សិស្សកម្ពុជា១៧រូប ទទួលបានមេដាយមាសក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសង្ហបុរី-អាស៊ី (SIMOC)

សិស្សកម្ពុជាចំនួន១៧រូប បាននាំយកមេដាយមាសមកជូនកម្ពុជា ក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសង្ហបុរី-អាស៊ី (SIMOC) ដែលបានធ្វើឡើងនៅប្រទេសសីង្ហបុរី ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤នេះ មានបេក្ខជនចូលរួមប្រកួតសរុបប្រមាណ ២៣០០នាក់មកពី៣០ប្រទេសជុំវិញពិភពលោក។ ក្នុងនោះ សិស្សកម្ពុជា ទទួលបានមេដាយសរុបចំនួន១២០គ្រឿង ដោយរួមមាន មេដាយមាស ចំនួន១៧គ្រឿង, មេដាយប្រាក់ចំនួន៣៦គ្រឿង និងមេដាយសំរឹទ្ធ ចំនួន៦៧គ្រឿង។

លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ដែលដឹកនាំសិស្សកម្ពុជាសម្រាប់ការ​ប្រកួតនេះ​មានប្រសាសន៍ថា ការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសង្ហបុរី-អាស៊ី (SIMOC) ធ្វើឡើងក្រោមវិញ្ញាសាចំនួន៣ រួមមាន ១. គណិតវិទ្យា ប្រកួតជាឯកទត្តជន (Math Olympiad) ២. វិញ្ញាសាល្បែងគិតលេខ ប្រកួតជាក្រុម (Math Warrior) និង៣. វិញ្ញាសាល្បែងប្រាជ្ញា ប្រកួតជាក្រុម (Mind Sport)។ លោកបន្តថា វិញ្ញាសារទាំង៣ គឺមានមេដាយរៀងៗខ្លួនដែលបេក្ខជនអាចទទួលបានមេដាយចំនួន៣ក្នុងការប្រកួតទាំង៣វិញ្ញាសានេះ។ បេក្ខជនដែលទទួលបានលទ្ធផលល្អទាំងបីវិញ្ញាសា អាចនឹងទទួលបានរង្វាន់ជាពានបន្ថែមទៀត ដែលរួមមាន Overall Champion, 1st Runner-up និង 2nd Runner-up ។

ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី បញ្ជាក់បន្ថែមថា ការប្រកួតជាក្រុមតម្រូវឱ្យបេក្ខជនកម្ពុជាដោះស្រាយវិញ្ញាសាជាក្រុមដែលមានសមាជិក៥នាក់មកពីបណ្តាប្រទេសខុសៗគ្នា។ តាមរយៈ​ការ​ប្រកួតជាក្រុមនេះ បេក្ខជនអាចប្រើប្រាស់និងអភិវឌ្ឍជំនាញប្រាស្រ័យទាក់ទងគ្នា ជំនាញធ្វើការជាក្រុម កិច្ចសហប្រតិបត្តិការ និងជំនាញភាពជាអ្នកដឹកនាំ ដែលសុទ្ធសឹងជាជំនាញសតវត្សទី២១។ 

សម្រាប់បេក្ខជនជ័យលាភីនឹងទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ រួមជាមួយនឹងពិន្ទុអាហារូបករណ៍សម្រាប់ចូលរួមកម្មវិធីបោះជំរុំភាពជាអ្នកដឹកនាំវ័យក្មេង (YALA) នាចុងឆ្នាំ២០២៤ នៅប្រទសចិន។ ហើយ​ជាមួយគ្នា​បេក្ខជនក៏​នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ការអភិវឌ្ឍចំណេះដឹងគណិតវិទ្យារួមជាមួយនឹងជំនាញទន់តាមរយៈការប្រកួតជាក្រុម និងបង្កើតទំនាក់ទំនងជាមួយសិស្សពូកែៗមកពីបណ្តាប្រទេសទាំង៣០ប្រទេសជុំវិញពិភពលោក។

ជាការយល់ឃើញរបស់លោក យ៉ែម សុភ័ណ្ឌ ​សិស្សានុសិស្សកម្ពុជាមានការរីកចម្រើនទៅលើមុខវិជ្ជាគណិតវិទ្យាគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានកំណើននៃបេក្ខជនដាក់ពាក្យចូលប្រកួត, ការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សផ្ទាល់ និងការជំរុញពីអាណាព្យាបាលសិស្ស។ ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាគម្រូក្នុងការបញ្ជូនកូនប្រុសឱ្យចូលរួមការប្រកួតគណិតវិទ្យាកម្រិតអន្តរជាតិបែបនេះ។

គួរជម្រាបជូនថា កម្ពុជាបានបញ្ជូនសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១១ ចំនួន១១៩នាក់ ចូលរួមការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសង្ហបុរី-អាស៊ី (SIMOC) សម្រាប់ឆ្នាំ២០២៤ ។ ខណៈកាលពីឆ្នាំ២០២៣ មានបេក្ខជនកម្ពុជាចូលរួមការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសង្ហបុរី-អាស៊ី (SIMOC ) ត្រឹមតែចំនួន៣៧នាក់ ដោយ​ក្នុងនោះ ឈ្នះពានចំនួន១ និងមេដាយសរុបចំនួន៤២គ្រឿងជូនប្រទេសកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...