលបានមេដាយមាសទេ ដោយសារដឹងថា ការប្រឡងគណិតវិទ្យា SIMOC មានលំហាត់ពិបាកខ្លាំង ហើយលំហាត់មានស្តង់ដាខ្ពស់ពិបាកដោះស្រាយចេញ ដោយរូបគេរំពឹងទុកខ្ពស់បំផុត គឺមេដាយប្រាក់ប៉ុណ្ណោះ។

ចំពោះឧបសគ្គក្នុងការប្រឡងគណិតវិទ្យា SIMOC នេះ សម្រាប់ ឆរីតា គឺមានច្រើន​គួរសម តែឧបសគ្គធំបំផុត គឺមិនសូវមានពេលវេលាដើម្បីត្រៀមមើលលំហាត់គណិតវិទ្យាអូឡាំព្យាទថ្មីៗ ដើម្បីត្រៀមខ្លួនក្នុងការប្រឡងគណិតវិទ្យា SIMOC នេះទេ ព្រោះខ្លួនជាប់រវល់រៀបចំកម្មវិធីប្រឡង YMO ។ ប៉ុន្តែដើម្បីជំនះឧបសគ្គទាំងនេះបាន រូបគេបានចំណាយពេល ៣ទៅ៤ថ្ងៃមុនការប្រឡងគណិតវិទ្យា SIMOC ដោយចាប់ផ្ដើមយកទ្រឹស្ដី និងមេរៀនចាស់ៗដែលធ្លាប់រៀនពីមុនយកមកមើលឡើងវិញទាំងអស់ ហើយសម្រុករៀនប៉ុន្មានថ្ងៃចុងក្រោយ។ ដោយសារការរំលឹកមេរៀនឡើងវិញបែបនេះហើយ ទើបធ្វើឱ្យរូបគេចងចាំឡើងវិញអំពីមេរៀនដែលធ្លាប់រៀន អំពីលំហាត់គណិតវិទ្យា ព្រមទាំងមានភាពជឿជាក់ចំពោះខ្លួនឯងខ្លាំងជាងមុន និងអាចដោះស្រាយលំហាត់បានក្នុងពេលប្រឡងជាក់ស្ដែង។

កម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤

ជាមួយគ្នានេះ ឆរីតា ក៏បានប្រាប់ពីគន្លឹះដែលបានជួយឱ្យរូបគេប្រឡងគណិតវិទ្យា SIMOC ទទួលបានមេដាយមាស គឺដោយសាររូបគេមានចំណង់ចំណូលចិត្តស្រឡាញ់មុខវិជ្ជាគណិតវិទ្យា និងមានក្ដីស្រមៃចង់ទទួលបានមេដាយមាស ហើយឈរកាន់ទង់ជាតិប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសនានាមើលឃើញថា “កូនខ្មែរអាចធ្វើបាន” មានន័យថា កូនខ្មែរក៏មានសមត្ថភាពរហូតដល់ទទួលបានមេដាយមាសផងដែរ។ ឆរីតា បន្តថា ដោយសារគោលដៅដែលបានកំណត់ និងចំណង់ចំណូលចិត្តដែលស្រឡាញ់លើមុខវិជ្ជាគណិតវិទ្យានេះហើយដែលបានធ្វើឱ្យរូបគេខិតខំប្រឹងប្រែងរហូតឈានទៅដល់គោលដៅនេះ ហើយបានយល់អំពីលំហាត់គណិតវិទ្យាផ្សេងៗ យល់ដឹងអំពីទ្រឹស្ដី និងលំហាត់ដែលធ្លាប់បានស្រាវជ្រាវពីមុនមក ដើម្បីធ្វើឱ្យមានភាពជឿជាក់លើខ្លួនឯងច្រើនជាងមុន ហើយអាចដោះស្រាយលំហាត់បានច្បាស់ជាងមុន។

យុវតី គា ឆរីតា ក៏បានលើកទឹកចិត្តទៅដល់យុវជនផ្សេងៗដែលមានបំណងចង់ចូលរួមប្រឡងគណិតវិទ្យា SIMOC នៅឆ្នាំក្រោយ គួរចូលរួមប្រឡងគណិតវិទ្យា SIMOC នេះ ដោយសារកម្មវិធីនេះគឺជាឱកាសល្អដែលអាចផ្ដល់ជាឱកាសមួយឱ្យសិស្សតេស្តសមត្ថភាពខ្លួនឯង បន្តពង្រឹងសមត្ថភាព, នៅពេលដឹងពីចំណុចខ្សោយ ឬសមត្ថភាពខ្លួនឯង យើងអាចស្វែងយល់ពីខ្លួនឯងច្រើនជាងមុនទៅលើសមត្ថភាពគណិតវិទ្យា និងអាចបន្តដុសខាត់សមត្ថភាពដើម្បីឱ្យយើងអាចក្លាយជាសិស្សម្នាក់ដែលពូកែជាងមុន ដោយសារតែបទពិសោធន៍ចូលរួមប្រឡងគណិតវិទ្យាអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​